12/08/2019 - 16:23

សំ​ណើ​គ្រោង​កម្ម​វិ​ធី​សម្រាប់​ដំ​ណាក់​កាល​ ២០២១​-២០២៥

នៅ​ក្រុង​បួង​ម៉ា​ថួក​ គណៈ​កម្មា​ធិ​ការ​ជន​​ជាតិ​ ទើប​ស​ហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ដាក់​ឡាក់​ រៀប​ចំ​​សិក្ខា​សា​លា​ស្តី​ពី​ “វាយ​តម្លៃ​បណ្តោះ​អា​សន្ន​ការ​អ​នុ​វត្ត​កម្ម​វិ​ធី​ ១៣៥ ក្នុង​ដំ​ណាក់​កាល​២០១៦​-២០២០​ និ​ង​១០​ឆ្នាំ​ ក​សាង​កម្ម​វិ​ធី​ទិ​ស​ដៅ​ជាតិ​ ស្តី​ពី​ជន​​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​​តំ​បន់​ភ្នំ ដំ​ណាក់​កាល​​២០១០​-២០២០ និង​ដាក់​សំ​ណើ​គ្រោ​ង​កម្ម​វិ​ធី​សម្រាប់​ដំ​ណាក់​កាល​ ២០២១​-២០២៥​ ។ ”

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សា​លា។​

ក្នុង​ដំ​ណាក់​កាល​២០១៦​-២០២០​ កម្ម​វិ​ធី​១៣៥​ បាន​ស៊ី​សង្វាក់​ជា​មួយ​នឹង​គោល​ន​យោ​បាយ​     នា​នា​របស់​បក្ស​និង​រដ្ឋ ស្តី​អំ​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​ឃុំដែល​លំ​បាក​ពិ​សេស​ និង​ឃុំ​ជាប់​ព្រំ​ដែន​​ឃុំ​សុ​វត្ថិ​ភាព​តំ​បន់​ និង​ឃុំ​ ភូមិ​ ដែល​មាន​ការ​លំ​បា​ក​ពិ​សេស​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ កម្ម​វិធី ១៣៥​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​មុខមា​ត់​នៅ​តំ​បន់​ភ្នំ​ ជន​ជាតិ​ភាគ​តិច​ លំ​បាក​ពិ​សេស;​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ជា​ជំ​ហាន​ បាន​កែ​លម្អ;​ អត្រា​គ្រួ​សារ​អត់​ឃ្លាន​ ក្រ​បាន​ថ​យ​ចុះ​យ៉ាង​ឆាប់​រហ័ស​។ រ​ហូត​មក​ទល់​ពេល​នេះ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តាម​ឃុំ ​ភូមិ​ លំ​បាក​ពិ​សេស​ ថយ​ចុះ​ពី​៣៥,៤៥​% (ឆ្នាំ​២០១៦) ចុះ​នៅ​ ២៥,៥៤%​ (ឆ្នាំ​២០១៨)​ ។ អត្រា​ឃុំ​ សង្កាត់​មាន​រថ​យន្ត​ចុះ​ទៅ​​ដល់​មជ្ឈ​មណ្ឌល​ឃុំ ​ត្រូវ​បាន​ចាក់​បេ​តុង​ ធា​នា​ភាព​បទ​ដ្ឋាន​ និង​កំ​រិត​បច្ចេក​ទេស​​ តាម​សេច​ក្តី​កំ​ណត់​របស់​ក្រ​សួង​គមនា​គមន៍​ និង​ដឹក​ជញ្ជូន​​សម្រេច​៩៣​% ។ អត្រា​គ្រួ​សារ​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​​សម្រេច​៨៦,៦​% ។ សំ​ណង់​ធា​​រា​សាស្រ្ត​ខ្នាត​តូច​ទាំង​ឡាយ​ ត្រូវ​បាន​វិនិ​យោគ​ទុន​ក​សាង​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស្រោច​ស្រប​សម្រាប់​ផ្ទៃ​ដី​ដាំ​ដុះ​ប្រ​ចាំ​ឆ្នាំ​​សម្រេច​៧៧%​ ។ អត្រា​ឃុំ​ ភូមិ​ បាន​ចាក​ផុត​ពី​ស្ថាន​ភាព​​លំ​បាក​ពិ​សេស​សម្រេច​​៣២,៣៧​%។ល។ ១០០​% ឃុំ​ ភូមិ​លំ​​បាក​ពិ​សេស​ បាន​ខិត​ជិត​ជា​មួយ​នឹង​ពូជ​រុក្ខ​ជាតិ​ សត្វ​ចិញ្ចឹម​ថ្មី​ គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ជិត​ក្រ​ បាន​បំ​ប៉ន់​​ហ្វឹក​ហ្វឺនចំ​ណេះ​ដឹ​ង ផ្នែក​ជំ​រឿន​ក​សិ​កម្ម​ រុក្ខ​កម្ម​ និង​បទ​ពិ​សោធន៍​ផលិត​កម្ម​ ។ល។

សេចក្តី​សន្និ​ដ្ឋាន​នៃ​សិក្ខា​សា​លា ​អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ អ៊ី​ថុង​ បាន​ឱ្យ​តម្លៃ​ខ្ព​​​ស់​ចំ​ពោះ​ម​តិ​ យោ​បល់​ និង​សំ​ណើ​ទាំង​ឡាយ​ក្នុង​អង្គ​សិក្ខា​សា​លា។​ អនុ​រដ្ឋ​មន្រ្តី បាន​បញ្ជាក់​ម​តិ​យោ​បល់​ទាំង​នេះ​មាន​តម្លៃ​ណាស់​ រួម​ចំ​​ណែក​លើក​កម្ពស់​គុណ​ភាព​វាយ​តម្លៃ​បណ្តោះ​​អា​សន្ន​ សម្រាប់​កម្ម​វិ​ធី​១៣៥ ​និង​ជា​មូល​ដ្ឋាន​សម្រាប់​ផ្នែក​សមត្ថ​កិច្ច​សិក្សា​ស្វែង​​យល់ កែត​ម្រូ​វ​ ដើម្បី​កម្ម​វិ​ធី​១៣៥ កាន់​តែ​សម​ស្រប​ជា​មួយ​​នឹង​ភាព​ជាក់​ស្តែង​​ ក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥​ ៕

យោង​ http://cema.gov.vn

ចែករំលែកអត្ថបទ