ចាប់ពីខែមីនា ឆ្នាំ២០១៩ ទទួលបានការឧបត្ថម្ភពីគម្រោង “ពន្លឺសម្រាប់កុមារនិងមនុស្សចាស់តំបន់វាលរាបទន្លេគឺវឡុង” មន្ទីរពេទ្យកុមារក្រុងកឹងធើ បានផ្សព្វផ្សាយព្យាបាលក្រដាសភ្នែកលើទារកដែលកើតមិនគ្រប់ខែ (ឈ្មោះភាសាអង់គ្លេស ហៅកាត់ថា ROP)។ នេះគឺជាមន្ទីរពេទ្យដំបូងបង្អស់ដែលពិនិត្យព្យាបាលជំងឺនេះនៅតំបន់វាលរាបទន្លេគឺវឡុង។
ការពិនិត្យរកជំងឺ ROPមធ្យមភាគក្នុងមួយឆ្នាំមានទារកកើតមិនគ្រប់ខែប្រមាណ៣៥០-៤០០នាក់ បានទៅធ្វើការពិនិត្យរកជំងឺROP នៅនឹងមន្ទីរពេទ្យ។ ចាប់ពីខែមីនា ឆ្នាំ២០១៩ មន្ទីរពេទ្យកុមារក្រុងកឹងធើ បានពិនិត្យព្យាបាលកុមារ៣នាក់ដោយវិធីសាស្រ្តlaser ឆ្លុះជុំវិញក្រដាស ភ្នែកដែលឥតសរសៃ។
|
ព្យាបាលជំងឺ ROP លើទារកនៅមន្ទីរពេទ្យកុមារ ក្រុងកឹងធើ ។ រូប៖ មន្ទីរពេទ្យផ្គត់ផ្គង់។ |
វេជ្ជបណ្ឌិតវ៉ធីធ្វីលិញ ប្រធានផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ បំពង់ក និងធ្មេញនៃមន្ទីពេទ្យកុមារក្រុងកឹងធើ ឲ្យដឹង៖ គម្រោង “ពន្លឺសម្រាប់កុមារ និងមនុស្សចាស់តំបន់វាលរាបទន្លេគឺវឡុង” បានឧបត្ថម្ភបរិក្ខារដល់មន្ទីរពេទ្យ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សដើម្បីផ្សព្វផ្សាយព្យាបាលជំងឺ ROP។ ដូច្នេះ មន្ទីរពេទ្យក៏បានបញ្ជូនវេជ្ជបណ្ឌិតឯកទេសខាងភ្នែក១រូប ទៅបណ្តុះបណ្តាលពីការពិនិត្យរកជំងឺព្យាបាលជំងឺ ROP នៅមន្ទីរពេទ្យកុមារ១ផងដែរ។ ក្រោយពីមានបរិក្ខារគ្រប់គ្រាន់ ក៏ដូចជាធនធានមនុស្ស មន្ទីរពេទ្យកុមារក្រុងកឹងធើ ចាប់ដំណើរការពិនិត្យព្យាបាលជំងឺROP អ្នកជំងឺ២នាក់ដំបូង មានការជួយអមកម្លាំង និងត្រួតពិនិត្យពីមន្ទីរពេទ្យកុមារ១។ ចាប់ពីអ្នកជំងឺទី៣ គឺមន្ទីរពេទ្យ កុមារក្រុងកឹងធើ អនុវត្តដោយខ្លួនឯងផ្ទាល់។ ឃើញថា អ្នកជំងឺទាំង៣នាក់ ព្យាបាលទទួលបានជោគជ័យ។ល។
ប្រសិនបើកុមារត្រូវបានកំណត់ឲ្យព្យាបាល គឺក្នុងកំឡុងពេល៤៨-៧២ម៉ោង ត្រូវតែធ្វើការព្យាបាល បើទុកយូរនោះគឺជំងឺនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយពិបាកក្នុងការព្យាបាលលើក ក្រោយៗ កុមារអាចនឹងរបកក្រដាសភ្នែកបណ្តាលឲ្យពិការភ្នែកក៏មាន។
ត្រូវអនុវត្តតាមបរិច្ឆេទពិនិត្យជំងឺឡើងវិញ យោងតាមក្រុមវេជ្ជបណ្ឌិត ពេលទៅមន្ទីរពេទ្យមាន កុមារខ្លះអាយុពី៩-១០ឆ្នាំ ពិការភ្នែក ភាគច្រើនកុមារទាំងនេះមានប្រវត្តិមុននោះកើត មិនគ្រប់ខែ មិនគ្រប់ទម្ងន់ ហើយមិនបានធ្វើការពិនិត្យរកជំងឺROP។ ភាពជាក់ស្តែងក្នុងការព្យាបាល ក្រុមវេជ្ជបណ្ឌិត ឲ្យដឹង៖ មានករណីខ្លះមកពីមិនបានអនុវត្តតាមបរិច្ឆេទពិនិត្យជំងឺឡើងវិញ ធ្វើឲ្យបាត់បង់ឱកាសព្យាបាលដល់កុមារ។ បច្ចុប្បន្ន ទូទាំងតំបន់វាលរាបទន្លេគឺវឡុង មានតែមន្ទីរពេទ្យកុមារកឹងធើទេ ដែលធ្វើការពិនិត្យ និងព្យាបាលជំងឺROP ក្នុងនោះ កុមារកើតមិនគ្រប់ខែអាចនឹងមានហានិភ័យកើតជំងឺROP ខ្ពស់ជាង។ ទារកកើតមិនគ្រប់៣៤សប្តាហ៍ មានអត្រាកើតជំងឺROP ប្រមាណ២២,១% (តាមការសិក្សាស្រាវជ្រាវពីឆ្នាំ២០១៨)។ យោងតាមឯកសាររបស់មន្ទីរពេទ្យកុមារ១ ទារកពេលកើតមកមានទម្ងន់ពី១.០០០-១.២៥១ក្រាម មានអត្រា៤៧% កើតជំងឺROP ទារកកើតមកមានទម្ងន់ពី៧៥០-៩០០ក្រាម មានអត្រា៧៨%កើតជំងឺROP ទារកកើតមកមានទម្ងន់ក្រោម៧៥០ ក្រាម មានអត្រាដល់ទៅ៩០%កើតជំងឺ ROP។ ក្នុងចំណោមទារកដែលផ្ទុកជំងឺROP គឺមានដល់ទៅ៩០%មានការជាសះស្បើយដោយខ្លួនឯង នៅតែទារកប្រមាណ១០%ដែលត្រូវព្យាបាលប៉ុណ្ណោះ។
ក្រុមវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ទារក កើតមិនគ្រប់៣៣សប្តាហ៍ ឬក៏មានទម្ងន់ក្រោម១.៨០០ក្រាម គប្បីធ្វើការពិនិត្យរកជំងឺ ROP ។ ដូច្នេះ អាណាព្យាបាលដាច់ខាតត្រូវតែអនុវត្តតាមតាមបរិច្ឆេទពិនិត្យជំងឺឡើងវិញ ការពិនិត្យរកជំងឺ និងព្យាបាលជំងឺROPនេះ ត្រូវបានធានារ៉ាប់រងសុខាភិបាលទូទាត់ទាំងស្រុង៕
ហ្វែហ្វា-លីសៀ