មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/11/2019 - 13:54

អ្នក​មាន​ប្រ​ិយ​ភាព​នៅ​ភូមិ​អូរ​ឈូក​

អ្នក​មាន​ប្រ​ិយ​ភាព​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ស្រុក​ទី​វកឹង​ ខេត្ត​ត្រាវិ​ញ បាន​ខិត​ខំ​ពង្រីក​តួនាទី​គំ​រូ​ក្នុង​សហ​គម​ន៍ប្រ​ជា​ជន​រស់​នៅ​  ក្នុង​នោះ​  មាន​លោក​សើុង​អឹង  នៅ​ភូមិ​អូរ​ឈូក​  ឃុំ​តឹប​ង៉ាយជា​      ដើម​។​

  ពូសើុង​អឹង អ្នក​មាន​ប្រ​ិយ​ភាព​នៅ​ភូមិ​អូរ​ឈូក​។​

យើង​ខ្ញុំ​បាន​ទៅ​ជួប​ជា​មួយ​នឹង​ពូសើុង​អឹង  អ្នក​មាន​ប្រ​ិយ​ភាព​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ ភូមិ​អូរ​ឈូក​ ឃុំ​តឹប​ង៉ាយ ស្រុក​ទី​វកឹង​។​ ឆ្នាំ​នេះ​ ថ្វី​បើ​អា​យុ​៧​២​ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​ពូអឹង នៅ​តែ​ឃ្មាត​ខ្មី​ឈាន​មុខ​ក្នុង​ការ​ងារ​ចលនា​ប្រ​ជា​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​។​ ពីមុន​នេះ​ ដងផ្លូវ​ចុះ​ទៅ​តាម​ភូមិ​នៅ​តូចចង្អៀត​ ផ្លូវ​មាន​ទទឹងត្រឹម​តែ​២​ម៉ែ​ត្រ​ រដូវ​វស្សា​ភក់ល្បាប់ទៅ​មក​យ៉ាង​លំ​បាក​។​ ឃើញ​ដូច្នោះ​ ពូអឹង បាន​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ រួម​កម្លាំង​ពលកម្ម​កសាង​ផ្លូវ​ថ្នល់​។​ មក​ទល់​ឥឡូ​វ​ ដងផ្លូវ​ចុះ​តាម​ភូមិ​ពង្រីក​៣​ម៉ែ​ត្រ​ និង​ចាក់​បេតុង​ជួយ​មាមីង​ធ្វើ​ដំណើរ​ទៅ​មក​ងាយ​ស្រួល​។​

តាម​ពូសើុង​អឹង ឱ្យ​ដឹង​៖ “អនុ​វត្ត​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ ខ្ញុំ​រួម​ផ្សំ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចលនា​ប្រ​ជា​ជន​និង​ពុទ្ធបរិស័ទ​បរិច្ចាគ​ដី​ កសាង​ផ្លូវ​បេតុង​៤​ខ្សែ​ប្រ​វែង​ជា​ង​៤​.០​០​០​ម៉ែ​ត្រ​ ទទឹង៣​ម៉ែ​ត្រ​។​ ជា​មួយ​នឹង​តួនាទី​ជា​សមាជិក​ គណៈ​កម្ម​ការ​វត្ត​អូរ​ឈូក​ ពិនិត្យ​ឃើញ​ផ្លូវ​បេតុង​ នៅ​ក្បែរ​វត្ត​ត្រូវ​ខូច​ខាត​ធ្ងន់​ បាន​ជា​ខ្ញុំ​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ចលនា​ពុទ្ធបរិស័ទ​បរិច្ចាគ​ដី​ រួម​កម្លាំង​ពលកម្ម​ដើម្បី​កសាង​ផ្លូវ​។​ មក​ទល់​សព្វ​ថ្ងៃ​ ផ្លូវ​ថ្នល់​បាន​កសាង​សម្រេច​តាម​សង​ខាង​ផ្លូវ​ មាន​ដាំ​ផ្កា​លម្អ​ បង្ក​សោ​ភណភាព​ស្រស់​ស្អាត​ធ្វើ​ដំណើរ​ទៅ​មក​បាន​ងាយ​ស្រួល​”។​ ពូថា​ច់​សាបាន​ នៅ​ភូមិ​អូរ​ឈូក​ ឱ្យ​ដឹង​៖ “បាន​គណៈ​កម្ម​ការ​វត្ត​និង​បង​អឹង មក​ដល់​ផ្ទះ​ចលនា​គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​ជិត​៣​០​០​ម២​ ដើម្បី​បើ​ក​ទូលាយ​ផ្លូវ​បេតុងក្បែរ​វត្ត​”។​

សម​មិត្ត​ត្រឿង​វ៉ាន់​ដូ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​តឹប​ង៉ាយ ឲ្យ​ដឹង​៖ “ ភូមិ​អូរ​ឈូក​ មាន​ប្រ​ជា​ជន​៤​១​១​គ្រួ​សារ​ ក្នុង​នោះ​ គ្រួ​សារ​ជន​រួម​ជា​តិ​ខ្មែរ​សរុប​អត្រា​ជា​ង៦​១​%។​ មិន​ត្រឹម​តែ​ខ្នះ​ខ្នែង​ចលនា​កសាង​ផ្លូវ​ជន​បទ​ប៉ុណ្ណោះ​ទេ ពូសើុង​អឹង នៅ​ទាំង​សហ​កា​រជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចាត់​តាំង​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ បុណ្យ​ទាន​ប្រ​ពៃណី​ មាន​ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា បុណ្យ​អកអំ​បុក​ជា​ដើម​។​ មិន​តែ​ប៉ុណ្ណោះ​ ពូអឹង នៅ​ថែ​ម​ទាំង​ខ្នះ​ខ្នែង​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ចុះ​ឈ្មោះ​គ្រួ​សារ​វប្ប​ធម៌​ទៀ​ត​ផង​”៕

                           សឺនម៉ា​ល័យ​ - ថា​ច់​ធី

ចែករំលែកអត្ថបទ