សាលាមធ្យមសិក្សាបាលី - ខ្មែរត្រាវិញ ទើបសាងសង់ថ្មីនិងបើកដំណើរការសំដៅធានាដល់ការរៀនសូត្ររបស់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរខេត្តត្រាវិញ រួមចំណែកបណ្តុះ បណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅតំបន់ជនរួមជាតិខ្មែរ។
លោកគ្រូឡឹមសារ៉ន កំពុងពិនិត្យរបបចង្ហាន់របស់សមណសិស្សនិងសិស្ស។
មុននេះ សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ មានទីតាំងនៅក្នុងបរិវេណវត្តពោធិសាលរាជកំពង់។ ឯសាលាដែលទើបសាងសង់ថ្មីមានទីតាំងនៅអនុសង្កាត់៤សង្កាត់៨ ក្រុងត្រាវិញ បានបំពាក់មូលដ្ឋានសម្ភារៈ បរិក្ខារគ្រប់សព្វតាមការកំណត់ និងកងជួរគ្រូបង្រៀនប្រកបដោយគុណភាព។ សាលាមធ្យមសិក្សាបាលី-ខ្មែរ នៅទាំងវិនិយោគកសាងមណ្ឌលអន្តេវាសិកដ្ឋាន រោងភត្តសម្រាប់សមណសិស្ស និងសិស្សទៀតផង។ គណៈនាយកសាលាតែងយកចិត្តទុកដាក់យ៉ាងពិសេស បញ្ហាអនាម័យសុវត្ថិភាពម្ហូបអាហារនៅចង្រ្កានបាយសមូហភាពរបស់សាលា។ សមណសិស្សនិងសិស្សគ្រប់អង្គនិងរូប សប្បាយរីករាយ ពីព្រោះបានរៀនសូត្រក្នុងសាលាដែលមានសម្ភារៈគ្រប់សព្វ ធានាមានកន្លែងស្នាក់នៅប្រជុំជីវភាព។ សព្វថ្ងៃ សមណសិស្សនិងសិស្សបានឈានចូលឆ្នាំសិក្សាថ្មី២០១៩-២០២០។ អាស្រ័យលក្ខណៈពិសេសរបស់សាលា គឺមានព្រះសង្ឃសិក្សា ម្ល៉ោះហើយត្រូវគោរពតាមធម៌វិន័យពុទ្ធសាសនា ក្នុងនោះ កិច្ចចូលចាំព្រះវស្សាចាប់ពីថ្ងៃពេញបូណ៌មីខែអាសាឍរហូតដល់ថ្ងៃ១រោចខែអស្សុជ។ ហេតុនោះ ទើបសមណសិស្ស និងសិស្សត្រូវឆាប់ចូលរៀនជាងសាលាចំណេះទូទៅឯទៀត។ ព្រះតេជព្រះគុណ ថាច់កុមារ សមណសិស្សសាលាមធ្យមសិក្សាបាលី-ខ្មែរ ពិតឲ្យដឹង៖ “សាលាថ្មីទំនើបមានភាពសមរម្យ បំពាក់សម្ភារៈរៀនសូត្រគ្រប់សព្វ ព្រមទាំងលក្ខណសម្បត្តិសំណាក់នៅឆាន់ចុកក៏ល្អប្រសើរ។ គណៈនាយកសាលានៅទាំងត្រួតពិនិត្យ ប្រភពម្ហូបអាហារ ផ្គត់ផ្គង់ត្រូវតាមដំណាក់ការអនាម័យសុវត្ថិភាពម្ហូបអាហារ ចង្អុលការអ្នកដណ្ដាំស្លត្រូវអនាម័យរោងភត្តឲ្យបានស្អាតបាត មានសណ្តាប់ធ្នាប់ សំដៅជួយដល់សមណសិស្សនិងសិស្សរៀនសូត្របានងាយស្រួល”។ ក្នុងវគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិកន្លងហើយ សាលាមធ្យមសិក្សាបាលី-ខ្មែរ មានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាចំណេះទូទៅជាតិ គឺ៨៩,១៩%។ ឆ្លងតាមរយៈវគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ មានសមណសិស្សនិងសិស្ស៩អង្គនិងរូប ជាប់ជម្រើសចូលរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យឆ្នាំ២០១៩ សិស្សមួយចំនួនក៏រៀនមុខរបរនៅនឹងភូមិភាគ។
ឆ្នាំសិក្សាថ្មី២០១៩-២០២០ សរុបចំនួនសមណសិស្សនិងសិស្សកំពុងរៀនគឺ២១៩អង្គនិងរូប សិស្សទើបចូលរៀនថ្មី៥៥អង្គនិងរូប។ លោកគ្រូឡឹមសារ៉ន នាយករងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ឲ្យដឹង៖ “ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ បានកសាងថ្មី និងបើកដំណើរការត្រូវតាមផែនការ ឆ្លើយតបតម្រូវការអប់រំទាំង២ប្រព័ន្ធ៖ ប្រព័ន្ធអប់រំប្រចាំនិងប្រព័ន្ធអប់រំបាលី-ខ្មែរ។ រៀងរាល់ឆ្នាំ ទន្ទឹមនឹងការយកចិត្តទុកដាក់ លើកកម្ពស់គុណភាពបណ្តុះបណ្តាលសាលានៅទាំងកំណត់ទិសដៅបណ្តុះបណ្តាលជាក់ស្តែងជូនសមណសិស្ស និងសិស្ស ខណៈពេលចេញសាលាអាចចុះឈ្មោះពិនិត្យជម្រើសចូលរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យក្នុងនិងក្រៅប្រទេស ទៅតាមបំណងប្រាថ្នានិងតាមសេចក្តីកំណត់របស់ផ្នែកអប់រំ។ តាមរយៈការបណ្តុះបណ្តាលនៅសាលា សមណសិស្សនិងសិស្សនឹងមានចំណេះដឹងកម្រិតមធ្យមសិក្សាបាលី ភាសាខ្មែរនិងមធ្យមសិក្សាចំណេះទូទៅ រួមចំណែកបណ្តុះបណ្តាលបញ្ញវន្តក្នុងព្រះសង្ឃនិងជនរួមជាតិខ្មែរ”៕
សឺនម៉ាល័យ - ថាច់ធី