06/04/2020 - 14:30

ដាំ​ឪ​ឡឹកលើដី​ស្រែ​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​

ជាច្រើន​ឆ្នាំ​មក​នេះ​ ទប់ទល់​នឹង​ធាតុ​អា​កាស​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃក្នុង​រដូវ​បាំង​ កសិករ​ជាច្រើន​នៅ​សុក​ត្រាំង​ ម្ចាស់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំណាំ​ សត្វ​ចិញ្ចឹម​។​ ពិសេស​ ការ​ដាំ​ឪ​ឡឹកលើដី​ស្រែ​កំ​ពុង​បាន​កសិករ​ ជាច្រើន​អនុ​វត្ត​និង​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​។​

កសិករ​ជាច្រើន​នៅ​សុក​ត្រាំង​ ដាំ​ឪ​ឡឹកនៅ​លើដី​ស្រែ​ជំនួស​ឱ្យ​ការ​ធ្វើ​ស្រូវ​រដូវ​ទី៣​។​

បងថា​ច់​ក្វឹ​កទ្រុង​ នៅ​ភូមិ​កឹង​ឌឿក ឃុំ​ថា​ញ់ភូ ស្រុក​មីស្វៀង​ កំ​ពុង​ស្រោច​ទឹក​ឪ​ឡឹកដាំ​លើដី​ស្រែ​៤​,៥​កុង​។​ បង​បាន​ឱ្យ​ដឹង​ ដោយ​ក្តី​រីក​រាយ​៖ “បច្ចុ​ប្បន្ន​ ទឹក​ប្រៃជ្រាប​ចូល​ជុំ​វិញ​ ឃុំ​បិទ​លូឃាំង​មិន​ឱ្យ​ទឹក​ប្រៃចូល​ ប្រ​សិ​នធ្វើ​ស្រែ​ គឺ​បរាជ័យ​ហើយ​ ដូច្នេះ​ខ្ញុំ​ដាំ​ឪ​ឡឹក។​ ឪ​ឡឹកសម​ស្រប​នឹង​រដូវ​ប្រាំ​ង ត្រូវ​ការ​ទឹក​តិច​និង​ទិន្ន​ផលខ្ពស់​បង្គួរ​។​ កន្លង​ហើយ​ ខ្ញុំ​ប្រ​មូល​ផល២​កុង​ ទិន្ន​ផលសម្រេច​ពី៣​-៤​តោន​/កុង​ លក់​បាន​៤​.០០០ដុង​/គីឡូ​ក្រាម​ បន្ទាប់​ពីទូទាត់​រួច​ស្រេច​ បង​ចំ​ណេញ​ជាង​៨​លាន​ដុង​/កុង​។​ ឥឡូ​វ ឪ​ឡឹក៤​,៥​កុង​ បម្រុង​នឹង​ប្រ​មូល​ផល ឈ្មួញ​មក​ឱ្យ​ថ្លៃ​៤​.៥​០០ដុង​/គីឡូ​ក្រាម​ ប្រាកដ​ជាចំ​ណេញ​មិន​តិច​ជាង​១​០លាន​ដុង​ក្នុង​មួយ​កុង​នោះ​ទេ។​ បើ​ប្រៀប​នឹង​ធ្វើ​ស្រូវ​ ឪ​ឡឹកចំ​ណេញ​ខ្ពស់​ជាង​”។​ បង​ថា​ច់​ចន្ទ​តារា​ នៅ​ឃុំ​ថា​ញ់ភូ ដាំ​ឪ​ឡឹក៥​កុង​ លើដី​ស្រែ​ ឱ្យ​ដឹង​៖ “ ធ្វើ​ស្រែ​បារម្ភ​បំ​ផុត​គឺ​ទឹក​ប្រៃជ្រាប​ចូល​។​ ស្រូវ​ត្រូវ​ការ​ទឹក​ច្រើន​ ចំ​ណែក​ឪ​ឡឹកស្រោច​ទឹក​តែម្តង​ឬ​ពីរដងក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ម្ល៉ោះ​ហើយ​៣​ឆ្នាំ​មក​នេះ​ ខ្ញុំ​ដាំ​ឪ​ឡឹកផ្តល់​ផលកាក់​កប។​ បច្ចុ​ប្បន្ន​ ទោះ​បីទឹក​ព្រែក​ប្រ​ឡាយ​ក្នុង​វាល​មាន​ការ​ស្រកចុះ​ក៏​ដោយ​ ក៏​នៅ​គ្រប់​សម្រាប់​ស្រោច​ស្រប​ឪ​ឡឹករហូត​ដល់​ថ្ងៃ​ប្រ​មូល​ផលដែរ​។​ ឪ​ឡឹកចំ​នួន​៥​កុង​ កំ​ពុង​ផ្តល់​ផ្លែ​ធំ​ៗ​ លូត​លាស់​ល្អ​ ប្រ​ហែល​កន្លះ​ខែទៀត​នឹង​ប្រ​មូល​ផល ខ្ញុំ​នឹង​កាន់​ក្នុង​ដៃ​ពី៣​០-៤​០លាន​ដុង​”។​

 បង​ថា​ច់​ចន្ទ​តារា​ នៅ​ឃុំ​ថា​ញ់ភូ សង្ឃឹម​ថា​រដូវ​ឱឡឹកនេះ​នឹង​ទទួល​បាន​ទិន្ន​ផលខ្ពស់​។

ខណៈ​ដែល​កសិករ​ជាច្រើន​ធ្វើ​ស្រែ​រដូវ​ទី៣​ កំ​ពុង​រង​សម្ពាធ​ដោយ​សារ​តែគ្រោះ​រាំង​ស្ងួត​ និង​ជ្រាប​ទឹក​ប្រៃ តែកសិករ​ដែល​ដាំ​ឪ​ឡឹកលើដី​ស្រែ​នៅ​សុក​ត្រាំង​ មាន​ការ​រំពឹង​ថា​ ឱឡឹករដូវ​នេះ​នឹង​មាន​ទិន្ន​ផលកាក់​កប។​ នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​របស់​ខេត្ត​សុក​ត្រាំង​ ការ​ដាំ​ឪ​ឡឹកលើដី​ស្រែ​កំ​ពុង​ ជំនួស​ឱ្យ​ការ​ផលិត​ស្រូវ​រដូវ​ទី៣​បណ្តើរ​ៗ​។​ លោក​សើុងថា​យភា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ភូ មាន​ប្រ​សាសន៍​៖ “ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​ នេះ​នៅ​ឃុំ​ថា​ញ់ភូ ឪ​ឡឹកត្រូវ​បាន​ប្រ​ជា​ជន​ដាំ​ច្រើន​ ដើម្បី​ជំនួស​ស្រូវ​រដូវ​ទី៣​។​ ព្រោះ​ដំណាំ​នេះ​ខ្លី​ថ្ងៃ​ ត្រូវ​ការ​ទឹក​តិច​ ដាំ​ប្រ​មាណ​៥​៥​ថ្ងៃ​គឺ​ បាន​ប្រ​មូល​ផលហើយ​ ផ្តល់​ប្រាក់​ចំ​ណេញ​ក៏​ខ្ពស់​បង្គួរ​។​ ឆ្នាំ​នេះ​ ឃុំ​មាន​ផ្ទៃ​ដី​ដាំ​ឪ​ឡឹកលើដី​ស្រែ​ជាង​១​៧​០ហិកតា​។​ បច្ចុ​ប្បន្ន​ ឪ​ឡឹកមាន​តម្លៃ​ ពី៤​.០០០-៤​.៥​០០ដុង​/គីឡូ​ក្រាម​ បន្ទាប់​ពីទូទាត់​រួច​ស្រេច​ ប្រ​ជា​ជន​អា​ចរកប្រាក់​ចំ​ណេញ​បាន​ពី៨​ទៅ​១​០លាន​ដុង​ក្នុង​មួយ​កុង​ ប្រ​សិ​នបើ​តម្លៃ​ខ្ពស់​ជាង​ទៀត​ គឺ​ចំ​ណេញ​ច្រើន​ជាង​នេះ​។​ ជាមួយ​នឹង​បរិមាណ​ទឹក​សាប​ដែល​នៅ​ក្នុង​ប្រ​ឡាយ​រាយ​រង​  ថា​ញ់ភូ អា​ចធានា​គ្រប់​ទឹក​សម្រាប់​ស្រោច​ស្រប​ ដំណាំ​ឪ​ឡឹករហូត​ដល់​ថ្ងៃ​ប្រ​មូល​ផល” ៕​

យ្វីអា​ញ់-លេង​មី

ចែករំលែកអត្ថបទ