ប្រព័ន្ធប្រឡាយកម្រិត III (ប្រឡាយតូច) លើភូមិសាស្រ្តឃុំត្រឿង-ថ ស្រុកកូវង៉ាង ខេត្តត្រាវិញ ត្រូវបានជីកស្ដារ ម្ល៉ោះហើយ ប្រភពទឹកពីប្រព័ន្ធប្រឡាយធំ ប្រឡាយកម្រិត I កម្រិត II ហូរចូលវាលស្រែ និងការ”ស្ដុកទឹកសាប” ឬរំដោះទឹកប្រៃមានប្រសិទ្ធភាពខ្ពស់។ ឆ្លងតាមរយៈនោះ រួមចំណែកផ្គត់ផ្គង់ប្រភពទឹកបម្រើការផលិតស្រូវលើផ្ទៃដីជាង៩៥%របស់ឃុំត្រឿង-ថ បង្កើនទិន្នផលស្រូវចាប់ពី៥ដល់៥,៥តោន/ហិកតា កើនឡើងជាង៦តោន/ហិកតា និងផលិតស្រូវបាន ៣រដូវ/ឆ្នាំយ៉ាងខ្ជាប់ខ្ជួន។
លោកលីវ៉ាន់កែវ រីករាយខណៈពេលមានប្រឡាយរាយរងធានាប្រភពទឹកក្នុងការផលិតស្រូវរបស់កសិករ។
លោកផាមវ៉ាន់ទី បុគ្គលិកផ្នែកកសិកម្ម-បរិស្ថានឃុំត្រឿង-ថ ឲ្យដឹង៖ “ជាមួយនឹងលក្ខណៈពិសេស ជាឃុំផលិតកសិកម្ម មានជនរួមជាតិខ្មែររស់នៅជាង៧៣% ផ្ទៃដីផលិតកម្មរបស់ភូមិភាគ ភាគច្រើន គឺដីទួល ដីផ្នោខ្សាច់ និងដីល្បាយខ្សាច់ ម្ល៉ោះហើយពេលឃុំផ្សព្វផ្សាយផែនការជីកស្ដារប្រឡាយ ប្រជាជនបានឯកភាពខ្ពស់។ មានគ្រួសារជាច្រើនថែមទាំងបរិច្ចាគដីសម្រាប់ជីកស្ដារប្រឡាយរាយរង រួមចំណែកញុាំងឲ្យការផលិតស្រូវរបស់ភូមិភាគមានការវិវឌ្ឍយ៉ាងខ្លាំង។ រៀងរាល់ឆ្នាំ ផ្ទៃដីផលិតស្រូវរបស់ឃុំមានជាង១.៧០០ហិកតា ដោយឡែកក្នុងឆ្នាំ ២០១៩ ឃុំបានជីកស្ដារប្រឡាយរាយរងចំនួន៥ខ្សែ មានបណ្តោយ៥.០០០គីឡូម៉ែត្រ ផ្ដល់ផលប្រយោជន៍យ៉ាងជាក់ស្ដែងដល់ការបង្វែរផលិតកម្មរបស់ប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ”។
លោកថាច់មករា លេខាសាខាបក្សនិងជាប្រធានភូមិផ្នោពោត បាននាំយើងខ្ញុំទៅទស្សនាសំណង់ប្រឡាយរាយរងណាមកែវ ទើបដំណើរការក្នុងរដូវស្រូវដើមឆ្នាំ២០១៩។ ប្រឡាយមានប្រវែងជាង២,៥គីឡូម៉ែត្រ ឆ្លងកាត់ដីស្រែរបស់ប្រជាជន២៦គ្រួសារ។ លោកលីវ៉ាន់កែវ នៅភូមិផ្នោពោត បានប្រាប់យើងខ្ញុំ៖ “គ្រួសារខ្ញុំមានផ្ទៃដីផលិតស្រូវកុងនៅជាប់ប្រឡាយ ខណៈពេលផ្សព្វផ្សាយជីកស្ដារប្រឡាយ ទោះបីដឹងថា ត្រូវបាត់ដីស្រែមួយចំណែកជិត៥០០ម២ក៏ពិតមែន ប៉ុន្តែខ្ញុំមានការឯកភាពយ៉ាងខ្ពស់ ដ្បិតអីមានប្រឡាយទឹកនឹងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារខ្ញុំ និងគ្រួសារអ្នកភូមិដែលមានដីស្រែជាប់តាមប្រឡាយ។ ពេលមិនទាន់ជីកស្ដារប្រឡាយនេះ រៀងរាល់ឆ្នាំនៅរដូវប្រាំង ការផលិតស្រូវតែងខ្វះទឹក មាមីងប្ដូរវេនគ្នាដើម្បីបូមទឹកបញ្ចូលស្រែ។ ចាប់ពីពេលនេះតទៅ មាមីងដែលមានដីស្រែជាប់ប្រឡាយលែងបារម្ភពីបញ្ហាខ្វះទឹក។ ម្យ៉ាងទៀត ប្រឡាយនេះជាផ្លូវទឹកងាយស្រួយក្នុងការដឹកស្រូវ សម្ភារៈកសិកម្មទៀតផង”។
តាមលោកថាច់មករា ឲ្យដឹងបន្ថែម៖ ភូមិផ្នោពោត មានផ្ទៃដីផលិតស្រូវប្រហែល១៧០ហិកតា ដោយឡែកប្រឡាយណាមកែវ ក្រោយពីជីកស្ដារ នឹងធានាបានការបង្ហូតទឹក (រដូវវស្សា) និងនាំទឹកពីប្រព័ន្ធប្រឡាយធំត្រឿង-ថ ដើម្បីបម្រើការការផលិតស្រូវ៣រដូវឆ្នាំនៅលើផ្ទៃដីជាង៧០ហិកតា៕
សឺនម៉ាល័យ - ថាច់ធី