ស្របក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ ភូមិភាគនានានៅតំបន់វាលរាបទន្លេ គឺវឡុង ដូចជា៖ ក្រុងកឹងធើ ខេត្តសុកត្រាំង ត្រាវិញជាដើម បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម ចុះទៅសួរសុខទុក្ខ ប្រគេននិងជូនអំណោយដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៅតាមខេត្តក្រុង ព្រះសង្ឃនៅតាមវត្តអារាមនានា និងជនរួមជាតិខ្មែរ។
សមមិត្តផាមវ៉ាន់សាវ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនអំណោយដល់គណៈនាយកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ រូបថត៖ លីធាន
នៅតាមទីកន្លែងដែលគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ សមមិត្តដែលជាប្រធានក្រុមបានកត់សម្គាល់នូវការរួមចំណែករបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរក្នុងការអភិវឌ្ឍរួមរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ សង្ឃឹមថា ជនរួមជាតិខ្មែរ បន្តពង្រីកនូវប្រវេណីសាមគ្គីជនជាតិ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ និងការចលនាប្រឡងប្រណាំងស្នេហាជាតិ បំផុតគឺការចលនាដែលរណសិរ្សបំផុសឡើង។ ផ្តើមពីនោះ រួមដំណើរជាមួយបក្ខភាគ រដ្ឋអំណាច និងប្រជាជនគ្រប់ជាន់ស្រទាប់ បញ្ចេញកម្លាំងកសាងភូមិ ស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ស្របក្នុងឱកាសបុណ្យសែនដូនតា សមមិត្តដែលជាប្រធានក្រុមបានប្រគេនពរដល់ព្រះសង្ឃ និងជូនពរដល់ជនរួមជាតិខ្មែរ មានសុខភាពល្អបរិបូរណ៍ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច៕
ក្រុមអ្នកយកព័ត៌មាន-វិមាន