14/10/2019 - 16:37

តំ​បន់​ដី​ទំ​នាប​ឃុំ​ដូង​ចូវ​ ស្រុក​យ្វៀង​ហាយ​៖

ពិពិធកម្ម​វារី​វប្ប​កម្ម​សុា​ំនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​

តំ​បន់​ដី​ទំ​នាប​នៃ​ឃុំ​ដូង​ចូវ​ ស្រុក​យ្វៀង​ហាយ​  ខេត្ត​ត្រាវិ​ញ មាន​ផ្ទៃ​ដី​ជិត​៩​០​០​ហិកតា​ ប្រ​មូល​ផ្តុំ​លើ​ភូមិ​សាស្រ្ត​៤​ភូមិ​ គឺ​ភូមិ​ផ្សា​រ ភូមិ​ផ្សា​រឆេះ​ ភូមិ​ស្លាប៉ា​ង និង​ភូមិ​ជ្រៃ​គោ​ក។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​ផលប៉ះ​ពាល់​នៃ​ទឹក​ជំនន់​ពីពាមឡាងសាក់​ ម៉្លោះ​ហើយ​ ប្រ​ជា​ជន​កំ​ពុង​ពង្រីក​ការ​ចិញ្ចឹម​ជលជា​តិ​ថ្មី​។​

ឆ្នេរ​ដី​ល្បាប់នៃ​ប្រ​ឡាយ​ធំ​ប្រ​ឡាយ​រង​នាំ​ទឹក​ចូល​ស្រះ​ចិញ្ចឹម​បង្គា

ត្រូវ​បាន​មាមីង​ឆ្លៀត​យក​ចិញ្ចឹម​លៀស​។​

លោកត្រឹង​វ៉ាន់​ក្វឹ​ង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដូង​ចូវ​ ឲ្យ​ដឹង​៖ “ជិត​១​០​ឆ្នាំ​មក​នេះ​ ប្រ​ជា​ជន​ចិញ្ចឹម​ជលផល ពិសេស​គឺ​បង្គានាគតាម​បែប​វិ​បុល​វប្ប​កម្ម​គ្មាន​ប្រ​សិ​ទ្ធ​ភាព​ ដោយ​សារ​ផ្ទៃ​ដី​ស្រះ​ ក៏​ដូច​ជា​ប្រ​ភព​ទឹក​កខ្វក់​ បង្គាតែ​ងកើត​ជំងឺ​រាល​ដាល​។​ ដើម្បី​ស្វែង​រកទិស​ដៅ​ថ្មី​ឲ្យ​ប្រ​ជា​ជន​តំ​បន់​ដី​ទំ​នាប​ (តំ​បន់​មាន​ជន​រួម​ជា​តិ​ខ្មែរ​ជា​ង​៤​០​%ចូល​រួម​ចិញ្ចឹម​) កំ​ពុង​ពង្រីក​ការ​ចិញ្ចឹម​ជលជា​តិ​ថ្មី​ ដូច​៖ចិញ្ចឹម​ក្តាមសមុទ្រ​ឆ្លាស់​ក្នុង​ស្រះ​ចិញ្ចឹម​បង្គា ចិញ្ចឹម​លៀស​តាម​ឆ្នេរ​ដី​ល្បាប់។​ ចំ​ណែក​គ្រួ​សារ​ដែល​មាន​លក្ខណៈ​នឹង​បង្វែរ​ទៅ​ចិញ្ចឹម​បង្គានាគតាម​បែប​ប្រ​ពលវប្ប​កម្ម​ អតិប្រ​ពលវប្ប​កម្ម​ ដើម្បី​ម្ចាស់​ការ​គ្រប់​គ្រង​បរិស្ថាន​ ប្រ​ភព​ទឹក​…”។​

ក្នុង​ចំ​ណោម​ផ្ទៃ​ដី​ទំ​នាប​៩​០​០​ហិកតា​របស់​ឃុំ​ដូង​ចូវ​ បច្ចុ​ប្បន្ន​មាន​ផ្ទៃ​ដី​ជិត​៥​០​០​ហិកតា​ កសិករ​នៅ​តែ​ចិញ្ចឹម​តាម​របៀប​ព្រ​លែង​ក្នុង​ស្រះ​។​ ចាប់​ពី​ឆ្នាំ​២​០​១​៧​ ជា​មួយ​នឹង​ការ​វិ​និយោ​គផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគមន៍​ និង​បណ្តា​ញ​អគ្គិ​សនី​ជា​តិ​ត្រូវ​បាន​តភ្ជាប់​គ្រប​ដណ្ដប់​លើ​តំ​បន់​ដី​ទំ​នាប​បាន​បង្ក​លក្ខណៈ​ឲ្យ​មាមីង​ពង្រីក​ការ​ចិញ្ចឹម​បង្គាតាម​ទិស​ដៅ​ឧស្សា​ហកម្ម​ និង​អតិប្រ​ពលវប្ប​កម្ម​លើ​ផ្ទៃ​ដី​ចិញ្ចឹម​ជា​ង​៣​២​ហិកតា​ មធ្យម​ភាគ​តម្លៃ​សេដ្ឋ​កិច្ច​នាំ​មក​ក្នុង​ការ​ចិញ្ចឹម​ជលផល​នៅ​តំ​បន់​នេះ​ ប្រៀប​នឹង​មុន​ឆ្នាំ​២​០​១​៧​ កើន​ឡើង​ពី៤​០​-៥​០​លាន​ដុង​/ហិកតា​”។​ លោក​ង្វៀន​វ៉ាន់​ខើយ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ផ្សា​រឆេះ​ ឃុំ​ដូង​ចូវ​ ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន​ ក្នុង​ភូមិ​មាន​ជា​ង​១​៥​គ្រួ​សារ​ចិញ្ចឹម​លៀស​សមុទ្រ​នៅ​ដី​ល្បាប់ជុំ​វិ​ញ​ផ្ទះ​ ឬ​ក៏​ក្នុង​ដងព្រែក​ប្រ​ឡាយ​ធម្ម​  ជា​តិក្នុង​ភូមិ​។​ បន្ទាប់​ពីព្រ​លែង​ពូជ​ ពួក​គាត់​យក​សំ​ណាញ់​មុងវាំង​ផ្ទៃ​ ទឹក​ដែល​គាត់​ចិញ្ចឹម​ រយៈ​ពេល​ចិញ្ចឹម​ពី១​៤​-១​៦​ខែ​បាន​ប្រ​មូល​ផល។​ល។​ គ្រួ​សារ​ចិញ្ចឹម​នៅ​ក្រៅ​ទម្រង់​វិ​និ​យោ​គ​របស់​រដ្ឋ​មាន​ទ្រង់​ទ្រាយធំ​ ព្រ​លែង​ពូជ​ក្នុង​មួយ​រដូវ​ប្រ​មាណ​ពី៧​០​.០​០​០​-១​០​០​.០​០​០​ក្បាល​ (តម្លៃ​លៀស​ ពូជ​ពី៣​០​០​-៤​០​០​ដុង​/ក្បាល​)។​

  កសិករ​ត្រឿង​វ៉ាន់​តុង នៅ​ភូមិ​ផ្សា​រឆេះ​ ឃុំ​ដូង​ចូវ​ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​៣​គ្រួ​សារ​បាន​ទទួល​ទុន​វិ​និ​យោ​គ​ចិញ្ចឹម​លៀស​ពីការ​ិយាល័យ​កសិកម្ម​និង​អភិ​វឌ្ឍ​ន៍ជន​បទ​ស្រុក​យ្វៀង​ហាយ​ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ដើម​ឆ្នាំ​ ២​០​១​៨​ គ្រួ​សារ​ខ្ញុំ​វិ​និ​យោ​គ​២​,៥​លាន​ដុង​ ទិញ​ពូជ​លៀស​ សមុទ្រ​១​០​.០​០​០​ក្បាល​  ចិញ្ចឹម​លើ​ផ្ទៃ​ដី​ល្បាប់ប្រ​មាណ​ជា​ង​៥​០​ម៉ែ​ត្រ​ការ៉េ​តាម​ដងប្រ​ឡាយ​រំដោះ​ទឹក​ពីស្រះ​ចិញ្ចឹម​បង្គា។​ បន្ទាប់​ពីចិញ្ចឹម​ រយៈ​ពេល​១​៦​ខែ​ គ្រួ​សារ​ខ្ញុំ​ប្រ​មូល​ផលបាន​ប្រ​មាណ៦​០​០​គីឡូ​ក្រាម​ ថ្លៃ​លក់​២​៥​ពាន់​ដុង​/គីឡូ​ក្រាម​ រកបាន​ប្រាក់​ចំ​ណូល​ជា​ង​១​៥​លាន​ដុង​ អា​ស្រ័យ​ចិញ្ចឹម​លៀស​សមុទ្រ​ទើប​ជីវភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជា​ង​មុន​”៕

                                   សឺនម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ