សិស្សជនជាតិខ្មែរនៅខេត្តវិញឡុង រីករាយឈានចូលឆ្នាំសិក្សាថ្មី២០១៩-២០២០ ពីព្រោះមូលដ្ឋានសម្ភារៈសាលារៀនមានភាពសមរម្យ កងជួរគ្រូបង្រៀនត្រូវបានបំពាក់បំប៉ន បង្កើនចំណេះ ដឹងមុខជំនាញវិជ្ជាជីវៈយ៉ាងសកម្ម។
ម៉ោងរៀននៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តវិញឡុង។
លោកគ្រូថាច់សុង នាយករងសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តវិញឡុង ចែករំលែក៖ “ដើមឆ្នាំ២០១៩ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ ម៉្លោះហើយលក្ខណៈមូលដ្ឋានសម្ភារៈនិងគ្រឿងបរិក្ខារធានាគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ជាមួយនឹងដំណើរការកសាងសម្រេចបទដ្ឋានជាតិអំពីមូលដ្ឋានសម្ភារៈ គណៈនាយកសាលាតែងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន។ មកដល់ពេលនេះសាលារៀនបានសម្រេចបទដ្ឋានខាងមូលដ្ឋានសម្ភារៈ កងជួរគ្រូបង្រៀនសុទ្ធសឹងតែមានកម្រិតវិជ្ជាសម្រេច និងសម្រេចលើសបទដ្ឋាន។ ជាមួយនឹងលក្ខណៈមូលដ្ឋានសម្ភារៈល្អ កងជួរគ្រូបង្រៀនសម្បទា ទាំងវិជ្ជាសម្បត្តិនិងចរិយាសម្បត្តិ ម្ល៉ោះហើយគុណភាពអប់រំរបស់សាលាកាន់តែបានលើកកម្ពស់បន្ថែម។
ទីធ្លាសាលាអនុវិទ្យាល័យតឹងមីស្អាតបាតស្រឡះស្រឡំ។
ដើម្បីបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស មានគុណភាពល្អនៅតំបន់ជនរួមជាតិខ្មែរ ពេល កន្លងហើយ ខេត្តវិញឡុងបានវិនិយោគកសាងសាលារៀន បន្ទប់រៀនឱ្យបានព្រមៗគ្នា ចាប់ពីកម្រិតមតេ្តយ្យរហូតដល់វិទ្យាល័យនៅតំបន់ជនរួមជាតិខ្មែរ។ លោកគ្រូង្វៀនវ៉ាន់អីម នាយកសាលាបឋមសិក្សាត្រុងថាញ់A ស្រុកវ៉ុងឡីម ឲ្យដឹងដោយក្តីរីករាយ៖ “ពីមុន លក្ខណៈមូលដ្ឋានសម្ភារៈនៅខ្វះខាត ម៉្លោះហើយសាលាគ្មានលក្ខណៈរៀបចំបង្រៀន២ពេល/ថ្ងៃ។ ឆ្នាំនេះ មូលដ្ឋានសម្ភារៈមានគ្រប់គ្រាន់ដូច្នេះ សាលានឹងរៀបចំបង្រៀន២ពេល/ថ្ងៃ ដើម្បីឲ្យគ្រូបង្រៀនមានពេលបំប៉នដល់សិស្សរៀនបង្គួរ និងបង្រៀនបន្ថែមដល់សិស្សរៀនខ្សោយ”។
តាមប្រសាសន៍លោកឡេហឺវហ៊ុង អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រាអូង ឱ្យដឹង៖ ផ្នែកអប់រំស្រុក មិនត្រឹមតែធ្វើសេនាធិការជូនថ្នាក់លើពីផែនការកសាងសាលាសម្រេចបទដ្ឋានជាតិនៅតំបន់ជនជាតិប៉ុណ្ណោះទេ ថែមទាំងចង្អុលការដល់សាលានានាខ្នះខ្នែងសហការជាមួយនឹងភូមិភាគក្នុងការចលនាសិស្សជនជាតិខ្មែរចូលរៀន ជំនួយដល់ការរៀនសូត្ររបស់ប្អូនៗ។ ព្រមទាំងអនុវត្តល្អគោលនយោបាយអនុគ្រោះ ពិសេសរបស់រដ្ឋសម្រាប់សិស្សជនជាតិភាគតិច។ បន្ទាប់ពីមានលក្ខណៈរៀនសូត្រល្អ គ្រូបង្រៀននិងសហគមន៍ តែងយកចិត្តទុកដាក់ ម៉្លោះហើយសិស្សានុសិស្សជាជនជាតិខ្មែរលើភូមិសាស្រ្តកាន់តែខិតខំរៀនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ អត្រាសិស្សជនជាតិខ្មែរបោះបង់ការសិក្សាត្រូវបានកាត់បន្ថយជាលំដាប់ ឆ្នាំសិក្សាកន្លង អត្រាសិស្សជនជាតិខ្មែរទូទាំងស្រុកបោះ បង់ការសិក្សាត្រឹមតែ០,២%។ ប្អូនថាច់ធីង៉ុកត្រាំ សិស្សសាលាអនុវិទ្យាល័យតឹងមី ឱ្យដឹង៖ “ប្អូនចូលចិត្តរៀន ពីព្រោះសាលាមានភាពសមរម្យ ទីធ្លាស្អាតបាត ស្រឡះស្រឡំ មានទាំងដើមឈើធំៗចោលម្លប់ត្រជាក់ ម៉្លោះហើយប្អូននិងមិត្តភក្តិលេងកម្សាន្តសប្បាយរីករាយ”។ លោកគ្រូគឹមខេមរា គ្រូបង្រៀនសាលាអនុវិទ្យាល័យតឹងមី ចែករំលែកបន្ថែម៖ សាលាអនុវិទ្យាល័យតឹងមី នៅទាំងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈដើម្បីរៀបចំបង្រៀនអក្សរខ្មែរដល់សិស្សអនុវិទ្យាល័យ ម៉្លោះហើយ អាណាព្យាបាលសិស្សនិងគ្រូបង្រៀនរីករាយ ណាស់”៕
ហាថាញ់-មុនី