ខណ្ឌនិញកេវ មាន២.៤០៦គ្រួសារនៃជនជាតិភាគតិចចំនួន១៧ រស់នៅជាមួយសហគមន៍បណ្តាជនជាតិតាំងពីយូរលង់មក។ ក្នុងនោះ ជនជាតិចិនមាន១.៨៥០គ្រួសារ ជនជាតិខ្មែរ៥២០ គ្រួសារ និងជនជាតិភាគតិចមួយចំនួនទៀត៣៦គ្រួសារ។ រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិ ការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជនគ្រប់លំដាប់ថ្នាក់ នៅខណ្ឌនិញកេវ បានបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច រៀនសូត្រ សកម្មភាព វប្បធម៌ សិល្បៈ កីឡា រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
ខណ្ឌនិញកេវ មានបុគ្គលជាច្រើនសម្រេចបានស្នាដៃឆ្នើមក្នុងអនុវត្តការងារជនជាតិ និង គោលនយោបាយជនជាតិ ហើយបានគណៈកម្មាធិការជនជាតិជូនប័ណ្ណសរសើរ។
រូបថត៖ ង៉ុកក្វៀង
តាមប្រសាសន៍របស់លោកត្រឹងវ៉ាន់កៀន អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានគណៈចង្អុលការសាសនា-ជនជាតិសង្កាត់អាងកឺ ឲ្យដឹង៖ សង្កាត់អាង កឺមានជនជាតិភាគតិច២៤០គ្រួសារ ដោយមានចំនួនមនុស្ស១.២៣៨នាក់។ រយៈពេលកន្លង គណៈចង្អុលការបានយកចិត្តទុកដាក់ ផ្សព្វផ្សាយ ចលនាប្រជាជននិយាយរួម ជនរួមជាតិភាគតិចលើភូមិសាស្រ្តនិយាយដោយឡែក អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬក៏ពិធីបុណ្យទានសំខាន់ៗរបស់ជនរួមជាតិភាគតិច កម្មាភិបាលសង្កាត់តែងទៅសួរសុខទុក្ខប្រសិទ្ធពរនិងជូនអំណោយដល់អ្នកមុខអ្នកការសាសនា ព្រមជា មួយនោះ សហការជាមួយនឹងមូលដ្ឋានសាសនាទាំងអស់ជំរុញសកម្មភាពសប្បុរសធម៌សង្គមរួមចំណែកអនុវត្តល្អការងារសុខុមាលភាពសង្គមនៅភូមិភាគ។
រណសិរ្សគ្រប់លំដាប់ថ្នាក់នៅខណ្ឌនិញកេវ ម្ចាស់ការសហការជាមួយនឹងអង្គការសមាជិក គិតគូរពីជីវភាពជនរួមជាតិភាគតិច។ អ្នកស្រី ង៉ោធីគឹមហ្វាញ់ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខណ្ឌនិញកេវ ឲ្យដឹង៖ “រយៈពេល៥ឆ្នាំកន្លង ផ្ដើមពីទឹកប្រាក់ ដែលចលនាក្នុងសង្គម និងមូលនិធិ”ដើម្បីអ្នកក្រ” របស់ខណ្ឌ សង្កាត់បានសាងសង់និងជួសជុលផ្ទះមហាសាមគ្គីជូនដល់ជនរួមជាតិភាគតិចបាន២៣ខ្នង និងជូនអំណោយ១.៧៩០ចំណែក។ ចំពោះកូនចៅជនរួមជាតិភាគតិចដែលមានស្ថានភាពក្រលំបាក ក៏បានបង្កលក្ខណសម្បត្តិដើម្បីបានទៅរៀនសូត្រ មានដូច៖ ពិនិត្យ លើកលែងឬកាត់បន្ថយប្រាក់សាលា ជូនអាហារូបករណ៍ សៀវភៅ សម្លៀកកបំពាក់។ល។។ ក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិភាគតិច ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចាត់ក្រុមទៅសួរសុខទុក្ខនិង ជូនអំណោយដល់ជនរួមជាតិភាគតិច”។
ក្រៅពីនោះ ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិភាគតិច ក៏ត្រូវបានយកចិត្តទុកដាក់។ ការងារថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាលចំពោះជនរួមជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិ ភាពសង្គមក្នុងជនរួមជាតិភាគតិចមានស្ថិរភាព។ សព្វថ្ងៃ ខណ្ឌនិញកេវ មានបក្ខជនជាជនជាតិភាគតិច១២០នាក់ មានសមមិត្តមួយចំនួនបានចូលរួមក្នុងគណៈកម្មាធិការបក្ស និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ល។ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច បានពង្រីកល្អតួនាទីសហការផ្សព្វផ្សាយ ចលនា មាមីងអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។
ព្រះតេជព្រះគុណលីហ៊ុង ព្រះចៅអធិការវត្តពិទូឃោសរង្សី មានថេរដីកា៖ “រយៈពេលកន្លង បក្សនិងរដ្ឋបានចេញនូវគោលនយោបាយជាច្រើន មានដូច៖ ឧបត្ថម្ភផ្ទះ ដីសង់ផ្ទះ ដីផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ល។ យើងរួមកម្លាំងដើម្បីបំពាក់បំប៉ននិងបណ្តុះបណ្តាលប្រភពធនធានជនជាតិភាគតិចនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែក។ល។ ”៕
ថាញ់ធី - ថាច់ធី