ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/08/2019 - 16:23

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ៖

មាន​សិស្ស​ និស្សិត​ យុវ​ជន​ជន​ជាតិ​ភាគ​តិច​​គំ​រូ​ឆ្នើម​ជិត​១២០​នាក់​ត្រូវ​បាន​ស្ងើច​សរ​សើរ​

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បាន​ប្រ​កាស​ជា​ធរ​មាន​ផែន​ការ​​រៀប​ចំ​ពិ​ធីស្ងើច​សរ​សើរ​សិស្ស​និស្សិត​ និង​យុវ​ជន​ជន​ជាតិ​ភាគ​​តិច​គំ​រូ​ឆ្នើម​ឆ្នាំ​២០១៩​ (ហៅ​កាត់​ថា​ ពិ​ធី​ស្ងើច​សរ​សើរ​)។

ឧប​នាយ​ករ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិញ ​និង​រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈក​ម្មាធិ​កា​រ​ជន​ជាតិ​ ដោ​វ៉ាន់​ចៀន​ ជូន​ប័ណ្ណ​​សរ​សើរ​ដល់​សិស្ស​ និ​ស្សិតជន​ជាតិ​ភាគ​តិច​ឆ្នើម​និង​ជា​គំ​រូ​ក្នុង​ពិ​ធី​ស្ងើច​សរ​សើរ​ឆ្នាំ​២០១៨។​

តាម​រយៈ​នោះ​ដែ​រ​  សិស្ស​និ​ស្សិត​ជាជ​ន​ជាតិ​ភាគ​តិច​  ដែល​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​៣​ឡើង​ទៅ (ឬ​ក៏​មេ​ដាយ​សំ​រឹទ្ធិ​ឡើង​ទៅ​) ក្នុង​ការ​ប្រ​ឡង​អូឡាំ​ពិក​ ឬ​ក៏​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​។ល។ ថ្នាក់​តំ​ប​​ន់​ (អា​ស៊ី​អា​គ្នេយ៍​ ទ្វីប​អា​ស៊ី​) និង​អន្តរ​ជាតិ​; ជាប់​ចំ​​ណាត់​ថ្នាក់​លេ​ខ​១ ​លេខ​២ (ឬ​ក៏​មេ​ដាយ​មាស​ មេ​ដាយ​ប្រាក់​) ក្នុង​ការ​ប្រ​ឡង​ (វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ប្រ​ឡង​សិល្បៈ​ មាន​ដូច​ (ចម្រៀង​ ​របាំ ​បទភ្លេង​ គំ​នូរ​) ប្រ​ឡង​កី​ឡា។​ល។)​ ថ្នាក់​ជាតិ​ សិស្ស​ដែល​ត្រូវ​បាន​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ វិ​ទ្យា​ស្ថាន​ ដោយ​មាន​ពិន្ទុ​ពី​២៥​ឡើង​ទៅ​ (មិន​គិត​ពិន្ទុ​អា​ទិ​​ភាព​ ឬ​ពិន្ទុ​ត្រូវ​គុណ​ពីរ​) និង​សម្រេច​និទ្ទេស​គ្រាន់​បើ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​សិក្សា​កំ​​រិត​វិ​ទ្យា​​ល័យ​។ ក្រៅ​ពី​នេះ ​យុវ​ជន​​ជា​ជន​ជាតិ​ភាគ​តិច​ (អា​យុ​មិន​លើស​ពី​៣៥​ឆ្នាំ)​ ត្រូវ​បាន​អង្គ​​ការ​សម្ព័ន្ធ​យុវ​ជន​ ស​មា​គម​​ស្ងើចស​រ​សើរ​ ជា​មួយ​នឹង​កិត្តិ​នាម​ មាន​ដូច​ជា៖​ យុវ​វ័យ​វៀត​ណាម​គំ​រូ​ ភូ​គោល​មាស​ សហ​គ្រិន​វ័យ​ក្មេង​បង្កើត​អា​ជីព​គំ​រូ​។ល។ ឆ្លើយ​តប​ទៅ​នឹង​លក្ខ​ឋាន​មួយ​​ក្នុង​ចំ​ណោម​លក្ខឋាន​ទាំ​ង​នេះ​ក៏​បាន​សរ​សើរ​ផង​ដែរ​។ ជាក់​ស្តែង​៖ យុវ​ជន​ដែល​មាន​វណ្ណ​កម្ម​សិក្សា​ស្រាវ​ជ្រាវ​វិ​ទ្យា​សាស្រ្ត​ បច្ចេក​​វិ​ទ្យា​ ឬ​ក៏​ធ្វើ​តក្ក​កម្ម​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ដែល​មាន​តម្លៃ​ជា​លក្ខណៈ​វិ​ទ្យា​សាស្រ្ត ​បាន​យក​ទៅ​អនុ​វ​ត្ត​ក្នុង​ភាព​ជាក់​​ស្តែង ​ហើយ​បាន​ស្ថា​ប័ន​សមត្ថ​កិច្ច​ (ចាប់​ពី​ថ្នាក់​ខេត្ត​ឡើង​) ទ​ទួល​ស្គាល់​​ ជូន​រង្វាន់​។ ម្យ៉ាង​ទៀត​ យុវ​ជន​ជាប់​ចំ​ណាត់​​ថ្នាក់​លេខ​៣​ឡើង​ទៅ​ (​ឬ​ក៏​មេ​ដាយ​សំ​រឹទ្ធិ​ឡើង​ទៅ​​) ក្នុង​ការ​ប្រ​ឡង​អូ​ឡាំ​ពិក​ វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ថ្នាក់​តំ​បន់​ (អា​ស៊ី​​អា​គ្នេយ៍ ​ទ្វីប​អា​ស៊ី)​ និង​អន្តរ​ជាតិ​; ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១ លេខ​២ (ឬ​ក៏​មេ​ដាយ​មាស​ មេ​ដាយ​ប្រាក់​) ក្នុង​ការ​ប្រ​ឡង​ (វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ប្រ​ឡង​សិល្បៈ​ (ចម្រៀង​ រ​បាំ​ បទ​ភ្លេង​ គំ​នូរ​) ប្រ​ឡង​កី​ឡា។​ល។) ថ្នាក់​ជាតិ​ មាន​ស្នា​ដៃ​ឆ្នើម​ លើ​គ្រប់​វិ​ស័យ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម​ សន្តិ​សុខ​ការ​ពារ​ប្រ​​ទេស​ ត្រូ​វ​បាន​ថ្នាក់​ក្រ​សួង​ឬ​ក៏​ស្ថា​ប័​​ន​ប្រ​ហាក់​ប្រ​ហែល​ឡើង​ទៅ​ ជូន​ប័ណ្ណស​រសើ​រ​។ល។ តាម​ការ​គ្រោង​ទុក​ នឹង​មាន​​សិស្ស ​និស្សិ​ត​ និង​យុវ​ជន​ជ​នជាតិ​ភាគ​តិច​ពី​១០០-​១២០​នាក់ ត្រូវ​បាន​ស្ងើច​សរ​សើរ​។ តាម​ការរំ​ពឹង​ទុក​ ពិ​ធី​ស្ងើច​សរ​សើរ​ ឆ្នាំ​២០១៩ នឹង​បាន​រៀប​ចំ​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩នេះ។

ឆ្នាំ២០១៩​ ជា​ឆ្នាំ​ទី៧ ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ដឹក​នាំ​ចង្អុល​​ការ​ ស​ហការ​ជា​មួយ​ក្រ​សួង​ ផ្នែក​ពាក់​ព័ន្ធ​ រៀប​ចំ​ពិ​ធី​ស្ងើច​​សរ​សើរ​ដល់​សិស្ស​និស្សិត​ជន​ជាតិ​ភាគ​តិច​ឆ្នើម​និង​ជា​គំ​រូ​ ក្នុង​ការ​រៀន​សូត្រ​និង​ហាត់​ពត់​លត់​ដំ​។ ពិ​ធី​ស្ងើច​សរ​សើរ​លើក​​ទឹក​ចិត្ត​គឺ​ជា​ស​កម្ម​ភាព​ដែល​មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​ កាន់​តែ​​រីក​រាល​ដាល​ រួម​ចំ​ណែក​ជំ​រុញ​ទឹក​ចិត្ត​សិស្ស​ និស្សិត យុវ​ជន​ និ​យាយ​រួម​ ជា​ពិ​សេស​ សិស្ស ​និស្សិត​បណ្តា​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​ ខិត​ខំ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​និង​ហាត់​ពត់​លត់​ដំ​៕

​ រូប៖ http://baodantoc.com.vn. ប្រែ​សម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ