06/04/2020 - 14:30

រក្សា​របររម្ងាស់​ស្ករ​ត្នោត​

របររម្ងាស់​ស្ករ​ត្នោត​បាន​ផ្សា​រភ្ជាប់​ជាមួយ​ជីវភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជាច្រើន​នៅ​ឃុំ​អូរឡឹម​ ស្រុក​ទ្រីតូង​ ខេត្ត​អា​ង​យ៉ាង​។​ ក្នុង​នោះ​ គ្រួ​សារ​បង​ស្រី​នាង​សាម​ន្ត គឺ​ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ទាំង​ឡាយ​ ដែល​រក្សា​របរនេះ​។​ គ្រួ​សារ​បង​ស្រី​ មិន​ត្រឹម​តែរក្សា​បាន​នូវ​ផលិត​ផលពិសេស​ប៉ុណ្ណោះ​ទេ នៅ​ទាំង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​គ្រាន់​បើ​សម្រាប់​គ្រួ​សារ​ទៀត​ផង​។​

បង​ស្រី​នាង​សាម​ន្ត កំ​ពុង​បិទ​ស្លាក​ផលិត​ផល។​

បងស្រី​នាង​សាម​ន្ត កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​ប្រ​កប​របររម្ងាស់​ស្ករ​ត្នោត​នៅ​ភូមិ​ពាំង​ពើយ ឃុំ​អូរឡឹម​ ស្រុក​ទ្រីតូង​ ខេត្ត​អា​ង​យ៉ាង​។​ តាំង​ពីយូរ​លង់​មក​  គ្រួ​សារ​បង​ស្រី​រស់​ដោយ​អា​ស្រ័យ​ដើម​ត្នោត​ ក្នុង​នោះ​ របររម្ងាស់​ស្ករ​ត្នោត​គឺ​ជាប្រ​ភព​ចំ​ណូល​សំ​ខាន់​។​ បង​ស្រី​នាង​សាម​ន្ត ឱ្យ​ដឹង​៖ “ខ្ញុំ​ប្រ​កប​របររម្ងាស់​ស្ករ​ត្នោត​ពីម្ដាយ​របស់​ខ្ញុំ​។​ រដូវ​រម្ងាស់​ស្ករ​ត្នោត​ចាប់​ពីខែក​ញ្ញា​ដល់​ដើម​រដូវ​វស្សា​ឆ្នាំ​ក្រោយ​។​ បច្ចុ​ប្បន្ន​ ខ្ញុំ​ជួល​ដើម​ត្នោត​ចំ​នួន​៨​០ដើម​ ដើម្បី​យក​ទឹក​ផលិត​ស្ករ​និង​យក​ផ្លែ​លក់​។​ ទឹក​ត្នោត​ប្រ​មាណ​៦​០-១​០០លីត្រ​អា​ចរម្ងាស់​បាន​ស្ករ​ប្រ​មាណ​១​០គីឡូ​ក្រាម​ទៅ​តាម​រដូវ​ប្រាំ​ងឬ​វស្សា​ លក់​តម្លៃ​មធ្យម​៣​០.០០០ដុង​/គីឡូ​ក្រាម​។​ ចាប់​តាំង​ពីមាន​ភូមិ​របរ ស្ករ​ត្នោត​មាន​យីហោ​ តម្លៃ​លក់​បាន​ខ្ពស់​ជាង​”។​

តាម​ប្រ​សាសន៍​លោក​ទីវឌិញ​ហីវញ៉ឺ​ហូវ ប្រ​ធាន​សមាគម​កសិករ​ឃុំ​អូរឡឹម​ របររម្ងាស់​ស្ករ​ត្នោត​នៅ​តែរីក​ចម្រើន​លំ​នឹង​ ពីព្រោះ​ស្ករ​ត្នោគឺ​ជាប្រ​ភេទ​ស្ករ​ធម្ម​ជាតិ​ មាន​រសជាតិ​ផ្អែម​ត្រជាក់​ គ្មាន​ជាតិ​គីមី​ សម្រាប់​ធ្វើ​ម្ហូប​ឬ​បបរ។​ល។​ បង្កើត​នូវ​រសជាតិ​ពិសេស​ដោយ​ឡែក​នៃ​តំ​បន់​ភ្នំ​អា​ង​យ៉ាង​។​ ស្ករ​ត្នោត​មាន​លក្ខណៈ​ពិសេស​ ហើយ​បរិមាណ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សា​រ ដូច្នេះ​ ក៏​មិន​បារម្ភ​ពីការ​ប្រ​ជែង​មុខ​ទំ​និញ​នេះ​ដែរ​។​ បច្ចុ​ប្បន្ន​ ភូមិ​របរឃុំ​អូរឡឹម​មា​នគ្រួ​សារ​ចូល​រួម​ផលិត​ស្ករ​ត្នោត​នៅ​ភូមិ​ពាំង​ពើយចំ​នួន​៤​០គ្រួ​សារ​ ហើយ​បាន​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​គួរ​សម​សម្រាប់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។​

ម្ដាយ​របស់​បង​ស្រី​នាង​សាម​ន្ត កំ​ពុង​រម្ងាស់​ស្ករ​ត្នោត​។​

លោក​ទីវឌិញ​ហីវញ៉ឺ​ហូវ ឱ្យ​ដឹង​បន្ថែម​៖ “ជាមួយ​របៀប​ធ្វើ​ដោយ​ដៃ​ មាមីង​ធ្វើ​ឯក​ឯង​លក់​រាយ​ ទៅ​តាម​គ្រួ​សារ​នីមួយ​ៗ​ ប្រាក់​ចំ​ណូល​របស់​មាមីង​ខ្មែរ​ប្រ​កប​របរនេះ​នៅ​ទាប ​បើ​ប្រៀប​នឹង​ការ​ចេញ​កម្លាំង​។​ ចាប់​តាំង​ពីឃុំ​បង្កើត​ “ភូមិ​របរផលិត​ ស្ករ​ត្នោត​នៅ​ឃុំ​អូរឡឹម​” និង​ឧប​ត្ថម្ភ​កសាង​ខ្លោង​ទ្វារ​ភូមិ​របរ; ហ្វឹក​ហាត់​ ប្តូរ​បច្ចេក​វិទ្យា​ផលិត​ ច្នៃ​ប្រ​អប់​វេច​ខ្ចប់​ កសាង​យីហោ​  ដាក់​តាំង​បង្ហាញ​ផលិត​ផលនៅ​តាម​តង់នៃ​ភូមិ​របរនិង​ផ្សព្វ​ផ្សា​យផលិត​ផលលើទីផ្សា​រ រួម​ផ្សំ​នឹង​ការ​បង្កើត​ជើង​ទេស​ចរ​ណ៍ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​ ស្វែង​យល់​អំ​ពី​ភូមិ​របរ។​ល។​ ម៉្លោះ​ហើយ​ តម្លៃ​ស្ករ​ត្នោត​ឃុំ​អូរឡឹម​ក៏​បាន​កើន​ឡើង​។​ ដូច្នេះ​ ជីវភាព​របស់​អ្នក​រម្ងាស់​ស្ករ​ត្នោត​នៅ​ភូមិ​របរមាន​ភាព​លំ​នឹង​ជាង​”៕​

អត្ថ​បទ​ និង​រូប​៖ ទីទុយ​

ចែករំលែកអត្ថបទ