06/01/2020 - 10:13

លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​

សា​លា​បឋម​សិក្សា​ហ្វា​អឹងA ឃុំ​ហ្វា​អឹង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ជា​សាលា​មួយ​ក្នុង​ចំ​ណោម​សាលា​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ​ ត្រូវ​បាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តា​លស្រុក​វាយ​តម្លៃ​ខ្ពស់​អំ​ពី​ការ​ងារ​អប់​រំនិង​បណ្តុះ​បណ្តាល​ និយាយ​រួម​ និង​ការ​រៀន​អក្សរ​ខ្មែរ​និ​យាយ​ដោយ​ឡែក។​ ឆ្នាំ​សិក្សា​២​០​១​៩​-២​០​២​០​ សា​លា​បឋម​សិក្សា​ហ្វាអឹងA មាន​សិស្ស​៤​រូប​ ទទួល​បាន​លេខ​១​ លេខ​២​ និង​លេខ​៣​ នៅ​ក្នុង​ពិធី​ប្រ​ឡង​អក្សរ​ស្អាត​វិញ្ញា​សា​រអក្សរ​ខ្មែរ​ថ្នាក់​ស្រុក​។​

អ្នក​គ្រូ​ថា​ច់​ធីមិញ​ កំ​ពុង​ណែនាំ​សិស្ស​អា​ន។​

សា​លា​បឋម​សិក្សា​ហ្វា​អឹងA មាន​សិស្ស​ចំ​នួន​៣​៨​៣​រូប​ ក្នុង​នោះ​មាន​សិស្ស​ជន​ជា​តិ​ខ្មែរ​ស្រូប​អត្រា​ជិត​៧​០​%។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​នាយ​ក​សាលា​តែ​ងយក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ ឆ្លើ​យ​តប​ទៅ​នឹង​គោ​ល​បំ​ណង​របស់​អា​ណាព្យ​ាបាល​សិស្ស​និង​សិស្ស​ជន​ជា​តិ​ខ្មែរ​។​ ក្នុង​ចំ​ណោម​សិស្ស​ដែល​រៀន​អក្សរ​ខ្មែរ​ ​មាន​សិស្ស​ជន​ជាតិ​កិញ​ចុះ​ឈ្មោះ​រៀន​ចំ​នួន​៩​រូប​ផង​ដែរ​។​ សា​លា​មាន​គ្រូ​ទទួល​បន្ទុក​វិញ្ញា​សា​រអក្សរ​ខ្មែរ​តែ​ម្នាក់​ ម៉្លោះ​ហើយ​គណៈ​នាយ​ក​សា​លា​តែ​ងអា​ទិភាព​រៀប​កាល​បរិច្ឆេទ​៤​ម៉ោង​/សប្តាហ៍​ ត្រូវ​តាម​សេច​ក្តី​កំ​ណត់​នៃ​សា​រាចរ​លេខ​២​៤​/២​០​១​៤​/TT-GDĐT របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល ប្រ​កាស​ឱ្យ​ប្រើជា​ផ្លូវ​ការ​តាម​កម្ម​វិ​ធី​អក្សរ​ខ្មែរ​កម្រិត​បឋម​សិក្សា​និង​កម្រិត​អនុ​វិ​ទ្យា​ល័យ​។​

អ្នក​គ្រូ​ថា​ច់​ធីមិញ​ គ្រូ​បង្រៀន​វិ​ញ្ញា​សា​អក្សរ​ខ្មែរ​នៃ​សា​លា​បឋម​សិក្សា​ហ្វា​អឹងA ឱ្យ​ដឹង​៖ "តាម​ខ្ញុំ​ បង្រៀន​វិ​ញ្ញា​សា​អក្សរ​ខ្មែរ​កម្រិត​បឋម​សិក្សា​ គប្បី​បង្ហាត់​ប្អូន​ៗ​អំ​ពី​បំ​ណិន​ស្តាប់​ និយាយ​ អា​ន និង​សរ​សេរ​ ផ្សំ​ស្រះ​និង​ព្យញ្ជនៈ​ និង​អនុវត្ត​សន្ទនា​"។​

ប្អូន​ង្វៀន​បាវណាម ជន​ជាតិ​កិញ សិស្ស​ថ្នាក់​ទី​៤​/២​ ឱ្យ​ដឹង​៖ "ប្អូន​ចូល​ចិត្ត​រៀន​វិ​ញ្ញា​សា​អក្សរ​ខ្មែរ​ណាស់​។​ បច្ចុ​ប្បន្ន​ ប្អូន​ចេះ​អា​ន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ ប្អូន​សប្បាយ​ចិត្ត​ណាស់​ ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ពូកែ​ជា​ង​ទៀ​ត​"។​

អ្នក​គ្រូ​ថា​ច់​ធី​ធូ​ភឿង នា​យិ​កា​រង​សា​លា​បឋម​សិក្សា​ហ្វាអឹងA ឱ្យ​ដឹង​៖ "ប្អូន​ៗ​សិស្សា​នុ​សិស្ស​ចូល​ចិត្ត​រៀន​វិញ្ញា​សា​រអក្សរ​ខ្មែរ​។​ ដើម្បី​ឆ្លើ​យ​តប​ទៅ​នឹង​ការ​សិក្សា​របស់​សិស្ស​ឱ្យ​បាន​ល្អ​ គណៈ​នាយក​សា​លា ​រៀប​ចំ​កាល​បរិច្ឆេទ​ធានា​ឱ្យ​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​បង្ហាត់​វិ​ញ្ញា​សា​ដែល​ខ្លួន​ទទួល​បន្ទុក​ឱ្យ​បាន​ល្អ​បំផុត"៕

សឺនម៉ា​ល័យ​-មុនី​

ចែករំលែកអត្ថបទ