បុណ្យអកអំបុករបស់ជនរួមជាតិខ្មែរខេត្តត្រាវិញ បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិនៅឆ្នាំ២០១៤។ រៀងរាល់ឆ្នាំ ពិធីបុណ្យនេះបានខេត្តចាត់តាំងឡើងយ៉ាងអធិកអធម ទាក់ទាញប្រជាជន និងភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តមកទស្សនាកម្សាន្តយ៉ាងកុះករ។ ខេត្តត្រាវិញ បាននិងកំពុងត្រៀមជាស្រេចសម្រាប់បុណ្យអកអំបុកឆ្នាំ២០១៩។
ពិធីប្រណាំងទូក-ង ស្ថិតក្នុងក្របខណ្ឌនៃសប្តាហ៍បុណ្យកសិផល ទេសចរណ៍ ម្ហូបអាហារ ផ្សារភ្ជាប់និងបុណ្យអកអំបុក។
សប្តាហ៍កសិផល ទេសចរណ៍ ម្ហូបអាហារ ផ្សារភ្ជាប់ នឹងបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ២០១៩ (ហៅកាត់ថាសប្តាហ៍បុណ្យ) ចាត់តាំងឡើងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី ១១ ខែវិច្ឆិកា។ លោកឡេវ៉ាន់ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឱ្យដឹង៖ ឆ្លងតាមរយៈការចាត់តាំងសប្តាហ៍បុណ្យ នឹងបង្កលក្ខណៈដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយដល់ភ្ញៀវទេសចរពីរូបភាព និងមនុស្សនៅខេត្តត្រាវិញ សក្តានុភាពទេសចរណ៍របស់ខេត្ត លក្ខណៈវប្បធម៌ដ៏វិសេសរបស់ជនរួមជាតិភាគតិចក្នុងខេត្តនិយាយរួម និងវប្បធម៌នៃពិធីបុណ្យរបស់ជនរួមជាតិខ្មែរនិយាយដោយឡែក។
សប្តាហ៍បុណ្យនឹងមានសកម្មភាពជាច្រើនយ៉ាងពុះពោរ ដិតដាមដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ជាក់ស្តែង៖ នៅរាត្រីបើកវគ្គ គឺមានកម្មវិធីសិល្បៈ សម្តែងបង្ហាញឡើងវិញនិងលើកតម្កើងតួនាទីនិងរូបភាពកសិករ ឧទ្ទេសនាម និងផ្សព្វផ្សាយពីភូមិស្រុក មនុស្ស និងសក្តានុភាពទេសចរណ៍នៅខេត្តត្រាវិញ ព្រមទាំងដោះដូរវប្បធម៌ជាមួយនឹងជនជាតិនានានៅគ្រប់ភូមិភាគ។ ផ្សារណាត់តាំងពិព័រណ៍ក្រោមប្រធានបទ “ជំរុញដំណើរការពាណិជ្ជកម្មកំណត់ទិសនីហរ័ណផលិតផលកសិកម្មតំបន់វាលរាបទន្លេគឺវឡុង” សិក្ខាសាលាស្ដីពី”ដំណាំ កសិកម្ម” ពិធីប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនរួមជាតិខ្មែរ សមោសរម្ហូបអាហារណាមបូខេត្តត្រាវិញលើកទី២ ឆ្នាំ ២០១៩ សិក្ខាសាលាទេសចរណ៍ត្រាវិញ-តភ្ជាប់ដំណើរត្រាច់ចរពីទន្លេចេញទៅសមុទ្រ និងបង្ហាញពីផ្នែកសំណង់មួយចំនួននៅភូមិវប្បធម៌-ទេសចរណ៍ខ្មែរខេត្តត្រាវិញ (ដំណាក់កាល់II) ។ល។ សកម្មភាពកីឡាដូចជា៖ ល្បែងប្រជាប្រិយ ប្រណាំងទូក-ង បាល់ទះយុវជនខ្មែរ។ល។ ក៏បានចាត់តាំងឡើងនៅក្នុងសប្តាហ៍បុណ្យនេះប្រកបដោយភាពពុះពោរ។ ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់នៃពិធីបុណ្យ គឺសកម្មភាព ឧទ្ទេសនាម ដាក់បង្ហាញពីភូមិរបរប្រពៃណីរបស់ជនរួមជាតិខ្មែរ និងបង្ហាញពីសកម្មភាពដាល់អំបុកនៅក្នុងពិធីបុណ្យអកអំបុក និងស្វែងតាំងពិព័រណ៍របស់ស្រុក ទីរួមខេត្ត ក្រុងចំនួន៩ ដាក់បង្ហាញផលិតផលពិសេសរបស់ជនរួមជាតិខ្មែរនៅក្នុងមណ្ឌលវប្បធម៌-ទេសចរណ៍គូស្រះស្រី។
អ្នកមីងសុើងធីណាវី នៅស្រុកកើ-ដ ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំទន្ទឹងរង់ចាំ ឱ្យតែដល់ថ្ងៃបុណ្យអកអំបុកដើម្បីបានទៅលេងខេត្តត្រាវិញ។ ពីព្រោះ ក្រៅពីមើលប្រណាំងទូក-ងប្រវេណី ខ្ញុំនៅទាំងចង់ទស្សនាភូមិវប្បធម៌-ទេសចរណ៍ខ្មែរខេត្តត្រាវិញទៀតផង។ ខ្ញុំចង់ដឹងនិងចង់ស្វែងយល់បន្ថែមអំពីវប្បធម៌របស់ជនជាតិយើង”។
តាមប្រសាសន៍លោកឡេវ៉ាន់ហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ៖ មន្ទីរ ផ្នែក និងភូមិភាគនានាក្នុងខេត្តបាននិងកំពុងខំធ្វើឱ្យរួចរាល់ការងារត្រៀមបម្រុង និងត្រៀមជាស្រេចសម្រាប់សកម្មភាពអំណរបុណ្យអកអំបុក ជាមួយនឹងទិសស្លោក “សុវត្ថិភាព ប្រិតសំចៃ និងប្រសិទ្ធភាព”៕
ម៉ាល័យ-វិមាន