មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/11/2019 - 16:05

កសិករ​ខ្មែរ​ ឈាន​ឡើង​ធ្វើ​មាន​

មាន​ដី​បង្ក​បង្កើន​ផល រួម​ជា​មួយ​នឹង​ចរិត​ឧស្សា​ហ៍​ព្យា​យាម​ពលកម្ម​ផលិត​ ចាយវាយ​ប្រិត​សំ​ចៃ​ ទើប​ប្ដី​ប្រ​ពន្ធ​បង​ស្រី​លីធីង៉ុក​ហឿង និង​បង​សើុងង៉ុក​ឡើយ​ នៅ​ភូមិ​ត្រាអឹង២​ ឃុំ​ធ្វឹងហឹង​ ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ក្លាយ​ជា​គ្រួ​សារ​អ្នក​មាន​នៅ​ភូមិ​ភាគ​។​ បច្ចុ​ប្បន្ន​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​គ្រួ​សារ​បង​ស្រី​ រកបាន​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​

​ ស្នា​ម​ញញឹម​របស់​បង​ស្រី​ហឿង ពោរពេញ​ដោយ​សុភមង្គល​ ពេល​ទទួល​បដិសណ្ឋារភ្ញៀវ​។

លោកឡឹម​សឹង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹងហឹង​ ឧទ្ទេស​នាម​៖ “ប្ដី​ប្រ​ពន្ធ​បង​ស្រី​ង៉ុក​ហឿង អា​យុ​៣​១​ឆ្នាំ​ សង់​បាន​ផ្ទះ​សម្បែង​សម​រម្យ​ មាមីង​ខ្មែរ​នៅ​ក្នុង​ភូមិ​អ្នក​ណាក៏​ស្ងើច​សរ​សើរ​ប្ដី​ប្រ​ពន្ធ​គាត់​ដែរ​។​ វ័យ​នៅ​ក្មេង​ ស៊ូ​ទ្រាំ​នឹង​ការ​លំ​បាក​  ចេះ​របៀប​រកស៊ី​ ទើប​ឈាន​ឡើង​ធ្វើ​មាន​រហ័ស​”។​ អង្គុយ​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មី​ស្រឡាង មាន​របស់​របរប្រើ​ប្រាស់​សព្វ​គ្រប់​ ទើប​ដឹង​ថា​ផ្ទះ​នេះ​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រកស៊ី​របស់​ប្ដី​ប្រ​ពន្ធ​បង​ស្រី​ហឿង។​ បង​ស្រី​ហឿង រៀប​រាប់​៖ សង់​ផ្ទះ​ចេញ​នៅ​ដោយ​ឡែក​ បាន​ឳពុក​ម្ដាយ​សង​ខាង​ចែក​ដី​ស្រែ​ឱ្យ​៥​កុង​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ សន្សែសន្សំ​ទិញ​បាន​ដី​ស្រែ​បន្ថែ​ម​សម្រាប់​បង្ក​បង្កើន​ផល។​ នៅ​ទី​នេះ​ធ្វើ​ស្រែ​បាន​៣​រដូវ​ក្នុង​មួយ​ឆ្នាំ​ ម្ល៉ោះ​ហើយ​ពេល​លក់​ស្រូវ ​ខ្ញុំ​សន្សំ​ប្រាក់​ទុក​ អ្នក​ណាឱ្យ​ជួល​ដី​ស្រែ​គឺ​យើង​ជួល​ បើ​អ្នក​ណាលក់​គឺ​យើង​ទិញ​។​ ក្នុង​ការ​ដាំ​ដុះ​និង​ ចិញ្ចឹម​សត្វ​ ខ្ញុំ​តិច​ជួល​អ្នក​ធ្វើ​ណាស់​ ផលចំ​ណេញ​ដែល​បាន​មក​គឺ​ពឹង​លើ​កម្លាំង​ខ្លួន​ឯ​ង​ផ្ទាល់​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ប្រាក់​សន្សំ​ពីការ​ចិញ្ចឹម​គោ​ ធ្វើ​ស្រែ​គ្រួ​សារ​ខ្ញុំ​ទិញ​បាន​ដី​ស្រែ​មួយ​ចំ​នួន​ដែរ​។​ ទន្ទឹម​នឹង​នោះ​ បង​ស្រី​ហឿង នៅ​ទាំង​ចិញ្ចឹម​គោ​ទឹក​ដោះ​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។​ សព្វ​ថ្ងៃ​ បង​ស្រី​ហឿងចិញ្ចឹម​គោ​ទឹក​ដោះ​១​១​ក្បាល​ ក្នុង​ចំ​ណោម​នោះ​ ៣​ក្បាល​កំ​ពុង​ផ្ដល់​ទឹក​ដោះ​។​ ជា​មធ្យម​ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​លក់​ទឹក​ដោះ​គោ​ក្នុង​មួយ​ខែ​បាន​ជា​ង​៧​លាន​ដុង​។​ ក្រៅ​ពីនោះ​ បង​ស្រី​ហឿងនៅ​វិ​និ​យោ​គ​ធ្វើ​ឡឧស្ម័ន​សម្រាប់​ប្រើ​ប្រាស់​ដណ្ដាំ​ស្លក្នុង​គ្រួ​សារ​ ប្រិត​សំ​ចៃ​បាន​ការ​ចំ​ណាយ​ផង​ នឹង​កាត់​បន្ថយ​កខ្វក់​បរិស្ថាន​ផង​។​ បង​ស្រី​ហឿង ឲ្យ​ដឹង​៖ “រៀង​រាល់​ថ្ងៃ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​ការ​បែង​ចែក​ការ​ងារ​ច្បាស់​លាស់​។​ ខ្ញុំ​នៅ​ផ្ទះ​កាត់​ស្មៅ​ ថែ​ទាំ​គោ​និង​មើល​ថែ​កូន​ ចំ​ណែក​ប្ដី​ខ្ញុំ​គាត់​រ៉ាប់​រង​ការ​ងារ​ស្រែ​។​ ត្រង់​ហ្នឹង​ហើយ​ ទើប​ប្ដី​ប្រ​ព័ន្ធ​ខ្ញុំ​សន្សំ​ទិញ​បាន​ដី​ស្រែ​៥​ហិកតា​។​ ជា​ពិសេស​ប្ដី​ខ្ញុំ​ គាត់​តែ​ងចូល​រួម​វគ្គ​ហ្វឹក​ហាត់​ពីបច្ចេក​ទេស​ដាំ​ដុះ​ និង​ចិញ្ចឹម​គោ​ទឹក​ដោះ​ ទើប​មាន​បទ​ពិសោ​ធន៍​ក្នុង​ការ​ងារ​នេះ​។​  អា​ស្រ័យ​ហេតុ​នោះ​ ធ្វើ​ស្រូវ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ ចំ​ណេញ​ច្រើន​ ចំ​ណែក​គោ​ដាក់​ឈ្មោល​ថែ​ទាំ​ និង​យក​ទឹក​ដោះ​ គឺ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ទើប​មិន​បង់​ប្រាក់​ចំ​ណាយ​។​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​តែ​ងលើ​កទឹក​ចិត្ត​គ្នា​ យើង​នៅ​ក្មេង​ នៅ​មាន​កម្លាំង​ គឺ​ខំប្រឹង​ធ្វើ​ការ​រកស៊ី​ ចាយវាយ​ប្រិត​សំ​ចៃ​ដើម្បី​ធ្វើ​មាន​នឹង​គេ”។​

សព្វ​ថ្ងៃ​ ប្រាក់​ចំ​ណូល​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គ្រួ​សារ​បង​ស្រី​ហឿងគឺ​ជា​ង៦​០​០​លាន​ដុង​។​ មាន​ផ្ទះ​សម្បែង​សម​រម្យ​និង​ប្រាក់​ចំ​ណូល​លំ​នឹង​ គ្រួ​សារ​បង​ស្រី​ហឿង គឺ​ជា​គ្រួ​សារ​យុវជន​គំ​រូ​ ឆ្លង​កាត់​លំ​បាក​ឈាន​ឡើង​ធ្វើ​មាន​នៅ​ភូមិ​ភាគ​៕                            

យ្វីអា​ញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ