តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សពេញវ័យប្រមាណ៩០%លើពិភពលោក ដែលរាងកាយមានបញ្ហាប្រតិកម្មនឹងជាតិស្ករ lactose ក្នុងទឹកដោះសត្វកម្រិតស្រាល។ ក្នុងពេលនោះ ទឹកដោះរុក្ខជាតិបានវាយតម្លៃជាការជ្រើសរើសដ៏ល្អជំនួសឱ្យទឹកដោះ គោឬពពែ ដោយគុណសម្បត្តិរបស់វាគឺមិនសូវមានសារធាតុខ្លាញ់និងសម្បូរទៅដោយប្រូតេអ៊ីន ល្អសម្រាប់សុខភាព។ ខាងក្រោមនេះ គឺប្រភេទទឹកដោះរុក្ខជាតិមួយចំនួនដែលនិយមប្រើប្រាស់ មានប្រយោជន៍សម្រាប់សុខភាព។
ប្រភេទទឹកដោះរុក្ខជាតិជាច្រើនដែលល្អសម្រាប់សុខភាព។រូប Raise Vegan
ទឹកដោះពីសណ្តែកសៀង
នេះជាប្រភេទទឹកដោះដែលគេនិយមប្រើបំផុតជំនួសឱ្យទឹកដោះគោ អាស្រ័យសម្បូរទៅដោយសារធាតុប្រូតេអ៊ីន។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា ទឹកដោះសណ្តែកសៀង គឺជាប្រភេទទឹកដោះរុក្ខជាតិមានតុល្យភាពសារធាតុបំប៉នបំផុត ក្នុងចំណោមផលិតផលជំនួសឱ្យទឹកដោះគោ។ អាស្រ័យធ្វើពីគ្រាប់សណ្តែកសៀង ប្រភេទទឹកដោះនេះ សមស្របចំពោះអ្នកមានរាងកាយប្រតិកម្មនឹងជាតិស្ករ lactose។
បរិមាណសារធាតុ estrogen និង progesterone ខ្ពស់នៅក្នុងប្រភេទទឹកដោះសណ្តែកសៀង ជួយរក្សាតុល្យភាពអ័កម៉ូនស្ត្រីស្ថិតក្នុងដំណាក់កាលអស់រដូវ។ ក្រៅពីនោះ ទឹកដោះ សណ្តែកសៀង មិនមានផ្ទុកសារធាតុកូលេស្តេរ៉ុល ប៉ុន្តែបែរជាសម្បូរទៅដោយជាតិខ្លាញ់សរីរាង្គ monounsaturated និងអាស៊ីតខ្លាញ់ Polyunsaturated អាស្រ័យហេតុនោះ, ជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុល និងបង្កើនសុខភាពបេះដូង។
កំណត់សម្គាល់៖ អាស្រ័យផ្ទុកបរិមាណកាឡូរីខ្ពស់ ម្ល៉ោះហើយការទទួលទានទឹកដោះសណ្ដែកសៀង ងាយប្រឈមនឹងការលើសទម្ងន់។ ពីព្រោះសណ្ដែកសៀង មានសារធាតុបង្កឱ្យប្រតិកម្មទូទៅ ហេតុនោះផឹកទឹកដោះសណ្ដែកសៀង ក៏ធ្វើឱ្យមនុស្សមួយចំនួនហើម ឡើងកន្ទួលក្រហម រាករូស ហើមពោះ ឈឺក្បាលនិងក្អួតចង្អោរ។
ទឹកដោះពីដូង
អាស្រ័យបានធ្វើពីសាច់ដូង ទឹកដោះដូងមានក្លិនក្រអូបនិងមិនសូវមានប្រូតេអ៊ីន។ បើប្រៀបជាមួយប្រភេទទឹកដោះរុក្ខជាតិផ្សេងៗទៀត ឃើញថាទឹកដោះដូងផ្ទុកបរិមាណតិចនៃជាតិ triglyceride សង្វាក់មធ្យម (MCT) ដែលជាប្រភេទជាតិខ្លាញ់មានប្រយោជន៍ដល់សុខភាពទូទៅ។ តួយ៉ាងដូច MCT ជួយកែលម្អសុខភាពបេះដូង, ដោយវិធីបង្កើនសារធាតុកូលេស្តេរ៉ុល "ល្អ" HDL។ ក្នុងពេលនោះ បរិមាណជាតិខ្លាញ់ triglyceride នៅក្នុងទឹកដោះដូង ជួយកែលម្អថាមពលសកម្មភាពរាងកាយ។ ផឹកទឹកដោះដូង នៅទាំងជួយបង្កើនប្រព័ន្ធភាពស៊ាំ។
កំណត់សម្គាល់៖ អាស្រ័យផ្ទុកជាតិខ្លាញ់ឆ្អែត ផឹកទឹកដោះដូងច្រើនក៏ងាយនឹងលើសទម្ងន់ និងបង្កើនបរិមាណកូលេស្តេរ៉ុល "អាក្រក់" LDL បង្កើនហានិភ័យជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។ ទឹកដោះដូងក៏ផ្ទុកជាតិ carb អាចឡើងដំបែរនៅក្នុងពោះវៀន ម្ល៉ោះហើយងាយនឹងបណ្តាលឱ្យកើតបញ្ហាផ្លូវរំលាយអាហារដែរ (ដូចជារាករូស ឬ ទល់លាមក) ចំពោះអ្នកមានរោគសញ្ញារំញោចពោះវៀន ឬរាងកាយងាយប្រតិកម្ម ដូចជាឈឺពោះ រអាក់រអើ ពងមាត់ បំពង់ក ភ្នែក ឬស្បែក។
ទឹកដោះពីអង្ករ
ពីព្រោះបានធ្វើពីធញ្ញជាតិ ទឹកដោះអង្ករមានបរិមាណជាតិ carb ខ្ពស់ ប៉ុន្តែជាប្រភេទទឹកដោះរុក្ខជាតិមិនសូវប្រតិកម្មបំផុត បើប្រៀបទៅនឹងទឹកដោះផ្សេងៗទៀត ទន្ទឹមនឹងនោះ មានបរិមាណ mangan និង selen ខ្ពស់បំផុត។
សារធាតុប្រឆាំងអូស៊ីតកម្មក្នុងទឹកដោះអង្ករ ជួយឱ្យរាងកាយទប់ស្កាត់ហានិភ័យនៃការឆ្លងមេរោគ និងបង្កើនប្រព័ន្ធភាពស៊ាំ។ អាស្រ័យមានបរិមាណជាតិខ្លាញ់តិច ទឹកដោះអង្ករសមស្របជាមួយអ្នកព្យាយាមរបបសម្រកទម្ងន់ និងកាត់បន្ថយកូលេស្តេរ៉ុល ដោយមានការបញ្ជាក់យ៉ាងច្បាស់ គឺល្អសម្រាប់សុខភាពបេះដូង។ ជាប្រភពផ្តល់ vitamin B ដ៏ល្អ ប្រភេទទឹកដោះនេះ, ជួយកែលម្អការដុតរំលាយអាហារក្នុងរាងកាយ របត់ឈាមនិងមុខងារសរសៃប្រសាទផងដែរ។
កំណត់សម្គាល់៖ ដោយសារសម្បូរជាតិ carb ម្ល៉ោះហើយទឹកដោះអង្ករ មិនសមស្របចំពោះអ្នកជំងឺទឹកនោមផ្អែម។ ទារកនិងកុមារ មិនគប្បីប្រើប្រាស់ទឹកដោះអង្ករឡើយ ពីព្រោះវាមានសមាសធាតុ arsen អសរីរាង្គ, មិនល្អសម្រាប់សុខភាព៕
អាងញៀង (យោង Boldsky) -វិមាន