27/08/2019 - 08:57

អនុវត្តបច្ចេកវិជ្ជា៤.០ ក្នុងការចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្ម

មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញចាត់តាំងសិក្ខាសាលា ស្ដីពីទម្រង់”អនុវត្តបច្ចេកវិជ្ជា ៤.០ ក្នុងការចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្ម”។ តាមប្រសាសន៍វិស្វករ ផាងភឿង ត្រិន បុគ្គលិកមជ្ឈមណ្ឌលអនុវត្តនិងសេវាកម្ម វិទ្យាសាស្រ្តបច្ចេកវិជ្ជានៅក្រុងហូជីមិញ ឲ្យដឹង៖  បច្ចេកវិជ្ជា៤.០ គឺជាប្រព័ន្ធត្រួតពិនិត្យនិងសម្រួលគុណភាពទឹកស្វ័យប្រវត្តិ ដំណើរការតាមគោលការណ៍ប្រមូលផ្តុំ យកគំរូទឹកតាមរយៈបំពង់នាំទឹកពីកន្លែងស្ទង់ក្នុងស្រះចិញ្ចឹមបញ្ជូនទៅឧបករណ៍វាស់ស្ទង់នៅមជ្ឈមណ្ឌល កន្លែងប្រមែប្រមូលចាប់សញ្ញាដើម្បីវិភាគកម្រិតគុណភាពទឹក បន្ទាប់ពីមានលទ្ធផលបញ្ជូនទៅម៉ាស៊ីនមេនៃមជ្ឈមណ្ឌលនិងរក្សាទុកលើក្រាហ្វិកផ្ទាំង ពពក ដើម្បីអ្នកតាមដានស្ទង់ អាចនឹងមើលលទ្ធផលលើអ៊ីនធឺណិត តាមរយៈទូរស័ព្ទ ឬក៏អាយផេតតាមថិរវេលាពិត។ ឧបករណ៍ផ្ដល់សញ្ញាប្រព័ន្ធសង្កេតមើលសន្ទស្សន៍កម្រិត pH កម្រិតអ៊ុកស៊ីហ្សែន អង្សា កម្រិតប្រៃ ជាតិក្បុង សញ្ញាអាសន្នដាច់ភ្លើងជាដើម។ល។ ដើម្បីគ្រប់គ្រងបានល្អបរិស្ថានទឹក កាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយហានិភ័យក្នុងការផលិត បង្កើនទិន្នផល លើកកម្ពស់គុណភាពផលិតផល បង្កើនប្រាក់ចំណូលដល់កសិករ។

ស្រះចិញ្ចឹមបង្គាអនុវត្តបច្ចេកវិជ្ជា៤.០ របស់គ្រួសារលោកង្វៀនញឹកហ្វាងនៅភូមិឡាហ្គី។

 ​ ពិនិត្យប្រព័ន្ធម៉ាស៊ីនចម្រាញ់ទឹក។

មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំឡុង វិញនិងឃុំដូងស្វឹង ស្រុកយ្វៀងហាយ ពិនិត្យជម្រើសគ្រួសារប្រជាជន២គ្រួសារគ្រប់លក្ខណ សម្បត្តិចូលរួមអនុវត្តបច្ចេកវិជ្ជា៤.០  នោះគឺគ្រួសារលោកង្វៀនញឹកហ្វាង នៅភូមិឡាហ្គី ឃុំ ឡុងវិញ និងគ្រួសារលោកត្រឹងវ៉ាន់ត្រេវនៅភូមិកីកុង ឃុំដូងស្វឹង។ សរុបថវិកាអនុវត្តទម្រង់ទាំង២នេះជាង៦៦០លានដុង ក្នុងនោះ រដ្ឋជំនួយ២១០លានដុង ក្រៅពីនោះ កសិករអនុវត្តទម្រង់រួមបន្ថែម។ មុននឹងអនុវត្តទម្រង់មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញ ក៏បានរៀបចំវគ្គហ្វឹកហាត់បច្ចេកទេសអនុវត្តឧបករណ៍ត្រួតពិនិត្យ សញ្ញាអាសន្នបរិស្ថានក្នុងស្រះចិញ្ចឹមដោយមានកសិករចូលរួមចំនួន៣០នាក់៕

                                     សឺនម៉ាល័យ-មុនី

  

ចែករំលែកអត្ថបទ