រយៈពេល២ថ្ងៃ (ថ្ងៃ២៧,២៨ ខែសីហា)គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស បានចង្អុលការដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដឹកនាំរៀបចំកម្មវិធីទំនាក់ទំនងមិត្តភាពព្រំដែនវៀតណាម-កម្ពុជា ថ្នាក់បញ្ជាការដ្ឋាន ឆ្នាំ២០១៩ នៅខេត្តអាងយ៉ាង។ អញ្ជើញចូលរួមមានឧត្តមសេនីយ៍ទោហ្វាងស្វឹងចៀង សមាជិកមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការយោធាមជ្ឈិមមេបញ្ជាការកងទ័ពការពារព្រំដែន និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគ៥ យោធភូមិភាគ៧ យោធភូមិភាគ៩…។
លោកឧត្តមសេនីយ៍ទោហ្វាងស្វឹងចៀង មេបញ្ជាការកងទ័ពការពារព្រំដែន ទទួលបដិសណ្ឋារៈគណៈប្រតិភូតំណាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅច្រកព្រំដែនអន្តរជាតិទិញបៀង។
គណៈប្រតិភូតំណាងក្រសួងការពារប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា ចូលរួម សកម្មភាព៖ សន្និបាតសហប្រតិបត្តិការគ្រប់គ្រងការពារព្រំដែន ត្រួតពិនិត្យច្រកព្រំដែន និង ធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែនវៀតណាម-កម្ពុជា បូកសរុបបណ្តោះអាសន្នការងារចងសម្ព័ន្ធភាពបណ្តុំតាំងទីលំនៅសងខាងព្រំដែន ចូលរួមពិធីគោរពទង់ជាតិនៅបង្គោលព្រំដែនអធិបតេយ្យ រួមគ្នាល្បាតរួម សម្ពោធអគារវប្បធម៌មិត្តភាពព្រំដែនវៀតណាម-កម្ពុជា។ល។ មុននោះ នៅថ្ងៃទី២៤និងថ្ងៃ២៥ ខែសីហា មានរៀបចំសកម្មភាពជាច្រើនគិតគូរជូនប្រជាជនរស់នៅសងខាងព្រំដែនចំណុះខេត្តអាងយ៉ាង(វៀតណាម) និងខេត្តតាកែវ ខេត្តកណ្តាល (កម្ពុជា) មានដូច៖ ពិនិត្យជំងឺនិងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់មាមីងនៅតំបន់ព្រំដែន ជូនអាហារូបករណ៍ចំនួន៣០ចំណែក "ស្ទួយដំណើរទៅកាន់សាលា"ចំនួន៣០ចំណែក គិតជាតម្លៃ១៥០ លានដុងដល់សិស្សចំនួន៣០នាក់ជម្នះលំបាករៀនពូកែ ជូនគោពូជចំនួន៦០ក្បាល គិតជាទឹកប្រាក់៩០០លានដុងដល់មាមីងក្រីក្រ…។
នៅពេលខាងមុខ ក្រសួងការពារប្រទេសទាំងពីរបន្តធ្វើសហប្រតិបត្តិការអនុវត្តខ្លឹមសារសំខាន់ៗ ដូច៖ ចូលរួមយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួលដល់ការងារបែងចែក បោះបង្គោលព្រំដែនដីគោកឲ្យបានសម្រេចរួចរាល់ត្រូវតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ រក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម សើុបអង្កេត ទប់ស្កាត់បង្រ្កាបបទល្មើស ពិសេសគឺបទល្មើសដែលមានអង្គការចាត់តាំងបទល្មើសភេរវកម្មឆ្លងដែន ស្វែងរកជួយសង្រ្គោះនៅតំបន់ព្រំដែននិងក្នុងប្រទេសនៃប្រទេសទាំងពីរ ពេលកើតមានគ្រោះធម្មជាតិ មហន្តរាយ។ល។ ទន្ទឹមនឹងនោះ រៀបចំកម្មវិធីទំនាក់ទំនងមិត្តភាពព្រំដែនគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនចំណងសាមគ្គីមិត្តភាព យល់ដឹងទំនុកចិត្ត ផ្សារភ្ជាប់រវាងរដ្ឋាភិបាល កងកម្លាំងគ្រប់គ្រងការពារព្រំដែននិងច្រកទ្វារព្រំដែនរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ឆ្លងតាមរយៈនោះ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិនៃប្រទេសទាំងពីរ ក្នុងការរក្សាសន្តិភាពស្ថិរភាព សហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕
ផាមត្រុង-មុនី