មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/03/2020 - 15:04

លំ​នឹង​ជីវភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ដែល​លំ​បាក​

យោង​តាម​ប្រ​សាសន៍​លោក​ ង្វៀន​ហ្វាង​ទ្រីវ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវយ៉ាង​ឱ្យ​ដឹង​៖ ស្ថាន​ភាព​គ្រោះ​រាំង​ស្ងួត​ កំ​ពុង​បង្ក​ការ​លំ​បាក​ដល់​ប្រ​ជា​ជន​នៅ​ក្នុង​តំ​បន់​ ។​ ហេតុ​នោះ​ ប្រ​ព័ន្ធ​ទឹក​ស្អាត​ត្រូវ​បាន​ខេត្ត​វិនិ​យោ​គសម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ បាន​រួម​ចំ​ណែក​ក្នុង​ការ​លំ​នឹង​ជីវ​ ភាព​​របស់​ប្រ​ជា​ជន​។​

បង​ស្រី​យ័ញ​ធីធៀន រីក​រាយ​ពេល​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ។​

បងស្រី​យ័ញ​ធីធៀន នៅ​ភូមិ​តឹង​ក្វើយកិញ ឃុំ​តឹង​ប៊ិ​ញ ស្រុក​ផុងហេប បាន​ឱ្យ​ដឹង​៖“ ទឹក​ស្អាត​គឺ​ជាផ្នែក​មួយ​នៃ​គម្រោង​អភិ​វឌ្ឍនៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ ពេល​ដែល​ដាក់​ទុយោ​ទឹក​រួច​ស្រេច​ក៏​ជាពេល​ ដែល​ប្រ​ពន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមិ​រួច​រាល់​ដែរ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​មិន​ទៅ​ធ្វើ​កម្ម​ករ​ស៊ី​ឈ្នួល​នៅ​ទីក្រុង​ទៀត​ ត្រឡប់​មក​ផ្ទះ​សាង​អា​ជីព​វិញ​” ។​ បង​លីថា​ញ់ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​តឹង​ក្វើយកិញឱ្យ​ដឹង​ បង​ស្រី​ធៀន គឺ​ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​បាន​ទទួល​ផលពីកម្ម​វិធី​ គោល​នយោ​បាយ​អា​ទិភាព​ពិសេស​របស់​រដ្ឋ​ សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​នៅ​លើភូមិ​សាស្ត្រ​ ។​ ជាភូមិ​មួយ​ត្រូវ​បាន​ទទួល​ផលពីកម្ម​ វិធី​១​៣​៥​ ម៉្លោះ​ហើយ​ ភ្លឺ​ប្រ​ឡាយ​ចាប់​ពីបើ​ហ្គងចុះ​ទៅ​រហូត​ដល់​ភូមិ​តឹង​ក្វើយកិញ ត្រូវ​បាន​ក្រាល​ដានទាំង​ស្រុង​ សាលា​ បឋម​សិក្សា​ត្រូវ​បាន​បង្កើន​កម្រិត​ ។​ ទឹក​ស្អាត​ អគ្គិ​សនីសុវត្ថិ​ភាព​ត្រូវ​បាន​អន្ទងចូល​ដល់​ផ្ទះ​ ។​ បង​ស្រី​ធៀន ចែក​រំលែក​បន្ថែម​ “គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​សង់​ផ្ទះ​មហា​សាម​គ្គី​ អន្ទងទុយោ​ទឹក​ និង​អគ្គិ​សនីចូល​ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ​ ។​ មិន​ត្រឹម​តែប៉ុណ្ណោះ​ រដ្ឋ​ថែម​ទាំង​ជំនួយ​ជ្រូក​២​ ក្បាល​សម្រាប់​ចិញ្ចឹម​ធ្វើ​ពូជ​ផង​ដែរ​ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​” ។​

តាម​ប្រ​សាសន៍​លោក​ វ៉មិញ​តឹម កម្មា​ភិបាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ស្រុក​ផុងហេប ការ​ឧបត្ថម្ភ​ពិសេស​របស់​រដ្ឋ​ បាន​រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ក្រី​ក្រនៅ​លើភូមិ​សាស្ត្រ​បាន​លំ​នឹង​ជីវភាព​។​ ភាព​ជាក់​ស្តែង​នៅ​មូល​ដ្ឋាន​បាន​បង្ហាញ​ឱ្យ​ឃើញ​ នៅ​ពេល​ដែល​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧប​ត្ថម្ភ​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​នោះ​ ជីវភាព​ប្រ​ជា​ជន​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រឡែត​ ។​ បង​ង្វៀន​ង៉ុក​ថើ អនុ​ប្រ​ធាន​ភូមិ​តឹង​ក្វើយកិញ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពីបាន​ជំនួយ​ទឹក​ស្អាត​ចុះ​ដល់​គ្រួ​សារ​នីមួយ​ ជីវភាព​របស់​ជន​រួម​ជាតិ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន​ណាស់​”។​ បង​ស្រី​ថា​ច់​គីមកឿង​ នៅ​ភូមិ​តឹង​ក្វើយកិញ បាន​ចែក​រំលែក​ “ចាប់​តាំង​ពីថ្ងៃ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ គ្រួ​សារ​ខ្ញុំ​គ្មាន​ជួប​បញ្ហា​ឈឺ​ថ្កាត់​ខាង​បំ​ពង់​ រំលាយ​អា​ហា​រដូច​មុន​ទៀត​ ។​ ហេតុ​នោះ​ គ្រួ​សារ​ខ្ញុំ​ក៏​ស្ងប់​ចិត្ត​ ខិត​ខំ​ធ្វើ​ការ​រកទទួល​ទាន​ ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ”។​ បង​តូហុង​ ជាជន​ជាតិ​ខ្មែរ​នៅ​ភូមិ​តឹង​ក្វើយកិញ បាន​ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ក្រី​ក្រ គឺ​ដោយ​សារ​មាន​កម្ម​វិធី​ឧប​ត្ថម្ភ​របស់​រដ្ឋ​។​ បច្ចុ​ប្បន្ន​ ជីវភាព​កាន់​តែបាន​លំ​នឹង​ និង​មាន​ផាសុក​ភាព​ជាង​ ខណៈ​ពេល​ដែល​មាន​អគ្គិ​សនី ផ្លូវ​ថ្នល់​ សាលា​រៀន​និង​ដំណាក់​សុខា​ភិបាល​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​គ្រួ​សារ​”៕​ 

 ហាថា​ញ-វ៉ាន់​តឹន

  

ចែករំលែកអត្ថបទ