09/03/2020 - 16:07

ស្រុក​ហ្គក្វាវ សុក្រឹត​ខាង​សុខា​ភិបាល​តំ​បន់​ជន​ជា​តិ​ភាគ​តិច​

លោក​លីមិញ​ថាំង នាយ​រង​ខុទ្ទការ​ល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ឱ្យដឹង​៖ ប្រ​ព័ន្ធ​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​បាន​សម្រេច​ជា​សារ​វន្ត​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន​។​

  ប្រ​ជា​ជន​មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ហ្គក្វាវ។​

យោងតាម​នោះ​ ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​និង​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ពិសេស​គឺ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រនៅ​តំ​បន់​លំ​បាក​ខ្លាំង​។​ ទន្ទឹម​នឹង​កិច្ច​ការ​វិនិ​យោគ​ទុន​បរិក្ខារ​ សម្ភារៈ​សុខា​ភិបាល​ ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​សម្ភារៈ​ កង​ជួរ​បុគ្គ​លិក​ពេទ្យ​និយាយ​រួម​ និង​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ តែង​បាន​បំ​ពាក់​បំ​ប៉ន​ សំ​ដៅ​លើក​កម្ពស់​វិជ្ជា​ជីវៈ​ បម្រើ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​។​ អា​ស្រ័យ​ហេតុ​ដូច្នោះ​ គុណ​ភាព​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​នៅ​រាល់​មូល​ដ្ឋាន​សុខា​ភិបាល​លើ​ភូមិ​សាស្រ្ត​ស្រុក​ជា​សារ​វន្ត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន​។​ បង​យ័ញ​ហ្វាង​ភុក ប្រ​ធាន​ការិ​យាល័យ​រដ្ឋ​បាល​-ចាត់​តាំង​មន្ទីរ​ពេទ្យ​ ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖  “លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣​០​%។​ អ្នក​ជំងឺ​ភាគ​ច្រើន​និយាយ​ភាសា​វៀត​មិន​សូវ​ស្ទាត់​ ម្ល៉ោះ​ហើយ​ លំ​បាក​ដល់​គ្រូ​ពេទ្យ​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​។​ អា​ស្រ័យ​ហេតុ​នោះ​ មន្ទីរ​ពេទ្យ​ក៏​បង្ក​លក្ខណ​សម្បត្តិ​ជូន​កម្មា​ភិបាល​ពេទ្យ​ជន​ជា​តិ​ខ្មែរ​រៀន​សូត្រ​និង​បង្កើន​កម្រិត​វិជ្ជា​ ដើម្បី​អាច​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​ ថ្ងៃ​ប្រ​ចាំ​ការ​បើ​គ្មាន​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ មន្ទីរ​ពេទ្យ​នឹង​ចាត់​តាំង​គិលា​នុបដ្ឋាក​ជា​ជន​ជាតិ​ខ្មែរ​នៅ​ប្រ​ចាំ​ការ​ដើម្បី​បកប្រ​សាសន៍​ទាន់​ពេល​ ជួយ​វេជ្ជ​បណ្ឌិត​យល់​ច្បាស់​ជំងឺ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​ចំ​ជំងឺ​ រួច​មាន​គម្រោង​ផែន​ការ​ព្យា​បាល​សម​ស្រប​ជូន​អ្នក​ជំងឺ​”។​    

មន្ទីរ​ពេទ្យ​ស្រុក​ហ្គក្វាវកសាង​យ៉ាង​សម​រម្យ​ ឆ្លើ​យ​តប​តម្រូវ​ការ​ពិនិត្យ​

ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​។​

ការ​ម្ចាស់​ការ​កសាង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​រាល់​កម្ម​វីធីទិស​ដៅ​សុខា​ភិបាល​ជាតិ​ បាន​ជួយ​ឱ្យ​ការ​ងារ​បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល​លើ​ភូមិ​សាស្រ្ត​ស្រុក​បាន​ទាន់​ពេល​។​ ឆ្នាំ​ទៅ​មិញ​ ស្រុក​បាន​កត់​សម្គាល់​រោគ​ពង​ដៃ​ជើង​មាត់​ចំ​នួន​៨​៩​ករណី​ គ្រុន​ឈាម​ចំ​នួន​៤​៦​ករណី​ ប៉ុន្តែ​គ្មាន​ សម្បុក​រោគ​ទេ។​ ក្រៅ​ពី​នោះ​ ការ​កសាង​កម្លាំង​កម្មា​ភិបាល​ពេទ្យ​ សហកា​រីសុខា​ភិបាល​នៅ​មូលដ្ឋាន​ ក៏​បាន​ជួយ​ឱ្យ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​បាន​ល្អ​ប្រ​សើរ​។​ លើ​ភូមិ​សាស្រ្ត​គ្មាន​ករណី​ពុល​ម្ហូប​អា​ហារ​អ្វី​ឡើយ​។​

លោក​លីមិញ​ថាំង បាន​អះ​អាង​៖ អា​ស្រ័យ​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ម្ល៉ោះ​ហើយ​ការ​ចូល​រួម​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ស្ម័គ្រ​ចិត្ត​ក្នុង​សហគមន៍ជន​ជាតិ​ភាគ​តិច​ស្រូប​អត្រា​៧​៨​,៥​៩​% និង​មាន​ចំ​នួន​២​.១​៩​៩​គ្រួ​សារ​ ជន​ជាតិ​ភាគ​តិច​ក្រី​ក្រក្នុង​ចំ​ណោម​៤​.៧​០​០​គ្រួ​សារ​បាន​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​៕

                                    ហាថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីមិញ​ថាំង