មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/04/2020 - 14:30

“អនុ​ប្រ​ធាន​ភូមិ​ សារ៉ួ”

បង​ប្អូន​នារី​នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ តែង​ហៅ​បង​ស្រី​ថា​ច់​ធីសារ៉ួ ថា​ “អនុ​ប្រ​ធាន​ភូមិ​សារ៉ួ ” ពីព្រោះ​គាត់​តែង​ជិត​ដិតនិង​ខ្នះ​ខ្នែង​សកម្ម​ភាព​នៅ​ភូមិ​ដោយ​អស់​ពីចិត្ត​ពីថ្លើម​។​

បង​ស្រី​សារ៉ួ មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លំ​បាក​នៅ​ក្នុង​ភូមិ​។​

បងង៉ោវិញ​ត្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី បញ្ជា​ក់​ឱ្យ​ដឹង​៖ “ បង​ស្រី​ថា​ច់​ធីសារ៉ួ តែង​អស់​ពីចិត្ត​ពីថ្លើម​នឹង​កិច្ច​ការ​របស់​ភូមិ​ មិន​ត្អូញត្អែរឡើយ​។​ គាត់​តែង​អស់​ពីចិត្ត​ជាមួយ​នឹង​មាមីង​ផង​ និង​ជាគំ​រូ​ឈាន​ឡើង​ផ្តើម​ពីភាព​លំ​បាក​លំ​បិនផង​ ម្ល៉ោះ​ហើយ​ចលនា​គ្រួ​សារ​ក្រី​ក្រ រួម​គ្នា​ឆ្លង​កាត់​លំ​បាក​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​”។​

ដោយ​សារ​គ្រួ​សារ​ក្រី​ក្រ ម្ល៉ោះ​ហើយ​បង​ស្រី​សារ៉ួ បាន​ឈប់​រៀន​ពាក់​កណ្តាល​ការ​ ដើម្បី​ទៅ​ធ្វើ​ការ​ឈ្នួល​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ​។​ ពេល​ធំ​ដឹង​ក្តី​បន្តិច​ ក៏​តាម​មិត្ត​ភ័ក្តិ​ទៅ​ធ្វើ​កម្ម​ករ​នៅ​ខេត្ត​ប៊ិញយឿង។​ ប្រិត​សំ​ចៃ​ដើម​ទុន​បាន​មួយ​ចំ​នួន​ គាត់​វិលមក​ជួស​ជុល​ផ្ទះ​ឱ្យ​ឪ​ពុក​ម្ដាយ​ រួច​ទៅ​ធ្វើ​ការ​ឈ្នួល​បន្ត​រហូត​ដល់​ពេល​រៀប​ការ​ជាមួយ​នឹង​គូសង្សារដែល​នៅ​ភូមិ​ជាមួយ​គ្នា​។​ បង​ស្រី​សារ៉ួ ឱ្យ​ដឹង​៖ “ ប្តី​ខ្ញុំ​ក៏​ជាកម្ម​ករ​ ពេល​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​វិលមក​ផ្ទះ​នៅ​សល់​ ប្រាក់​ទិញ​អំ​ណោយ​ជូន​ម្ដាយ​ឪ​ពុក​បាន​២​ចំ​ណែក​ និង​ទិញ​មាស​បាន​១​ ជីប៉ុណ្ណោះ​។​ ក្រោយ​ពីមួយ​ឆ្នាំ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​ត្រិះ​រិះ​ច្រើន​។​ ពីព្រោះ​អនា​គ​ត​នៅ​មាន​កូន​ទៀត​ តើត្រូវ​គិត​គូរ​ឱ្យ​ពួក​វាយ​៉ាង​ម៉េច​ទៅ​?។​ ឃើញ​គេហៅ​លក់​ដី​នៅ​មុខ​វត្ត​តាធាយ ខ្ញុំ​ពឹង​ម្ដាយ​ឪ​ពុក​សួរ​រកទិញ​បាន​ដោយ​តម្លៃ​ថោក រួច​សម្រេច​ចិត្ត​វិលមក​ស្រុក​សាង​អា​ជីព​វិញ​ ” ។​

ផ្ទះ​បង​ស្រី​ សារ៉ួ បាន​ឧប​ត្ថម្ភ​ពីកម្ម​វិធី​ ១​៦​៧​ របស់​រដ្ឋា​ភិបាល​ បាន​គាត់​ជួស​ជុល​ឡើង​វិញ​យ៉ាង​សម​រម្យ​។​

ដី​ដែល​បង​ស្រី​ទិញ​នោះ​ គឺ​ជាអណ្ដូង​រាក់មួយ​ ហេតុ​នោះ​ពីរនាក់​ប្តី​ប្រ​ពន្ធ​ក៏​ដើរ​សូម​ដី​គេ រួច​អូស​មក​ចាក់​លុប​។​ មាន​ដី​ធារផ្ទះ​ ពីរនាក់​ប្ដី​ប្រ​ពន្ធ​ក៏​ទៅ​សុំ​ឈើ​និង​ស្លឹក​ចាស់​ៗ​ ដែល​គេរុះ​រើផ្ទះ​ចេញ​សង់​ផ្ទះ​ថ្មី​ រួច​យក​មក​សង់​ផ្ទះ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ន​។​ ក្ដី​លំ​បាក​នៅ​តែមិន​លើក​លែង​ឱ្យ​បី្តប្រ​ពន្ធ​វ័យ​ក្មេង​នេះ​។​ ខ្យល់​កំ​បុត​ត្បូង​បាន​កួច​បើុងដំបូល​ផ្ទះ​របស់​គាត់​ទៅ​។​ បង​ស្រី​សារ៉ួ រៀប​រាប់​ឱ្យ​ដឹង​៖ “ ខណៈ​ពេល​គ្រួ​សារ​ខ្ញុំ​បិទ​បាំង​ផ្ទាំង​កៅ​ស៊ូ​ស្នាក់​នៅ​បណ្ដោះ​អា​សន្ត ស្រាប់​តែបាន​ទទួល​ដំណឹង​ថា​ រដ្ឋ​យល់​ព្រម​ពិនិត្យ​ឧប​ត្ថម្ភ​  គ្រួ​សារ​ខ្ញុំ​ផ្ទះ​មួយ​ខ្នង​តាម​កម្ម​វិធី​ ១​៦​៧​ ។​ ខ្ញុំ​មិន​មែន​ យំដោយ​សារ​ដំបូល​ផ្ទះ​បើុងទេ តែខ្ញុំ​យំដោយ​សារត្រេក​អរ​ពេក​ពេល​បាន​រដ្ឋ​ឧប​ត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ ” ។​

ផ្តើម​ពីផ្ទះ​ដែល​រដ្ឋ​ឧប​ត្ថម្ភ​ បង​ស្រី​សារ៉ួ បាន​បើ​ក​ហាង​លក់​ភេសជ្ជៈ​ លក់​គ្រឿង​ទេស​ ចំ​ណែក​ប្ដី​គាត់​ទៅ​ធ្វើ​ការ​ឈ្នួល​។​ អា​ស្រ័យ​ខ្នះ​ខ្នែង​ពលកម្ម​ ម្ល៉ោះ​ហើយ​ប្ដី​ប្រ​ពន្ធ​គាត់​រកស៊ី​មាន​បាន​ ជួស​ជុល​ផ្ទះ​ឡើង​វិញ​យ៉ាង​សម​រម្យ​ ។​ មិន​យូរ​ប៉ុន្មាន​ គ្រួ​សារ​គាត់​ក៏​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ។​

បង​ស្រី​សារ៉ួ ប្រិត​សំ​ចៃ​ទិញ​ដី​បាន​ជិត​១​០កុង​។​ ទន្ទឹម​នឹង​នោះ​ ចិញ្ចឹម​គោបាន​៤​ក្បាល​។​ ពេល​គ្រួ​សារ​មាន​សេដ្ឋ​កិច្ច​លំ​នឹង​ គាត់​ចូល​រួម​សកម្ម​ភាព​នៅ​ភូមិ​។​ បង​ស្រី​ ឱ្យ​ដឹង​៖ “ ខ្ញុំ​ដើរ​ធ្វើ​ដូច្នេះ​ ដោយ​សង្ឃឹម​ថា​ អា​ចជួយ​ដល់​មនុស្ស​ជាច្រើន​ប្រើ​ប្រាស់​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ​មាន​ប្រ​សិ​ទ្ធភាព​ ដើម្បី​ចាក​ភាព​ផុត​ក្រី​ក្រ”។​ រួច​បង​ស្រី​បាន​អួត​ប្រាប់​ថា​ នៅ​ភូមិ​ព្រែក​និស្ស័យ​ មាន​គ្រួ​សារ​វ័យ​ក្មេង​ចំ​នួន​២​ គឺ​គ្រួ​សារ​ថា​ច់​កឹង​និង​វីរ៉ា បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ៕

​            ហាថា​ញ់-វិមាន

ចែករំលែកអត្ថបទ