13/08/2019 - 08:47

ក្រុង​ងកឹង​ធើ​ កៀង​យ៉ាង​៖

អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធ​ម៌​ជន​ជាតិ​ខ្មែរ​

អនុ​វត្ត​គោ​លន​យោ​បាយ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធ​ម៌​របស់​ជនរួម​ជាតិ​ភាគតិ​ច​​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ ក្រុង​កឹងធើ​ តែ​ងយក​ចិត្ត​ទុក​ដាក់​វិនិ​យោ​គ បង្ក​លក្ខណ​សម្បត្តិ​ឧ​បត្ថម្ភ​ស្តារ​ឡើង​វិញ​និង​បន្ត​រក្សា​ទម្រង់​វប្ប​ធ​ម៌​ ដូច៖ ប្រ​ណាំង​ទូក-ង ល្ខោន​ យូរ​កេរ្តិ៍ រាំវង់​ ភ្លេង​ពិណ​ពាទ្យ​។​ល។​ របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ឆ្លង​តាម​រយៈ​នោះ​ ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​តម្រូវ​ការ​ចាំ​បាច់​ផ្នែក​សា​សនា​ ជំនឿ​រ​បស់​ជន​រួម​ជាតិ​ដោយ​សម​ស្រប​តាម​បទ​បញ្ញតិ​នៃ​ច្បាប់​។​ រៀង​រាល់​ឆ្នាំ​ ក្រុង​កឹង​ធើ​ បាន​រៀប​ចំ​ទិវា​វប្ប​ធ​ម៌​ កីឡា​និង​ទេស​ចរ​ណ៍​នៅ​ខណ្ឌ​អូរ​ម៉ូង​ - មហា​សាម​គ្គី​បណ្តា​ជនជាតិ​ក្រុង​កឹងធើ​ជាដើម​។​ ទិវា​វប្បធ​ម៌​ កីឡា​និង​ទេសចរណ៍​មាន៩​/៩​ខណ្ឌ​ ស្រុក​ និង​សាលា​ជនជាតិ​អន្តេវាសិកក្រុង​ចូល​រួម​។​ ជាពិសេស​ក្រុង​កឹងធើ ក៏​បាន​អនុ​វត្ត​ល្អ​គោ​លន​យោ​បាយ​ គិត​គូរ​ដល់​ជន​រួម​ជាតិ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ បុណ្យ​សែន​ដូន​តា អក​អំ​បុក​។​ល។​

ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ក្នុង​ទិវា​វប្ប​ធ​ម៌​ កីឡា​និង​ទេស​ចរ​ណ៍​ខណ្ឌ​អូរ​ម៉ូង​-មហា​សាម​គ្គី​

បណ្តា​ជន​ជាតិ​ក្រុង​កឹងធើ​ឆ្នាំ​២​០​១​៨​។​

ក្រៅ​ពីនេះ​ ក្រុង​យក​ចិត្ត​ទុក​ដាក់​ឧ​បត្ថម្ភ​ ជួស​ជុល​ កសាង​ឈាប​នដ្ឋាន​ ឧ​បត្ថម្ភ​បោះ ទូក-ង ជាវ​ភ្លេង​ពិណ​ពាទ្យ​។​ល។​ រួម​ចំ​ណែក​ធ្វើ​ឲ្យ​សម្បូរ​បែប​ជាង​ទៀត​នូវ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ជា​ពិ​សេស​ ក្រុង​អនុ​វត្ត​គម្រោង​វិទ្យា​សាស្រ្ត​ “បង្រៀន​វិជ្ជា​ជីវៈ​និង​បង្រៀន​អក្សរ​ខ្មែរ​ជូន​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ-ដ ក្រុង​កឹងធើ​ ” រួម​ចំ​ណែក​រក្សា​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធ​ម៌​ជន​ជាតិ​ខ្មែរ​អំ​ពី​ភាសា​ អក្សរ​សាស្រ្ត។​ ឆ្លង​តាម​រយៈ​នោះ​ សំ​ដៅ​ជំ​រុញ​ស្មារ​តី​សង្វាតរៀន​សូត្រ​ ត្រូវ​បាន​ប្រជា​ជន​ស្ម័គ្រ​ចិត្ត​គាំទ្រ​និង​ឱ្យ​តម្លៃ​ខ្ពស់​។​

កៀងយ៉ាង​ ក៏​ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​ជាង​១​៣​%។​ រយៈ​ពេល​កន្លង​ ផ្នែក​ពាក់​ព័ន្ធ​ និង​ភូមិ​ភាគ​នានា​ក្នុង​ខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ស​កម្ម​ភាព​វប្បធ​ម៌​សិល្បៈ​ល្បែង​ប្រ​ជា​ប្រិយ​ជា​រឿយ​ៗ​ក្នុង​ឱ​កាស​ពិធី​បុណ្យ​ ដូច៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជាតិ​ បុណ្យ​អក​អំ​បុក​។​ល។​ របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ រក្សា​ស​កម្ម​ភាព​ក្រុម​សិល្បៈ​ខ្មែរ​កៀង​យ៉ាង​ ដើម្បី​ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​ទទួល​ផល​វប្បធ​ម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​។​

ក្រៅ​ពី​ស​កម្ម​ភាព​ខាង​លើ​ ការ​អភិ​រក្ស​ពង្រឹង​ និង​ពង្រីក​តម្លៃ​វប្ប​ធ​ម៌​ជន​ជាតិ​ខ្មែរ​នៅ​កៀង​យ៉ាង​ ក៏​ទ​ទួល​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។​ តួ​យ៉ាង​ដូច៖ ពិធី​បុណ្យ​អក​អំ​បុក​នៅ​ស្រុក​ហ្គវ៉ាវ ត្រូវ​បាន​បង្កើន​ជា​ទិវា​វប្បធ​ម៌​-កី ឡា​ជន​ជាតិ​ថ្នាក់​ខេត្ត​។​ ទូទាំង​ខេត្ត​មានវត្តខ្មែរ​ចំនួន​៧២​ ក្នុង​នោះ​ មានវត្តចំនួន​៨​ត្រូវ​បាន​ស្នើ​សូមទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ ស្ថា​បត្យ​កម្ម​ថ្នាក់​ខេត្ត​និង​ថ្នាក់​ជាតិ​។​ ជា​ពិ​សេស​ ខេត្ត​ឧ​បត្ថម្ភ​បោះ​ទូក-ងថ្មី​២​៣​ទូក និង​ជាវ​ភ្លេង​ពិណ​ពាទ្យ​៨​វង់ ប្រ​គេន​តាម​វត្ត​នានា​លើ​ភូមិ​សាស្រ្ត​ខេត្ត​ គិត​ជា​ទឹក​ប្រាក់​ជាង​២​,៥​ពាន់​លាន​ដុង។​ល។​ បណ្ណា​ល័យ​ បន្ទប់​អាន​សៀវ​ភៅ​ ជា​សន្សឺមៗ​បាន​កើត​មាន​នៅ​តំ​បន់​ជន​រួម​ជាតិ​ ល្បែង​ប្រជា​ប្រិយ​ និង​គ្រប់​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​ត្រូវ​បាន​ផ្នែក​ពាក់​ព័ន្ធ​ ភូមិ​ភាគ​ក្នុង​ខេត្ត​ពង្រីក​បាន​ល្អ​ជា​និច្ច​។​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​អនា​ម័យ​បរិ​ស្ថាន​ក្នុង​តំ​បន់​ជន​រួម​ជាតិ​មាន​ភាព​ជឿ​ន​លឿន​ច្រើន​។​ មក​ទល់​ពេល​នេះ​ ខេត្ត​បាន​​កសាង​ឈាប​នដ្ឋាន​ប្រ​គេន​វត្ត​ចំ​នួន​៤​៨​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជិត១​២​ពាន់​លាន​ដុង​។​ល។​៕

ថាញ់ឡុង​-លីសៀ

ចែករំលែកអត្ថបទ