30/09/2019 - 15:41

វិ​ស័យ​អប់​រំនៅ​តំ​បន់​ជន​ជា​តិ​កាន់​តែ​រីក​ចម្រើន​

“ប្រ​ព័ន្ធ​សា​លា​រៀន​នៅ​តំ​បន់​ជន​ជា​តិ​កាន់​តែ​មាន​ការ​រីក​ចម្រើន​ ពិសេស​គឺ​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោ​គ​កសា​ង​សម្រេច​បទ​ដ្ឋាន​ ម៉្លោះ​ហើយ​គុណ​ភាព​ប្រ​ភព​ធនធាន​មនុស្ស​ក្នុង​ជន​ជា​តិ​ភាគ​តិ​ច​កាន់​តែ​បាន​លើ​កកម្ពស់​ជា​ជំហាន​ៗ​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​តំ​បន់​វាលរាប​ទន្លេ​គឺ​វឡុង​”។​

ទី​ធ្លាសា​លា​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ខេត្ត​វិ​ញឡុង​។

នោះ​គឺ​ជា​ខ្លឹម​សា​រ​នៃ​សេច​ក្តី​ថ្លែង​ការ​ណ៍​របស់​ លោក​ស្រី​ហ្វិញ​ធីសុមាលី នាយិកា​នៃ​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​៣​ គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ក្នុង​ពិធី​ទទួល​ស្គាល់​វិ​ទ្យា​ល័យ​ជន​ជា​តិ​អន្តេ​វា​សិក​ខេត្ត​វិ​ញឡុង​ សម្រេច​បទ​ដ្ឋាន​ជា​តិ​។​ លោក​ស្រី​សុមាលី ផ្តល់​ព័ត៌​មាន​បន្ថែ​ម​ មាន​ខេត្ត​ ក្រុង​ជា​ច្រើន​ក្នុង​តំ​បន់​ ដូច​៖ សុក​ត្រាំង​ ត្រាវិ​ញ កាម៉ា​វ បាក​លីវ​ ហូវយ៉ាង​និង​ក្រុង​កឹង​ធើ​។​ល។​ បាន​កសា​ង​ផែន​ការ​ជំរុញ​មាំការ​អភិ​វឌ្ឍ​ប្រ​ភព​ធនធាន​មនុស្ស​ក្នុង​ជន​ជា​តិ​ភាគ​តិ​ច​ ដំណាក់​កាល​ ២០​១​៦​-២​០​២​០​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​២​០​៣​០​។​ បង្អែក​លើ​មូល​ដ្ឋាន​ផែន​ការ​ដែល​បាន​កសា​ង​ភូមិ​ភាគ​នានា​មាន​ផែន​ការ​ពង្រីក​សា​លា និង​ថ្នាក់​រៀន​នៅ​រាល់​កម្រិត​សិក្សា​មូល​ដ្ឋាន​ ដើម្បី​បង្កើត​ជា​ប្រ​ភព​។​ អា​ស្រ័យ​ហេតុ​នោះ​ សា​លា​រៀន​ចាប់​ពី​កម្រិត​មត្តេយ្យរហូត​ដល់​វិ​ទ្យា​ល័យ​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​បង្កើន​កម្រិត​ កសា​ង​ថ្មី​តាម​ទិស​ដៅ​រឹង​មាំ​ សម្រេច​បទ​ដ្ឋាន ជា​តិ​។​ អ្នក​គ្រូ​វ៉ធ្វីហាំង នាយិកា​សា​លា​មត្តេយ្យតឹង​មី ស្រុក​ត្រាអូង​ ខេត្ត​វិ​ញឡុង​ រៀប​រាប់​៖  “មុន​នេះ​ យើង​ខ្ញុំ​ត្រូវ​ពឹង​ឬ​ខ្ចី​សា​លា​រៀន​ដទៃ​ ខ្វះ​ទី​លាន​លេង​កម្សាន្ត​ ម៉្លោះ​ហើយ​លំ​បាក​ក្នុង​ការ​អប់​រំក្មេង​ៗ​។​ ប៉ុន្តែ​ ឥឡូ​វ​សា​លា​មត្តេយ្យតឹង​មី ត្រូវ​បាន​កសា​ង​ថ្មី​សម្រេច​បទ​ដ្ឋាន​ជា​តិ​ ទើប​គុណ​ភាព​អប់​រំក្មេង​ត្រូវ​បាន​លើ​កកម្ពស់​”។​

ភូមិ​ភាគ​នានា​នៅ​ក្នុង​តំ​បន់​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដល់​ការ​អភិ​វឌ្ឍ​សា​លា​ជន​ជា​តិ​អន្តេ​វា សិក​ ធានា​ឲ្យ​សិស្ស​ទទួល​បាន​ការ​អប់​រំ ថែ​ទាំត្រឹម​ត្រូវ​។​ តាម​ស្ថិតិ​របស់​នាយ​ក​ដ្ឋាន​ភូមិ​ភាគ​៣​ ទូទាំង​តំ​បន់​មាន​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក​ថ្នាក់​ខេត្ត​ និង​ក្រុង​ចំ​នួន​៩​សា​លា​ថ្នាក់​ស្រុក​២​៥​សា​លា​ និង​សា​លា​ជន​ជា​តិ​អឌ្ឍ​អន្តេ​វា​សិក​ចំ​នួន​១​។​ អា​ស្រ័យ​មាន​ការ​វិ​និ​យោគ កសា​ង​ព្រម​ៗ​គ្នា​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​ គ្រឿង​បរិក្ខារ​និង​កង​ជួរ​គ្រូ​បង្រៀន​ សិស្ស​សា​លាខ្នះ​ខ្នែង​ឧស្សា​ហ៍​រៀន​សូត្រ​ ទទួល​យក​ចំ​ណេះ​ដឹង​ថ្មី​ៗ​ ម៉្លោះ​ហើយ​គុណ​ភាព​សិស្ស​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក​ អឌ្ឍ​អន្តេ​វា​សិក​លើ​ភូមិ​សា​ស្រ្ត​ ត្រូវ​បាន​កែលម្អ​យ៉ាង​សកម្ម​។​ ជា​រៀង​រាល់​ឆ្នាំ​ ទូទាំង​តំ​បន់​មាន​និស្សិត​ជន​ជា​តិ​ភាគ​តិ​ច​  រៀន​នៅ​មហា​វិ​ទ្យា​ល័យ​  អនុ​មហា​វិ​ទ្យា​ល័យ​ប្រ​មាណ៤​០​០​០​នាក់​។​ ​  តាម​ប្រ​  សា​សន៍​អ្នក​គ្រូ​ង្វៀន​ង៉ុក​សា​ង​ ជា​គ្រូ​បង្រៀន​នៅ​សា​លា​ជន​ជា​តិ​អន្តេ​វា​សិក​អា​ង​យ៉ាង​ ឲ្យ​ដឹង​៖ អា​ស្រ័យ​សា​លា​រៀន​បាន​វិ​និ​យោ​គ​ កសា​ង​យ៉ាង​សម​រម្យ​ គ្រូ​បង្រៀន​មាន​កម្រិត​វិ​ជ្ជា​សម្រេច​បទ​ដ្ឋាន​ ម៉្លោះ​ហើយ​អា​ណាព្យ​ាបាល​សិស្ស​ក៏​មាន​ទំ​នុក​ចិត្ត​ពេល​កូន​ចៅ​ចូល​រៀន​នៅ​សា​លា​នេះ​។​ ជា​រៀង​រាល់​ឆ្នាំ​ សា​លា​តែ​ងជម្រើស​សិស្ស​សម្រេច​តាម​ផែន​ការ​ដាក់​ចេញ​។​

ពេល​មូល​ដ្ឋាន​គ្រឹះ​គឺ​គុណ​ភាព​អប់​រំនៅ​មូល​ដ្ឋាន​ត្រូវ​បាន​ធានា​ ប្រ​ភព​ធនធាន​មនុស្ស​ក្នុង​ជន​ជា​តិ​ភាគ​តិ​ច​និយាយ​រួម​ និង​ប្រ​ភព​គ្រូ​បង្រៀន​ជន​ជា​តិ​ភាគ​តិ​ច​កាន់​តែ​មាន​គុណ​ភាព​ល្អ​ជា​ង​។​ ទូទាំង​តំ​បន់​មាន​គ្រូ​បង្រៀន​ជន​ជា​តិ​ភាគ​តិ​ច​ជា​ង​៩​.៦​០​០​នាក់​  សុទ្ធ​សឹង​តែ​មាន​កម្រិត​វិ​ជ្ជា​សម្រេច​និង​សម្រេច​លើ​បទ​ដ្ឋាន​។​ អ្នក​គ្រូ​ហ្វិញ​ធីង៉ុក​ត្រិន គ្រូ​បង្រៀន​សា​លា​មត្តេយ្យតឹង​មី ស្រុក​ត្រាអូង​ ខេត្ត​វិ​ញឡុង​ ទទួល​បាន​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​ខេត្ត​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ បាន​ឲ្យ​ដឹង​៖ “ពេល​មាន​វគ្គ​ហ្វឹក​ហាត់​ម្តង​ៗ​ ខ្ញុំ​តែ​ងចូល​រួម​ពុំ​ដែល​ខាន​ឡើយ​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ សម្រាប់​ការ​បង្រៀន​និង​ថែ​ទាំ​ក្មេង​ឱ្យ​បាន​ល្អ​ប្រ​សើរ​ជា​ង​ ឆ្លើ​យ​តប​ទៅ​នឹង​តួនាទី​គ្រូ​បង្រៀន​របស់​សា​លា​សម្រេច​បទ​ដ្ឋាន​ជា​តិ​”៕           

                                              ហាថា​ញ់-មុនី

ចែករំលែកអត្ថបទ