ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/10/2019 - 16:28

អនុ​ស្សាវរីយ៍​៨​៩​ឆ្នាំ​ ទិវា​ប្រ​វេណី​ការ​ងារ​ប្រ​ជា​ចល​នា​របស់​បក្ស​

ប្រ​ជា​ចល​នា​និង​ការ​ងារ​ប្រ​ជា​ចល​នា​-ភារកិច្ច​មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្រ្ត​ចំ​ពោះ​បុព្វ​ហេតុ​បដិវត្ត​ន៍

ក្នុង​អត្ថ​បទ​"ប្រ​ជា​ចល​នា​"ចុះ​ផ្សា​យ​លើ​កាសែត​សឺថឹក ចេញ​ផ្សា​យ​ថ្ងៃ​ទី​១​៥​ ខែ​តុលា​ ឆ្នាំ​១​៩​៤​៩​ លោក​ប្រ​ធាន​ហូជីមិញ​ បាន​សង្កត់​ធ្ងន់​៖"កម្លាំង​ប្រ​ជា​ជន​គឺ​ធំ​ធេង​ណាស់​។​ ការ​ងារ​ប្រ​ជា​ចល​នា​សំ​ខាន់​ណាស់​។​ ប្រ​ជា​ចល​នា​អន់​ គឺ​ការ​ងារ​អ្វី​ក៏​អន់​។​ ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​ការ​ងារ​អ្វី​ក៏​បាន​ជោគ​ជ័យ​។​ល។​" រយៈ​កាល​៨​៩​ឆ្នាំ​កន្លង​ ជា​មួយ​នឹង​ឈ្មោះ​ហៅ​ខុស​ៗ​គ្នា​ (គណៈ​កម្លាំង​ចល​នា​ ក្រសួង​     ប្រ​ជា​ចល​នា​ គណៈ​ប្រ​ជា​ចល​នា​-រណសិរ្ស​ និង​ចាប់​ពី​ឆ្នាំ​១​៩​៨​១​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ គឺ​គណៈ​ប្រ​ជា​ចល​នា​) ក្បាល​ម៉ា​ស៊ី​ន​ និង​កង​ជួរ​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ប្រ​ជា​ចល​នា​ មាន​ការ​រីក​ចម្រើន​យ៉ាង​សកម្ម​និង​អនុ​វត្ត​ល្អ​ការ​ងារ​ធ្វើ​សេនា​ធិការ​ជូន​មជ្ឈិម​ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​លើ​វិ​ស័យ​ដែល​បាន​ប្រ​គល់​ឱ្យ​។​

លោក​ប្រ​ធាន​ហូជីមិញ​ តែ​ងចាត់​ទុក​ប្រ​ជា​ចល​នា​-ការ​ងារ​ប្រ​ជា​ចល​នា​ជា​ភារកិច្ច​

មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្រ្ត​ចំ​ពោះ​បុព្វ​ហេតុ​បដិវត្ត​ន៍។​

ទិវាប្រ​វេណី​ការ​ងារ​ប្រ​ជា​ចល​នា​របស់​បក្ស​ ត្រូវ​បាន​ការិ​យាល័យ​នយោ​បាយ​ (នីតិ​កាល​VIII) ពិនិត្យ​សម្រេច​នៅ​ថ្ងៃ​ទី​១​៥​ ខែ​តុលា​ ផ្សា​រភ្ជាប់​នឹង​ព្រឹត្តិ​ការ​ណ៍​សំ​ខាន់​ៗ​ចំ​នួន​២​គឺ​៖ ទី​១​៖  ចាប់​ពី​ថ្ងៃ​ទី​១​៥​ដល់​ថ្ងៃ​ទី​៣​១​ ខែ​តុលា​ ឆ្នាំ​១​៩​៣​០​ សន្និ​បាត​មជ្ឈិម​លើ​កទី​១​បាន​ផ្តល់​សច្ចា​នុមតិ​ទស្សន​កថា​នយោ​បាយ​ វិ​ន័យ​បក្ស​និង​ក្រម​សេច​ក្តី​សម្រេច​អំ​ពី​កម្ម​ករ​ចល​នា​ កសិករ​ចល​នា​ យុវជន​កុម្មុយ​និស្ត​ចល​នា​ នារី​ចល​នា​។​ល។​ ទី​២​៖  គឺ​ក្រោយ​ពីបដិវត្ត​ន៍ខែ​សីហា ឆ្នាំ​១​៩​៤​៥​ លោក​ប្រ​ធាន​ហូជីមិញ​ សរ​សេរ​អត្ថ​បទ​អំ​ពី​ប្រ​ជា​ចល​នា​ចុះ​ផ្សា​យ​លើ​ទំ​ព័រ​កាសែត​សឺថឹក ចេញ​ផ្សា​យ​ថ្ងៃ​ទី​១​៥​ ខែ​តុលា​ ឆ្នាំ​ ១​៩​៤​៩​។​

ទិវា​ប្រ​វេណី​ការ​ងារ​ប្រ​ជា​ចល​នា​របស់​បក្ស​មាន​អត្ថ​ន័យ​ដ៏​ធំ​ធេង​។​ នោះ​គឺ​ ផ្តើ​មពីគោ​ល​ការ​ណ៍​របស់​លទ្ធិ​ម៉ា​ក្ស-ឡេណីន និង​ឧត្តម​គតិ​ហូជីមិញ​ បដិវត្ត​ន៍គឺ​ជា​បុព្វ​ហេតុ​របស់​ប្រ​ជា​ជន​ អា​ស្រ័យ​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​ បក្ស​ផ្សា​រភ្ជាប់​សាច់ឈាម​ជា​មួយ​នឹង​ប្រ​ជា​ជន​ ក្លាយ​ជា​ប្រ​វេណី​មួយ​ដ៏​ល្អ​ប្រ​សើរ​   និង​ជា​ប្រ​ភព​កម្លាំង​របស់​បក្ស​យើង​    ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​រហូត​មក​ទល់​នឹង  ​បច្ចុ​ប្បន្ន​។​ បក្ស​យើង​តែ​ងកំ​ណត់ច្បាស់​ ប្រ​ជា​ចល​នា​និង​ការ​ងារ​ប្រ​ជា​ចល​នា​គឺ​ជា​ភារកិច្ច​មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្រ្ត​ ចំ​ពោះ​ទូទាំង​បុព្វ​ហេតុ​បដិវត្ត​ន៍នៃ​ប្រ​ទេស​យើង​ គឺ​ជា​លក្ខណៈ​សំ​ខាន់​ធានា​សម្រាប់​ការ​ដឹក​នាំ​របស់​បក្ស​ និង​ពង្រឹង​ចំ​ណង​ទំ​នាក់​ទំ​នង​សាច់ឈាម​រវាង​បក្ស​និង​រដ្ឋ​ ជា​មួយ​នឹង​ប្រ​ជា​ជន​។​ បុព្វ​ហេតុ​កសាង​និង​ការ​ពារ​មាតុ​ភូមិ​របស់​ប្រ​ជា​ជន​យើង​ក្នុង​លក្ខណៈ​សមាហ​រណកម្ម​អន្តរជា​តិ​ ទាមទា​រត្រូវ​ពង្រីក​ឱ្យ​កាន់​តែ​ខ្ពស់​ផែន​មហា​សាម​គ្គី​និង​កម្លាំង​ទូទាំង​ជន​ជា​តិ​ រួម​ជា​មួយ​នឹង​កម្លាំង​នៃ​យុគ​សម័យ​ ជំរុញ​ប្រ​ទេស​ជា​តិ​ឱ្យ​ចាក​ផុត​ពីភាព​ក្រី​ក្រ ភាព​ឱន​ថយ​ អនុ​វត្ត​ជោគ​ជ័យ​កិច្ច​ការ​ផ្លាស់​ថ្មី​ ឧស្សា​ហូប​នីយកម្ម​ ទំ​នើប​ភាវូ​បនីយក​ម្ម​ប្រ​ទេស​ជា​តិ​។​

ចាប់​ពី​ឆ្នាំ​១​៩​៣​០​ រហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ការ​ងារ​ប្រ​ជា​ចល​នា​របស់​បក្ស​ ឆ្លង​កាត់​៣​ដំណាក់​កាល​អភិ​វឌ្ឍ​ន៍ផ្សា​រភ្ជាប់​នឹង​ប្រ​វត្តិ​សាស្រ្ត​វៀត​ណាម។​ ទី​១​៖ សម័យ​តស៊ូ​ប្រ​យុទ្ធ​ដណ្តើ​ម រដ្ឋ​អំ​ណាច​ (១​៩​៣​០​-១​៩​៤​៥​) ជ័យ​ជម្នះ​របស់​បដិវត្ត​ន៍ខែ​សីហា បញ្ជា​ក់​ពីគោ​ល​មាគ៌ា​បដិវត្ត​ន៍ របស់​បក្ស​ដ៏​ត្រឹម​ត្រូវ​។​ បក្ស​ចេះ​បង្អែក​លើ​ប្រ​ជា​ជន​ ទំ​នុក​ចិត្ត​ប្រ​ជា​ជន​ ផ្សា​រភ្ជាប់​នឹង​ប្រ​ជា​ជន​ ផ្សព្វ​ផ្សា​យ​ដាស់​ស្មារ​តី​ប្រ​ជា​ជន​ រៀប​ចំ​ប្រ​មូល​ផ្តុំ​ និង​ណែនាំ​មហា​ជន​តស៊ូ​ប្រ​យុទ្ធ​ដណ្តើ​មរដ្ឋ​អំ​ណាច​។​ ទី​២​៖ ក្នុង​សម័យ​សង្រ្គាម​ រំដោះ​ប្រ​ជា​ជា​តិ​និង​ការ​ពារ​មាតុ​ភូមិ​(១​៩​៤​៥​-១​៩​៧​៥​)ទាំង​២​លើ​ក ជ័យ​ជម្នះ​នៃ​សង្រ្គាម​តស៊ូ​ប្រ​ឆាំង​អា​ណានិគម​បារាំង​និង​ចក្រ​ពត្តិ​អា​មេរិក គឺ​ជា​ជ័យ​ជម្នះ​នៃ​គោ​ល​មាគ៌ា​ ពង្រីក​ទូលំ​ទូលាយ​មហា​សាម​គ្គី​ទូទាំង​ជន​ជា​តិ​ ដើម្បី​បុព្វ​ហេតុ​តស៊ូ​ កសាង​និង​ការ​ពារ​ប្រ​ទេស​។​ នោះ​គឺ​ជា​ការ​ជោគ​ជ័យ​នៃ​ការ​កសាង​កម្លាំង​នយោ​បាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​វិ​សាល​ភាព​ក្នុង​រណសិរ្ស​ និង​អង្គ​ការ​មហា​ជន​ក្នុង​កម្លាំង​ប្រ​ដាប់​អា​វុធ​តាម​ឧត្តម​គតិ​ហូជីមិញ​ ពង្រីក​ខ្ពស់​បំ​ផុត​ខាង​កង​កម្លាំង​ បញ្ញា​ស្មារ​តី​ និង​ទ្រព្យ​សម្បត្តិ​បង្កើត​ជា​កម្លាំង​ចម្រុះ​ ដើម្បី​អនុ​វត្ត​សម្រេច​ភារកិច្ច​រំដោះ​ប្រ​ជា​ជា​តិ​ឯ​កភាព​ទឹក​ដី​។​ ដំណាក់​កាល​បច្ចុ​ប្បន្ន​ ក្នុង​បុព្វ​ហេតុ​ផ្លាស់​ថ្មី​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាមសង្គម​និយម​ ការ​ងារ​ប្រ​ជា​ចល​នា​បន្ត​ការ​ផ្លាស់​ថ្មី​ លើ​កកម្ពស់​គុណ​ភាព​ ប្រ​សិ​ទ្ធ​ភាព​ ស៊ី​ជម្រៅ​គិត​គូរ​លើ​កស្ទួយ​ជីវភាព​សម្ភារៈ​និង​ស្មារ​តី ​របស់​ប្រ​ជា​ជន​ បង្កើន​ទំ​នាក់​ទំ​នង​ផ្សា​រភ្ជាប់​សាច់ឈាម​រវាង​បក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​។​ ក្នុង​ចំ​ណោម​ភារកិច្ច​និង​ដំណោះ​ស្រ័យ​សំ​ខាន់​ៗ​ ជំរុញ​មាំការ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជា​តិ​ក្នុង​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​ ក្នុង​នោះ​ មាន​ចល​នាប្រ​ឡង​ប្រ​ណាំង​ "ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​"  ពង្រីក​ប្រ​ជា​ធិប​តេយ្យ​ ជា​ពិសេស​គឺ​តួនាទី​របស់​ប្រ​ជា​ជន​ ចូល​រួម​កសាង​បក្ស​ រដ្ឋ​អំ​ណាច​ស្អាត​ស្អំ​ រឹង​មាំ​ កសាង​និង​ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​វៀត​ណាមសង្គម​និយម​៕

                     ថា​ញ់ឡុង​(សរុប​)-មុនី

ចែករំលែកអត្ថបទ