ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/12/2019 - 16:56

រដ្ឋ​សភា​ប្រ​ជុំ​បិទ​សម័យ​ប្រ​ជុំ​លើ​កទី​ ៨​

រសៀល​ថ្ងៃ​ទី​២​៧​ ខែ​វិ​ច្ឆិកា​ នៅ​សាល​ប្រ​ជុំ​យ៉ៀងហុង​ រដ្ឋ​សភា​បាន​ប្រ​ជុំ​ បិទ​សម័យ​ប្រ​ជុំ​លើ​កទី​៨​។​ លោក​អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​អតីត​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ ចូល​រួម​សម័យ​ប្រ​ជុំ​។​

អគ្គ​លេខា ​ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង និង​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ចូល​រួម​ពិធី​បិទ​សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​ XIV ។​ រូប​ថត​ៈ VGP/ញឹក​បាក់​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​រដ្ឋ​សភា​បាន​អនុ​ម័ត​លើ​សេច​ក្តី​សម្រេច​ចំ​នួន​៣​ រួម​មាន​៖ សេច​ក្តី​សម្រេច​ស្តីពី​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​បធាន​បទ​ ការ​អនុ​វត្ត​គោ​ល​នយោ​បាយ​ច្បាប់​ ស្តីពី​ការ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ ដំណាក់​កាល​២​០​១​៤​-២​០​១​៨​; សេច​ក្តី​សម្រេច​ស្ដី​ពី​សកម្ម​ភាព​ចោទ​សួរ ​នៅ​សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​ XIV និង​សេច​ក្តី​សម្រេច​ចិត្ត​សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​XIV ។​

បន្ទាប់​ពីរដ្ឋ​សភា​បាន​អនុ​ម័ត​សេច​ក្តី​សម្រេច​ដូច​ពោល​ខាង​លើ​ ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ង្វៀន​ធីគឹមង៉ឹង  បាន​ថ្លែង​សុន្ទ​រកថា​បិទ​សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​ XIV ។​

សម័យ​ប្រ​ជុំ​លើ​កទី​៨​ រដ្ឋ​សភា​នីតិ​កាល​XIV     បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិបទ​នៃ​ស្ថាន​ការ​ណ៍​អន្តរ  ​ជា​តិ​និង​ក្នុង​តំ​បន់​ មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ពិបាក​ស្មាន​ទុក​ជា​មុន​។​ កំ​ណើន​សេដ្ឋ​កិច្ច​ពិភព​លោក​មាន​និន្នា​ការ​ថយ​ចុះ​។​ ការ​ប្រ​កួត​ប្រ​ជែង​យុទ្ធ​សាស្ត្រ​ ទំ​នាស់​ផលប្រ​យោជន៍​ រវាង​ប្រ​ទេស​នានា​បាន​កើន​ឡើង​ បង្ក​ប់​នូវ​ហានិ​ភ័យ​ជា​ច្រើន​។​ នៅ​ក្នុង​ប្រ​ទេស​ គ្រោះ​ធម្ម​ជា​តិ​ ជំងឺ​រាល​ដាល​ ការ​ប្រែប្រួល​អា​កាស​ធាតុ​ ស្ថាន​ភាព​សមុទ្រ​ខាង​កើត​ ពេល​ជិត​ៗ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​ ពិបាក​ស្មាន​ទុក​ជា​មុន​និង​ផលប៉ះ​ពាល់​ដទៃ​ទៀ​ត​។​ល។​ បាន​ជះឥទ្ធិពល​មិន​តិច​ សម្រាប់​ប្រ​ទេស​យើង​។​

ថ្វី​ត្បិត​តែ​ដូច្នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ក្នុង​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​ នៅ​តែ​បន្ត​ទទួល​បាន​លទ្ធ​ផល​ល្អ​បង្គួរ​លើ​គ្រប់​វិ​ស័យ​៖ កំ​ណើន​សេដ្ឋ​កិច្ច​ខ្ពស់​បង្គួរ​ ម៉ា​ក្រូសេដ្ឋ​កិច្ច​ស្ថិរភាព​ អតិផរ​ ណាត្រូវ​បាន​គ្រប់​គ្រង​ល្អ​ សម​តុល្យ​នៃ​ខឿន​សេដ្ឋ​កិច្ច​ត្រូវ​បាន​កែ​លម្អ​ សុខុមា​លភាព​សង្គម​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​លើ​កកម្ពស់​។​

ឆ្នាំ​២​០​១​៩​ ជា​ឆ្នាំ​ទី​២​បន្តបន្ទាប់​ តាម​ការ​ប៉ា​ន់​សម្រេច​និង​លើ​សភា​គ​កម្រិត​សំ​ខាន់​ៗ​ដែល​រដ្ឋ​សភា​បាន​ប្រ​គល់​ជូន​។​ បង្កើត​មូល​ដ្ឋាន​រឹង​មាំ​ដើម្បី​សម្រេច​ផែន​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ថវិ​កា​រដ្ឋ​ក្នុង​៥​ដំណាក់​ ២​០​១​៦​-២​០​២​០​ ៕

         យោង​៖ baocatho.com.vn - វ៉ាន់​តឹន

ចែករំលែកអត្ថបទ