គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបរៀបចំពិធីលើកសរសើរនិងដឹងគុណក្រុមអ្នកស្រាវជ្រាវពូជស្រូវ ST២៥ ជាប់ចំណាត់ថ្នាក់ជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុតលើពិភពលោកឆ្នាំ២០១៩។ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់ក្រុមអ្នកស្រាវជ្រាវពូជស្រូវ ST២៥ ដល់អ្នកវិទ្យាសាស្រ្តចំនួន៣រូប ប្រទានកិត្តិនាមវីរពលកម្ម នោះគឺ វិស្វករហូក្វាងកួរ បណ្ឌិតត្រឹងតឹងភឿង និងអនុបណ្ឌិតង្វៀនធីធូហឿង។
ក្រុមអ្នកស្រាវជ្រាវពូជស្រូវST២៥ ទាំង៣រូប ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
មានប្រសាសន៍ក្នុងពិធីនេះ វិស្វករហូក្វាងកួរ ថ្លែងអំណរគុណដល់ក្រុមការងារដែលបានរួមដំណើរជាមួយលោកអស់រយៈកាល២០ឆ្នាំកន្លង។ ទន្ទឹមនឹងនោះ ក៏បានចែករំលែកពីបំណងប្រាថ្នា បញ្ហាប្រឈមភាពងាយស្រួលក្នុងការបង្កាត់ជោគជ័យពូជស្រូវ ST ជាក់ស្ដែងគឺ ពូជស្រូវST២៥របស់ខេត្តសុកត្រាំង។ ពិសេស ការនាំយកអង្ករ ST២៥ ទៅចូលរួមប្រឡង ហើយបានទទួលស្គាល់ជាអង្ករមានរសជាតិឆ្ងាញ់បំផុតលើពិភពលោកឆ្នាំ២០១៩។
អង្ករស្រូវក្រអូបST២៥ បានទទួលស្គាល់ជាផ្លូវការ គឺជាពូជស្រូវអង្ករដែលមានរសជាតិឆ្ងាញ់បំផុតលើពិភពលោកក្នុងពិធីប្រឡងស្រូវអង្ករអន្តរជាតិ ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ កិត្តិយសនេះ មិនចំពោះតែក្រុមអ្នកវិទ្យាសាស្រ្ត អាស្រ័យវីរពលកម្មវិស្វករហូក្វាងកួរ ដឹកនាំប៉ុណ្ណោះទេ ថែមទាំងជួយជំរុញតម្លៃវិស័យកសិកម្មវៀតណាម និយាយរួម ខេត្តសុកត្រាំងនិយាយដោយឡែក។ តាមប្រសាសន៍លោកហូក្វាងកួរ អង្ករពូជស្រូវ ST២៥ ដំណាក់កាលលូតលាស់មានរយៈពេល៩៥ថ្ងៃ មានលក្ខណៈ ធន់នឹងជំងឺប្រសើរជាងពូជស្រូវផ្សេងៗ ផ្តល់ទិន្នផល៧តោន/ហិកតា។ ពូជស្រូវក្រអូប គ្រាប់វែង បាយទន់។ ឆ្នាំ២០១៤ យកពូជស្រូវទៅធ្វើការពិសោធន៍រហូតដល់ឆ្នាំ២០១៦ ចាប់ផ្តើមដាំសាកល្បង។ ក្រៅពីនោះ ពូជស្រូវ ST២៥ នៅទាំងធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់វាលរាបទន្លេគឺវឡុង លូតលាស់ល្អនៅតំបន់ដីជ្រាបជាតិជូរប្រៃ។ ជាពិសេស ពូជស្រូវ ST២៥ សមស្របនឹងតំបន់ផលិតស្រូវគួបផ្សំនឹងចិញ្ចឹមបង្កងរបស់ខេត្តសុកត្រាំង៕
លីធាន-មុនី