10/02/2020 - 14:41

ព័ត៌​មាន​ស្ដី​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​

ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV) ការ​ឆ្លង​រាល​ដាល​រោគ​សញ្ញា​អា​ការៈ​ប្រែ​ប្រួល​ របៀប​បង្ការ​ លេខ​ទូរ​សព័្ទ​ទាន់​ហេតុ​ការណ៍​សម្រាប់​ផ្តល់​ព័ត៌​មាន ​ស្ដី​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV) ។​ល។​  ក្រសួង​សុខា​ភិបាល​បាន​ប្រ​កាស​ជា​ផ្លូវ​ការ​នូវ​កម្រង​សៀវ​ភៅ​ណែនាំ​សួរ​-ឆ្លើ​យ​ផ្តល់​ព័ត៌​មាន​អំ​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​(nCoV)។​

  កាសែតកឹង​ធើ​-ភាសា​ខ្មែរ​ សូម​លើក​យក​នូវ​ខ្លឹម​សារ​សួរ​-ឆ្លើយ​មួយ​ចំ​នួន​ពីកម្រង​សៀវ​ភៅ​ណែនាំ​ដែល​ពេាល​ខាង​លើ​។​

១​. តើ​វីរុស​កូរ៉ូ​ណា​ (nCoV) ជា​អ្វី​?

- វីរុស​កូរ៉ូ​ណា ​(nCoV) គឺ​ជា​ប្រ​ភេទ​វីរុស​ថ្មី​ បណ្តាល​ឱ្យ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​លើ​មនុស្ស​ ​និង​ឆ្លង​រាល​ដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀ​ត​យ៉ាង​រហ័ស​។ ​នេះ​ជា​វីរុស​ប្រ​ភេទ​ថ្មី​ដែល​មិន​ទាន់​បាន​កំ​ណត់​ច្បាស់​ពីមុន​មក​។​

២​. តើ​ប្រ​ភព​របស់​វីរុស​កូរ៉ូ​ណា​ (nCoV) មក​ពី​ណា​?

-ស្ថាប័ន​សុខា​ភិបាល​នានា​ និង​ដៃ​គូ​ស​ុខាភិបាល​កំ​ពុង​ខិត​ខំ​ដើម្បី​កំ​ណត់​ច្បាស់​ប្រ​ភព​នៃ​វីរុស​កូរ៉ូ​ណា ​nCoV ។​ មាន​មតិ​ជា​ច្រើន​ឱ្យ​ដឹង​ថា​វីរុស​កូរ៉ូ​ណា​គឺ​ជា​វីរុស​ betacoronavirus  ជា​អម្បូរ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ​MERS-CoV និង​ SARS ទាំង​អស់​សុទ្ធ​តែ​មាន​ប្រ​ភព​ពីសត្វ​ប្រ​ចៀវ។​ ការ​វិ​ភាគ​វែក​ញែក​មែក​ធាង ហ្សែន​នៃ​វីរុស​នេះ​កំ​ពុង​បន្ត​ធ្វើ​ដើម្បី​ដឹង​ច្បាស់​លាស់​ពីប្រ​ភព​វីរុសនេះ​។​

៣​. តើ​វីរុស​កូរ៉ូ​ណា​ nCoV ឆ្លង​រាល​ដាល​តាម​រយៈ​ណា​ខ្លះ​?

-វីរុស​នេះ​ ដំបូង​បាន​ប្រ​ទេះ​ឃើញ​លើ​ប្រ​ភព​សត្វ​ធាតុ​ ប៉ុន្តែ​អាច​នឹង​មាន​លទ្ធ​ភាព​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ​ប្រ​ការ​ចាំ​បាច់ គប្បី​យក​ចិត្ត​ទុក​ដាក់​ គឺ​ការ​ឆ្លង​រាល​ដាល​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ​អា​ចកើត​ឡើង​ជា​បន្ត​បន្ទាប់​។​ ចំ​ពោះ​មនុស្ស​ វីរុស​ឆ្លង​ពីមនុស្ស​នេះ​ទៅ​មនុស្ស​ម្នាក់​ទៀ​ត​ តាម​រយៈ​ការ​ប៉ះ​ជា​មួយ​នឹង​ទឹក​សម្បោរ​ពីរាងកាយ​របស់​អ្នក​ជំងឺ​។ ​អា​ស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​របស់​ប្រ​ភេទ​វីរុស​ ការ​ក្អក​ កណ្តាស់ ឬ​ចាប់​ដៃ​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំ​វិញ​ឆ្លង​មេរោគ​ដែរ​។​

វីរុស​ក៏​អាច​ឆ្លង​ដល់​អ្នក​ណា​ដែល​ប៉ះ​លើ​វត្ថុ​អ្វី​មួយ​ដែល​អ្នក​ជំងឺ​ប៉ះ​រួច​ បន្ទាប់​យក​ដៃ​ប៉ះ​មាត់​ ច្រមុះ​ និង​ភ្នែក​របស់​ខ្លួន​។​ មនុស្ស​ថែ​ទាំ​អ្នក​ជំងឺ​ក៏​អា​ចឆ្លង​វីរុស​ពេល​វិនិច្ឆ័យ​សំ​ណល់​របស់​អ្នក​ជំងឺ​ដែរ​។​

៤​. រោគ​សញ្ញា​និង​អា​ការៈ​ប្រែ​ប្រួល​ដែល​វីរុស​កូរ៉ូ​ណា ​(nCoV)  បង្ក​ឡើង​?

- រោគ​សញ្ញា​នៃ​អ្នក​ជំងឺ​ដែល​ផ្ទុក​វីរុស​កូរ៉ូ​ណា​ (nCoV) ចាប់​ពី​ស្រាល​ដល់​ធ្ងន់​ មាន​ដូច​៖ គ្រុនក្តៅ​ ក្អក​និង​ពិបាក​ដក​ដង្ហើម​។​ រោគ​សញ្ញា​ទាំង​នេះ ​អាចប្រ​ទះ​ឃើញ​ចាប់​ពី​២​ដល់​១​៤​ថ្ងៃ​ ក្រោយ​ ពីប៉ះ​នឹង​ប្រ​ភព​ជំងឺ​។​ ដល់​ពេល​ចាប់​ផ្តើម​កើត​ជំងឺ​ វីរុស​កូរ៉ូ​ណា​ (nCoV) បណ្តាល​ឱ្យ​គ្រុន​ក្តៅ​និង​អាច​រង​ផល​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​។ ​ក្នុង​ករណី​ជំងឺ​ធ្ងន់​បណ្តាល​ឱ្យ​រលាក​សួត​និង​អាច​ប៉ះ​ពាល់​ដល់​សរីរៈ​ផ្សេង​ៗ​ទៀ​ត​ក្នុង​រាង​កាយ​ បណ្ដាល​ឱ្យ​អ្នក​ជំងឺ​បាត់​បង់​ជីវិត​ ពិសេស​គឺ​ករណី​ដែល​មាន​ជំងឺ​រុាំរ៉ៃ។​ 

៥​.តើ​មាន​ប្រ​ភេទ​ឱសថ​ណា​សម្រាប់​បង្ការ​និង​ព្យា​បាល​ជំងឺ​ រលាក​ផ្លូវ​ដង្ហើម​ដែល​បណ្តាល​ឡើង​ដោយ​វីរុស​ថ្មី​កូរ៉ូ​ណា​ (nCoV) ហើយ​ឬ​នៅ​?

-ក្នុង​ដំណា​ក់​កាល​នេះ ​មិន​ទាន់​មាន​ប្រ​ភេទ​ឱសថ​ណា​សម្រាប់​បង្ការ​និង​ព្យា​បាល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី ​(nCoV) នៅ​ឡើយ​។​

៦​. តើ​វ័យ​ណា​ខ្លះ​ងាយ​នឹង​ឆ្លង​វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV)?

-វីរុស​កូរ៉ូ​ណា​ប្រ​ភេទ​ថ្មី​ (nCoV) អា​ចឆ្លង​លើ​មនុស្ស​គ្រប់​វ័យ​។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ អ្នក​មាន​វ័យ​ចំ​ណាស់​ អ្នក​មាន​ជំងឺ​រុាំរ៉ៃ (ដូច​ជា​ជំងឺ​ហឺត ទឹក​នោម​ផ្អែម​ជំងឺ​បេះ​ដូង​...) ងាយ​នឹង​ឆ្លង​ជំងឺ​ ហើយ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ជា​ង​ទៀត​។​

៧​. តើ​ធ្វើ​យ៉ាង​ណា​ អា​ចជួយ​ខ្ញុំ​ការ​ពារ​បាន​ខ្លួន​ឯង​?

* ប្រ​ជា​ជន​ម្ចាស់​ការ​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​ជំងឺ​ដូច​ខាង​ក្រោម​៖

+ កាត់​បន្ថយ​ការ​ទំ​នាក់​ទំ​នង​ផ្ទាល់​ជា​មួយ​នឹង​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម ​(គ្រុន​ក្តៅ​ ក្អក​ ពិបាក​ដក​ដង្ហើម​) ពេល​ចាំ​បាច់​គប្បី​ពាក់​ម៉ាស់សុខា​ភិបាល​ត្រូវ​របៀប​និង​រក្សា​គម្លាត​ជាង​២​ម៉ែ​ត្រ​ពេល​ទាក់​ទង​នឹង​អ្នក​ជំងឺ​។​

+ អ្នក​ដែល​មាន​រោគ​សញ្ញា​គ្រុនក្តៅ​ ក្អក​ពិបាក​ដក​ដង្ហើម​មិន​គប្បី​ទៅ​ទេស​ចរណ៍​ឬ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះ​ករ​ឡើយ​។​ ជូន​ដំណឹង​ដល់​ស្ថាប័ន​សុខា​ភិបាល​ជា​បន្ទាន់​ ពេល​មាន​រោគ​សញ្ញា​ដូច​ពោល​ខាង​លើ​។​

+ លាងដៃ​ដោយ​សាប៊ូ និង​ទឹក​ស្អាត​ជា​ប្រ​ចាំ​ក្នុង​កំ​ឡុង​ពេល​តិច​បំ​ផុត​៣​០​វិ​នាទី​។ ​ក្នុង​ករណី​គ្មាន​សាប៊ូ និង​ទឹក​ស្អាត​គប្បី​ប្រើ​ប្រាស់​ផលិត​ផល​អនា​ម័យ​ដៃ​ដែល​មាន​ជាតិ​អា​ល់​កុល​ (អា​ល់​កុល​យ៉ាង​តិច​បំ​ផុត​៦​០​អង្សា)  ខ្ពុរ​មាត់​ បំ​ពង់​ក ដោយ​ទឹក​អំ​បិល​ ឬ​ទឹក​ខ្ពុរ​មាត់​ចៀស​វាង​យក​ដៃ​ដាក់​លើ​ភ្នែក​ ច្រមុះ​ មាត់​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​។​

+ គប្បី​បិទ​បាំង​មាត់​និង​ច្រមុះ​ពេល​ក្អក​ឬ​កណ្តាស់ ល្អ​បំ​ផុត​ យក​កន្សែង​សំ​ពត់ កន្សែង​ដៃ​ឬ​ដៃ​អាវ​បិទ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​មេរោគ​តាម​ផ្លូវ​ដង្ហើម​។​ មិន​ខាក​ស្តោះ​ទឹក​មាត់​ផ្តេស​ផ្តាស​នៅ​ទី​សាធា​រណៈ​។​

+ ហូប​ចុកតែ​ម្ហូប​អា​ហារ​ណា​ដែល​ចម្អិន​ឆ្អិនល្អ​។​

+មិន​ទៅ​ទេស​ចរណ៍​នៅ​តំ​បន់​មាន​រោគ​រាល​ដាល​ ​កាត់​បន្ថយ​ទៅ​កន្លែង​មាន​មនុស្ស​ម្នាកុះ​ករ​​​។ ក្នុង​ករណី​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះ​ករ​ គប្បី​អនុ​វត្ត​នូវ​វិ​ធាន​ការ​ការ​ពារ​ខ្លួន​ ដូច​ពាក់​ម៉ាស់ លាងដៃ​ដោយ​សាប៊ូជា​ដើម​។​

+ ចៀស​វាង​ជួញ​ដូរ​ ប៉ះ​ពាល់​សត្វ​ចិញ្ចឹម​ក៏​ដូច​ជា​សត្វ​ព្រៃ​។​

+ រក្សា​កម្តៅ​រាង​កាយ​ បង្កើន​សុខ​ភាព​ដោយ​ការ​ហូប​ចុក សម្រាក​ ប្រ​ជុំ​ជីវ​កិច្ច​សម​ស្រប​ និង​ហាត់​កីឡា​។​

+ បង្កើន​ខ្យល់​អា​កាស​ក្នុង​ផ្ទះ​សម្បែង​ដោយ​វិធី​បើក​ទ្វារ​បើក​បង្អួច កាត់​បន្ថយ​ប្រើ​ម៉ា​ស៊ី​ន​ត្រ​ជាក់។​ ជូតផ្ទះ​ បង្កាន់​ដៃ​ទ្វារ​និង​វត្ថុ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​ជា​រឿយ​ៗ​ ដោយ​សារ​ធាតុ​លាង​សម្អាត​ ធម្ម​តា​ដូច​សាប៊ូ និង​ទឹក​កម្ចាត់​មេ​រោគ​ដទៃ​ទៀ​ត​។​

+បើ​មាន​អា​ការៈ​គ្រុនក្តៅ​ ក្អក​ ពិបាក​ដក​ដង្ហើម​ត្រូវ​ពាក់​ម៉ាស់​ការ​ពារ​ ជូន​ដំណឹង​ដល់​មូលដ្ឋាន​សុខា​ភិបាល​ដែល​ជិត​បំ​ផុត​ដើម្បី​ពិគ្រោះ​ពិនិត្យ​ព្យា​បាល​បាន​ទាន់​ពេល​។​ ទូរ​ស័ព្ទ​ដល់​មូលដ្ឋាន​សុខា​ភិបាល​មុន​ពេល​ទៅ​ដើម្បី​ជូន​ដំណឹង​អំ​ពី​អា​ការ​រោគ​និង​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​ជិត​ៗ​ នេះ​ ដើម្បី​មាន​វិធាន​ការ​ឧបត្ថម្ភ​បាន​ត្រឹម​ត្រូវ​។​

៨​. តើ​ខ្ញុំ​អា​ចទាក់​ទង​ផ្តល់​ព័ត៌​មាន​ដោយ​វិធី​ណា​?

- ក្រសួង​សុខា​ភិបាល​ ប្រ​កាស​ជា​សាធា​រណៈ​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​២​ខ្សែ​សម្រាប់​ផ្តល់​ព័ត៌​មាន​អំ​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូ​ណា ​(nCoV) គឺ​លេខ​៖ ១៩០០​៣២២​៨​ និង​១៩០០៩០៩៥​។ ​ឬ​ក៏​អា​ចទាក់​ទង​ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​របស់​មូលដ្ឋាន​សុខា​ភិបាល​នៅ​ភូមិ​ភាគ​៕

         យោង​ៈ TTXVN - វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វីរុស​កូរ៉ូ​ណា​ (nCoV)