29/07/2019 - 09:06

​សុក​ត្រាំងៈ​ "ថ្ងៃ​អា​ទិត្យ​បៃ​តង​"

*បទ​យក​ការណ៍​រូប​ភាព​៖ ​លី​ធាន​-មុ​នី

សម្ព័ន្ធ​យុវ​ជន​នៃ​អង្គ​ភាព​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ ន​គរ​បាល​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​  សម្ព័ន្ធ​យុវ​ជន​ប្លុក​ស្ថា​ប័ន​ សម្ព័ន្ធ​យុវ​ជន​ប្លុក​អា​ជីវ​កម្ម​ខេត្ត​សុក​ត្រាំង​ ទើប​ស​ហ​ការ​បើក​យុទ្ធ​នា​ការ​ "ថ្ងៃ​អា​ទិត្យ​បៃ​តង​" នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ខេត្ត​។ ដោយ​មាន​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​​យុវ​ជន​ ព្រម​ទាំង​ប្អូន​ៗសិស្ស​សា​លា​ចូល​រួម​ជិត​៣០០​នាក់​ មាន​ស​កម្ម​ភាព​ជាច្រើ​ន​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​ន័យ​សម្ដែង​នូវ​ការ​ដឹង​គុណ​ មាន​ដូច​៖ ជួស​ជុល​ កាប់​ឆ្ការ​កុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ អ​នា​ម័យ​ កាត់​តម្រឹម​ផ្កា​លម្អ​ ជូត​សម្អាត​ផ្នូរ​យុទ្ធ​ជន​ព​លី​ បង្ក​ឲ្យ​មាន​ទេស​ភាព​ប​រិ​ស្ថាន​បៃ​តង​-ជ្រះ​-ស្អា​ត​។ ​នេះជា​ស​ក​ម្ម​ភាព​មាន​អត្ថ​ន័យ​សំ​ដៅ​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ស្ម័គ្រ​ចិត្ត​ អប់​រំ​ប្រ​វេ​ណី​ប​ដិ​វត្តន៍​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វី​រ​យុទ្ធ​ជន​ព​លី​ អ្នក​មាន​ស​គុណ​នឹង​បដិ​វត្តន៍​ ដាស់​ស្មារ​តី​ស្នេ​ហា​ជាតិ​ លើក​កម្ពស់​ស្មារ​តី​ទ​ទួល​បន្ទុក​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ ព្រម​ទាំង​ប្អូន​ៗ​សិស្ស​សា​លា​នៅខេត្ត​សុក​ត្រាំង​ ក្នុង​កិច្ច​ការ​ក​សាង​និង​ការ​ពារ​មាតុ​ភូមិ​ នា​ឱ​កាស​ខួប​អ​នុស្សាវ​រីយ៍​៧២​ឆ្នាំ​ ទិ​វា​យុទ្ធ​ជន​ពលី​ពិ​ការ​ (២៧/​​៧/​១៩៤៧​-២៧​/៧​/២០១៩​)។​

ខាង​ក្រោម​នេះ​គឺ​រូប​ភាព​មួយ​ចំ​នួន​នៃ​ស​កម្ម​ភាព​"ថ្ងៃ​អា​ទិត្យ​បៃ​តង​"                           

 

  កម្មា​ភិ​បាល​ យុទ្ធ​ជន​នគរ​បាល​ខេត្ត​និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​ កំ​ពុង​ជួស​ជុល​ផ្នូរ​យុទ្ធ​ជន​ព​លី​។

  អង្គ​ភាព​នា​នា​ចូល​រួម​យុទ្ធ​​នា​ការ​"ថ្ងៃ​អា​ទិត្យ​បៃ​តង​"។

  កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ រៀប​ចំ​បោស​សម្អាត​ឲ្យ​មាន​សោ​ភណ​ភាព​ បៃ​តង​-ជ្រះ​-ស្អាត​នៅ​ជុំ​វិ​ញ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ព​លី​។

ប្អូន​ៗ​សិស្ស​សា​លា​ជូត​សម្អាត​ផ្នូរ​នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ព​លី​ខេត្ត​សុក​ត្រាំង​។

ចែករំលែកអត្ថបទ