លោកពូលីសែម នៅភូមិញ៉ឹក ឃុំថាញ់ហ្វា ស្រុកផុងហីប ខេត្តហូវយ៉ាង ជាគ្រួសារក្រីក្រ បានរដ្ឋអំណាចឧបត្ថម្ភបុលទុនអនុគ្រោះ គាត់ក៏មានលក្ខណៈសម្បត្តិដើម្បីចិញ្ចឹមសត្វធាតុ។ ជាច្រើន ឆ្នាំមកនេះ ផ្តើមពីទម្រង់ចិញ្ចឹមមាន់ ទើបគ្រួសារគាត់បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
លោកលីសែម (ឈរទី៦រាប់ពីស្តាំ)បានស្ងើចសរសើរនិងជូនរង្វាន់ក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចស្រុកផុងហីបលើកទីIII ឆ្នាំ២០១៩។លោកលីសែម។
ពីមុន ជីវភាពក្រលំបាក ម្ល៉ោះហើយ ប្តីប្រពន្ធលោកពូលីសែម ដឹងតែពីដើរស៊ីឈ្នួលដើម្បីរកប្រាក់គិតគូរជីវភាពប្រចាំថ្ងៃ។ ខណៈពេលកូនទាំង៤នាក់កាន់តែធំដឹងក្តី តម្រូវការចាយវាយប្រចាំថ្ងៃក៏កាន់តែកើនឡើងដែរ គាត់ចាំបាច់ត្រូវទៅធ្វើជាងកំបោរ ចំណែកប្រពន្ធទៅស៊ីឈ្នួលដកស្មៅ ឆ្លូកស្រូវ កាត់ស្រូវ ។ល។ នៅនឹងភូមិភាគ ដើម្បីយកប្រាក់គិតគូរការហូបចុកប្រចាំថ្ងៃ។ ថ្វីត្បិតជីវភាពគ្រួសារក្រីក្រ ប៉ុន្តែប្តីប្រពន្ធគាត់តែងខ្នះខ្នែងធ្វើការរកស៊ី ហេតុនោះភូមិភាគបានពិនិត្យឱ្យគ្រួសារគាត់បុលទុនអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមសត្វ។ គាត់បុលទុនបាន៥០លានដុង ក្រៅពីនោះ នៅទាំងបានក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ CP ចុះទៅពិនិត្យវិនិយោគទម្រង់ចិញ្ចឹមមាន់ទៀតផង។ ឆ្លងតាមរយៈនោះ ក្រុមហ៊ុនបានជំនួយកូនមាន់ពូជ បច្ចេកទេសចិញ្ចឹម ចំណីសត្វ និងម៉ៅទិញ។ លោកលីសែម ឱ្យដឹង៖ “ពេលបានក្រុមហ៊ុនចុះពិនិត្យមើល ខ្ញុំដឹងច្បាស់ថាទម្រង់នេះមានប្រសិទ្ធភាព នឹងជាលក្ខណសម្បត្តិដើម្បីគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ។ ព្រោះហេតុនោះ វិនិយោគសង់ទ្រុងមាន់បង់ខាតជិតរយលានដុង ក្រៅពីបុលធនាគារ ខ្ញុំនៅទាំងបុលបងប្អូនមិត្តភក្តិបន្ថែមទៀតផង។ ការចិញ្ចឹមមាន់ដំបូងជួបលំបាកដែរ ប៉ុន្តែដោយសារក្រុមហ៊ុនជំនួយបច្ចេកទេសថែទាំ ម្ល៉ោះហើយកូន មាន់ធំធាត់ល្អ។ ផ្តើមពីទម្រង់ចិញ្ចឹមមាន់ គ្រួសារខ្ញុំលែងដើរធ្វើការឈ្នួលដូចមុន ប្រឹងគិត គូរថែទាំមាន់”។
ចិញ្ចឹមមាន់ជាច្រើនឆ្នាំមកនេះ លោកពូលីសែមបានប្រាប់ថា គ្រួសារគាត់ធ្វើដោយកម្លាំងខ្លួន ឯងផ្ទាល់ គឺកូនៗទាំង៤នាក់និងប្តីប្រពន្ធគាត់ប្រឹងប្រែងខិតខំថែទាំមាន់ ម្ល៉ោះហើយ ទើបមាន់ឆាប់ធំធាត់។ ក្នុងមួយឆ្នាំគ្រួសារគាត់ចិញ្ចឹមមាន់ចំនួន៤លើក ហើយមួយលើកៗលក់ប្រមាណ១៦.០០០ក្បាល។ តាមប្រសាសន៍ លោកពូលីសែម លក់មាន់ក្នុងមួយលើកៗគាត់ រកបានប្រាក់ចំណេញមធ្យមភាគពី៤០ដល់៦០លានដុង។ លោកពូសែម ឱ្យដឹង៖ “មុនពេល សង់ទ្រុងមាន់ ខ្ញុំបានទៅចូលរួមវគ្គហ្វឹកហ្វឺន បច្ចេកទេសចិញ្ចឹម ថែទាំយ៉ាងហ្មត់ចត់ ចំណែកក្រុមហ៊ុនក៏ធានាផ្ដល់កូនមាន់ ចំណីសត្វនិង ម៉ៅទិញ ម្ល៉ោះហើយខ្ញុំមិនញញើតក្នុងការវិនិយោគ។ ខ្ញុំបុលធនាគារពីរលើកជិត១៥០លានដុង ប៉ុន្តែពីរបីឆ្នាំក្រោយមកខ្ញុំសងបំណុលស្រឡះ។ ផ្តើមពីចិញ្ចឹមមាន់ ទើបខ្ញុំសង់បានផ្ទះមួយខ្នងសមរម្យ ទិញដីបាន១០កុង ហើយជីវភាពបានធូរធារ”។
ចិញ្ចឹមមាន់ជាង២០ឆ្នាំ គាត់បានលើកស្ទួយជីវភាពគ្រួសារចាកផុតពីភាពក្រីក្រឈានឡើងធូរធារ។ ក្តីសប្បាយរីករាយនោះកើនទ្វេដង ខណៈពេលកូនៗរបស់គាត់បានរៀបការ ហើយជីវភាពពួកគេបានធូរធារតាមរយៈទម្រង់ចិញ្ចឹម មាន់នេះដែរ៕
លីធាន-វិមាន