30/03/2020 - 15:04

ជួយ​ប្រ​ជា​ជន​ជម្នះ​ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ

ប្រ​ឈម​នឹង​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃកាន់​តែធ្ងន់​ធ្ងរ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​ជូន​បាសាំង​ទឹក​និង​ផ្គត់​ផ្គង់​ទឹក​សាប​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​គោល​នយោ​បាយ ​និង​គ្រួ​សារ​ប្រ​ជា​ជន​ដែល​លំ​បាក​ពិសេស​ នៅ​តាម​ព្រំ​ដែន​សមុទ្រ​នៃ​ខេត្ត​សុក​ត្រាំង​។​ នេះ​ជាការ​ងារ​ជាក់​ស្តែង​បង្កើន​សាម​គ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ឈរ​ជើង​។​

  ជូន​បាសាំង​ទឹក​ដល់​គ្រួ​សារ​ប្រ​ជា​ជន​លំ​បាក​ពិសេស​នៅ​ឃុំ​ទ្រុង​ប៊ិ​ញ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​។​

តាមនោះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​ជូន​បាសាំង​ទឹក​ចំ​នួន​៣​៥​០ ចំ​ណុះ​ទឹក​៥០០លីត្រ​ដល់​ក្រុម​គ្រួ​សារ​ គោល​នយោ​បាយ​ គ្រួ​សារ​ក្រគ្មាន​ទីពឹង​ចំ​នួន​ ៣​៥​០ ដោយ​មាន​តម្លៃ​សរុប​ជាង​៥​០០លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ ផ្គត់​ផ្គង់​ទឹក​សាប​ឥត​គិត​ថ្លៃ​ជាង​ ២​០០ម៣​ ដល់​គ្រួ​សារ​ដែល​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ នៅ​តាម​ឃុំ​ សង្កាត់​និង​ទីប្រ​ជុំ​ជន​នានា​ នៅ​ស្រុក​ត្រឹង​ដេ កូវ​ឡៅ​យ៉ុងនិង​ក្រុង​វិញ​ចូវ​។​ លោក​វរ សេនីយ៍​ឯក​ ឡេវ៉ាន់​អា​ញ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​មាន​ប្រ​សាសន៍​៖ “ នេះ​ជាមនោ​សញ្ចេត​នា​របស់​កម្មា​ភិបាល​ និង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ដើម្បី​ចែក​រំលែក​ការ​លំ​បាក​ជាមួយ​ប្រ​ជា​ជន​នៅ​រដូវ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ។​ ព្រម​ទាំង​រួម​កម្លាំង​ជាមួយ​ប្រ​ជា​ជន​ដើម្បី​ទប់ទល់​នឹង​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ សំ​ដៅ​ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវភាព​” ។​

 កម្មា​ភិបាល​ យុទ្ធ​ជន​បញ្ជូន​ទឹក​ស្អាត​ជូន​ដល់​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ​ ដែល​រង​ផលបះ​ពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃនៅ​ស្រុក​ត្រឹង​ដេ។​

ឆ្នាំ​នេះ​ខេត្ត​សុក​ត្រាំង​រង​ផលប៉ះ​ពាល់​យ៉ាង​ ធ្ងន់​ធ្ងរ​ដោយ​គ្រោះ​រាំង​ស្ងួត​និង​ជ្រាប​ទឹក​ប្រៃ។​ ក្រៅ​ពីការ​ខូច​ខាត​ក្នុង​ការ​ផលិត​កសិកម្ម​ យោង​តាម​តួលេខ​ស្ថិតិ​ ក្នុង​ខេត្ត​មាន​ប្រ​ជា​ជន​ជាង​២៤.០០០គ្រួ​សារ​រង​ផលប៉ះ​ពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃចាំ​បាច់​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​ប្រើ​ប្រាស់​។​ ចាប់​ពីដើម​ឆ្នាំ​មក​ ដោយ​ប្រ​ភព​ថវិ កាដែល​មាន​ស្រាប់​ និង​ដើម​ទុន​ដែល​ខ្ចី​ពីថវិកា​របស់​ខេត្ត​ មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​បាន​ដាក់​ទុយោ​ទឹក​បន្លែ​មប្រ​វែង​ជាង​២​៤​.០០០ម៉ែ​ត្រ សម្រាប់​បម្រើ​ដល់​ប្រ​ជា​ជន​ជាង​៥​០០គ្រួ​សារ​។​ ក្នុង​រយៈ​ពេល​ខាង​មុខ​នឹង​ដាក់​ទុយោ​ទឹក​ប្រ​វែង​ជាង​៥​៧​៥​.០០០ម៉ែ​ត្រទៀត​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រ​ជា​ជន​ជិត​១​៩​.០០០គ្រួ​សារ​ និង​កសាង​ស្ថានី​យ៍ផ្គត់​ផ្គង់​ទឹក​ចំ​នួន​៣​កន្លែង​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រ​ជា​ជន​ជិត​៥​.០០០គ្រួ​សារ​។​

លោក​ លឿង​មិញ​ក្វៀក  នាយ​ក​មន្ទីរ​កសិកម្ម​ និង​អភិ​វឌ្ឍន៍ជន​បទ​ខេត្ត​សុក​ត្រាំង​ បាន​មាន​ប្រ​ សាសន៍​៖“ ខេត្ត​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ស្ថាន​ភាព​ គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់​ធ្ងរ​ មាន​តំ​បន់​ខ្លះ​លំ​បាក​ពេក​ ខួង​អណ្ដូង​ទឹក​មិន​ទាន់​បាន​ ហេតុ​នោះ​ តទុយោ​ទឹក​មិន​ទាន់​ដល់​។​ គ្រួ​សារ​ខ្លះ​នៅ​ដាច់​ដោយ​ឡែក​ប្រើ​ប្រាស់​បាសាំង​ទឹក​ ហេតុ​នោះ​ បាន​ជូន​បាសាំង​ទឹក​ដល់​មាមីង​។​ ដោយ​ការ​ជូន​បាសាំង​ទឹក​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​រួម​កម្លាំង​ជាមួយ​ប្រ​ជា​ជន​ទប់ទល់​នឹង​គ្រោះ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ។​ នេះ​ជាការ​ងារ​ជាក់​ស្តែង​ ត្រូវ​តាម​កិច្ច​ចង្អុល​ការ​របស់​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ខិត​ខំ​មិន​ទុក​ឱ្យ​គ្រួ​សារ​ណាខ្វះ​ទឹក​ក្នុង​រដូវ​រាំង​ស្ងួត​ជ្រាប​ទឹក​ប្រៃឆ្នាំ​នេះ​។​ ”៕

យ៉ីអា​ញ់-សុផន

ចែករំលែកអត្ថបទ