06/08/2019 - 08:42

របរ​ឡើង​យក​ទឹក​ត្នោត​

របរ​ឡើងយ​ក​ទឹក​ត្នោត​ កំ​ពុង​បាន​អ្នក​ភូមិ​នៅ​ស្រុក​ថ្កូ​វ ខេត្ត​ត្រា​វិញ​ ជ្រើស​យក​ជា​របរ​ចិញ្ចឹម​ជី​វិត​។ ថ្វី​ដ្បិត​រប​រ​នេះ​មាន​ការ​នឿយ​ហត់​ ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ក៏​ដោយ​ ផ្ទុយ​មក​វិញ​បាន​ផ្ដល់​ប្រ​ភព​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ជា​ច្រើន​។

   ​ ប្តី​ប្រ​ពន្ធ​លោក​គឹម​ណាង​ ជា​មួយ​គេ​ហដ្ឋាន​ថ្មី​សាង​សង់​​ពី​ប្រ​ភព​ចំ​ណូល​នៃ​ដើម​ត្នោត​។

លោក​សើុង អា​យុ​ជិត​៧០​ឆ្នាំ​ នៅ​ភូ​មិ​ក្រ​កណ្តាល​ ឃុំ​អាន​ក្វាង​ហឺវ​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ប្រ​កប​របរ​ឡើង​ដើម​ត្នោត​យក​ទឹក​រយៈ​ពេល​ជាង​១៥​ឆ្នាំ​។​ លោក​សើុង​សឿ ​ឲ្យដឹ​ង​៖ “គ្រួ​សារ​ខ្ញុំ​ក្រ​គ្មាន​ដី​បង្ក​បង្កើន​ផល​ ម៉្លោះ​ហើយ​ត្រូវ​ច្បាម​​របរ​យក​ទឹក​ត្នោត ​ពិត​មែន​របរ​នេះ​នឿយ​ហ​ត់​ ប្រ​ឈម​នឹង​​គ្រោះ​ថ្នាក់​ខ្ពស់​ ប៉ុន្តែ​បាន​នាំ​មក​ប្រ​ភព​ចំណូ​ល​ខ្ពស់​បង្គួរ​។ អា​ស្រ័យ​រប​រ​នេះ ​ទើប​គ្រួ​សារ​ខ្ញុំ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។

លោក​សើុង កំ​ពុង​ឡើង​យក​ទឹក​ត្នោត​។

ដើម្បី​ទាញ​យក​ផល​ទឹក​ត្នោត​ គេ​យក​ដើម​ឫស្សី​ចាស់​វែង​​សម្រាប់​ចង​ឱប​នឹង​ដើម​ត្នោត​ធ្វើ​បង្អោង​។ បើ​ដើម​ខ្ពស់​ពេក​ គេ​ក៏​តប​ង្អោង​ជាកំ​ណាត់​រ​ហូត​ដល់​ចុង​។ ពេល​ដើម​ត្នោត​ចេញ​​ផ្កា​វែង​ គឺ​គេ​អាច​គាប​ផ្កាយ​ក​ទឹក​បាន​។ ផ្កា​ត្នោត​អាច​គាប​យក​ទឹក​បាន​ពី​៤​ដល់​៥ខែ​​។ ដើម​វា​ចេញ​ផ្កា​ថ្មី​ជា​បន្ត​បន្ទាប់​ ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​ដូច្នេះ​ ម៉្លោះ​ហើយ​អាច​ទាញ​យក​ផល​បាន​ម្ភៃ​សាម​សិប​ឆ្នាំ​។ មធ្យម​ភាគ​ត្នោត​មួយ​ដើម​ផ្តល់​ទឹក​ពី​៣-​៥​លីត្រ​/ថ្ងៃ​ ដើម​ត្នោត​ផ្តល់​ទឹក​ច្រើន​នៅ​រដូវ​ប្រាំង​ ចាប់​ពីខែ​១១​​ រ​ហូត​ដល់​ ខែ​៣​ ឬ​ខែ​៤​ (សុ​រិ​យា​គ​តិ​)។ បច្ចុ​ប្បន្ន ដើម​ត្នោត​នៅ​ស្រុក​ថ្កូវ​ មាន​ច្រើន​បំ​ផុត​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ គឺ​ឃុំ​អាន​ក្វាង​​ហឺវ លឺវ​ង៉ីប​អាញ់​ គីម​សើុង និងថាញសើុង​។ តាម​ប្រ​សាសន៍ ​លោក​ថាច់​ហាញ់​ ប្រ​ធាន​ភូមិ​ក្រ​កណ្តាល​ ឃុំ​អាន​ក្វាង​ហឺវ​ លើ​ភូមិ​សាស្រ្ត​បច្ចុប្បន្ន​មាន​ដើម​ត្នោត​ប្រ​មាណ​៣០០​ដើម​​ត្នោត ផ្តល់​ផល​ច្រើន​យ៉ាង​ក្នុង​នោះ​មាន​គាប​យក​ទឹក​ជាដើម​។ ក្នុង​ភូមិ​មាន​ប្រ​មាណ​១០​គ្រួ​សារ​ ប្រ​កប​របរ​យក​ទឹក​ត្នោត​។ អា​ស្រ័យ​របរ​នេះ ​ជួយ​ឱ្យ​គ្រួ​សារ​ទាំ​ងនេះ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​រក​ បាន​ប្រាក់​ចំ​ណូល​ពី​៣០០.​០០០​-៥០០​.០០០​ដុង​/ម្នាក់​/ថ្ងៃ​ តួ​យ៉ាង​ដូច​គ្រួ​សារ​លោក​គឹម​ណាង​ ថាច់​វ៉ុយ​ ថាច់​ថាញ់​ដូរ​។ល។​

    លោក​គឹម​ណាង​ នៅ​ភូមិ​ក្រ​កណ្តាល​ ឃុំ​អាន​ក្វាង​ហឺវ​ ឱ្យ​ដឹង​៖ “ដោយ​សារ​គ្រួ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល​ ម្ល៉ោះ​ហើយ​ខ្ញុំ​ជួល​ដើម​ត្នោត​ពី​មា​មី​ងក្នុង​ភូមិ​តម្លៃ​ពី​២០០​.០០០​-២៥០​.០០០​​ដុង​/ដើម​/ឆ្នាំ​។ បច្ចុ​ប្បន្ន ខ្ញុំ​ទាញ​យក​ផល​បាន​១១​ដើម​ ក្នុង​មួយ​ថ្ងៃ​ៗ​យក​ទឹក​បាន​ប្រ​មាណ​ពី​៤០​-៥០​លីត្រ​។​ ផ្តើម​ពី​ប្រ​ភព​ប្រាក់​​លក់​ទឹក​ត្នោត​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​សន្សែ​សន្សំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​តម្លៃ​ជិត​២០០​លាន​ដុង​ និង​គិត​គូរ​ចិញ្ចឹម​កូន​រៀន​សូត្រ​។ រយៈ​ពេល​​២០​ឆ្នាំ​កន្ល​ង​ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​លំ​នឹង​ដោយ​សារ​របរ​យក​ទឹក​ត្នោត​”៕ ​   

                                    សឺន​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹម​ណាង​