មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/07/2019 - 08:30

រីក​សាយ​ភាយ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ហូ

ក្រោយ​រយៈ​ពេល​៣​ឆ្នាំ​អនុ​វត្ត​នៅ​ខេត្ត​សុក​ត្រាំង​ បទ​បញ្ជា​លេខ​០​៥​-CT/TW របស់​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​ស្តីពី​ “ជំរុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្ម​ណ៍​ សីល​ធម៌​និង​ឥ​រិយា​បថ​ ហូ​ជី​មិញ​” (បទ​បញ្ជា​លេខ ០​៥​ ) បាន​រីក​សាយ​ភាយ​និង​លេចឡើង​នូវ​ស​មូហ​ភាព​ និង​បុគ្គ​លឆ្នើម​ជាច្រើន​។​ល។​

គណៈ​កម្មា​ធិការ​ឃោស​នា​អប់រំ​ខេត្ត​បាន​សរ​សើរ​សមូហ​ភាព​និង​បុគ្គ​លឆ្នើម​ក្នុង​ការ​រៀន​សូត្រ​

និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​ សីល​ធម៌​ ឥ​រិយា​បថ​ហូ​ជី​មិញ​។​

ការ​ផ្សព្វ​ផ្សា​យ​បទ​បញ្ជា​លេខ០​៥​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ ក្នុង​ខេត្ត​ទាំង​មូល​មាន​សមូ​ហ​ភាព​ចំ​នួន​៦​៥​៣​និង​បុគ្គ​ល១​.៧៤​៤​នាក់ ជា​គំរូ​ឆ្នើម​ត្រូវ​បាន​គ្រប់​ផ្នែក​ គ្រប់​ថ្នាក់​ស្ងើច​សរ​សើរ​ និង​ជូន​រង្វាន់​។​ គំរូ​ឆ្នើម​មាន​នៅ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម​ ទាំង​ក្នុង​ការ​ផលិត​និង​ការ​ធើ្វ​អា​ជីវ​កម្ម​ តាំង​ពី​អង្គ​ការ​ចាត់​តាំង​បក្ស​ រហូត​ដល់​អង្គ​ភាព​ រដ្ឋ​អំ​ណាច​រដ្ឋ​បាល​បុព្វ​ហេតុ​ អង្គ​ការ​មហា​ជន ស្ថា​ប័ន​ អង្គ​ភាព​ អង្គ​ការ​សាសនា​ ព្រម​ទាំង​កសិ​ករ​។​ល។​

តួ​យ៉ាង​ដូច​លោក​ឡឹម​វ៉ាន់​ផឹង ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ម្នា​ក់​នៅ​ភូមិ​តាក់​យ៉ុង ឃុំ​ថាម​ដូន ស្រុក​មី​ស្វៀង បាន​គណៈ​កម្មា​ធិការ​ឃោស​នា​អប់​រំ​ខេត្ត​ ស្ងើច​សរ​សើ និង​ជូន​រង្វាន់​។​ លោក​ផឹង បាន​និ​យាយ​ថា “ អ៊ំ​ហូប​ាន​ធ្វើ​នូវ​ការ​ងារ​ល្អ​ជា​ច្រើន​យើង​រៀន​សូធ្យ និង​ធ្វើ​តាម​អ៊ំ​មួយ​ជី​វិត​ក៏​មិន​អស់​ដែរ​ ។​ល។​ ខ្ញុំ​ជាកសិ​ករ​ មិន​អាច​ជួយ​រដ្ឋ​នូវ​ការ​ងារ​អ្វី​ធំ​ដុំ​បាន​ ដូច្នេះ​ខ្ញុំ​បាន​ចលនា​សាច់​ញាតិ​ មា​មីង​និង​សប្បុ​រស​ជន រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ដើម្បី​កសាង​ផ្លូវ​ដាន ផ្ទះ​ ស្ពាន​ជន​បទ​ និង​ជូន​អំ​ណោយ​ដល់ប្រ​ជា​ជន​ក្រីក្រ​។​ល។​ មា​មីង​យើង​ មាន​ផ្លូវ​ដើរ​ មាន​ផ្ទះ​នៅ​សម​រម្យ​គឺ​ខ្ញុំ​ត្រេក​អ​ណាស់​។​ ឥ​ឡូវ​នេះ​ខ្ញុំ​នៅ​តែ​ទូន្មាន​កូន​ចៅ​របស់​ខ្ញុំ​ថា ការ​រៀន​ និង​ធ្វើ​តាម​អ៊ំ មិន​មែន​ធ្វើ​ការ​ងារ​អ្វី​ធំដុំនោះ​ទេ គឺ​យើង​រៀន​ពីរ​បៀប​ធ្វើ​ជា​មនុស្ស​ ចេះ​ស្រ​ឡាញ់​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។​ ទោះ​បី​ជា​ការ​ងារ​តូច​បំ​ផុត​ តែ​មាន​ន័យ​ក្នុង​ជី​វិត​ក៏​គប្បី​ជួយ​ជំរុញ​ ជួយ​ធ្វើ​”។​ លោក​ស្រី​ត្រឿង​ធីធូវ៉ឹង គ្រូ​បង្រៀន​នៅ​សា​លា​មត្តេយ្យ សង្កាត់​៥​ ក្រុង​សុក​ត្រាំង​ មានរយៈ​កាល​ជាង​១​៨​ឆ្នាំ​បំ​ពេញ​ការ​ងារ​ផ្នែក​អប់​រំ​និង​ មានជាង​៣​១​ដង​បាន​បរិ​ច្ចាគ​ឈាម។​ សន្តាន​ចិត្ត​របស់​លោក​ស្រី​បាន​សមូហ​ភាព​សា​លា​ស្ងើច​សរ​សើរ។​ លោក​ស្រី​វ៉ឹង​បាន​និ​យាយ​៖ “អ៊ំ​ធ្លា​ប់​បាន​និ​យាយ​ថា “ ការ​ងារ​អប់រំ​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​ មាន​ភាព​ថ្លៃ​ថ្លា​ណាស់​ បើ​គ្មាន​គ្រូ​បង្រៀន​ទេ​ ក៏​មិន​មាន​ការ​ងារ​អប់រំ​ដែរ​”។​ អ៊ំឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​តួ​នា​ទី​​របស់​គ្រូ​បង្រៀន​ ដូច្នេះ​ខ្ញុំ​តែ​ងតែ​​ធ្វើ​ ជា​គំរូ​ល្អ ខ្នះ​ខ្នែង​ជួយ​ដល់​មិត្ត​រួម​ការ​ងារ​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សិស្ស។​ ខ្ញុំ​បំ​ពេញ​ការ​ងារ​នៅ​ទី​តាំង​សាលា​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​។​ ម្ល៉ោះ​ហើយ​ខ្ញុំ​បាន​បង្រៀន​សិស្ស​ពី​បំ​ណិន​ជី​វិត​ ពី​ការ​ចេះ​គួរ​សម​គឺ​សំ​ខាន់​ណាស់​។​ ពិ​សេស​ ខ្ញុំ​បាន​បរិច្ចាគ​ឈាម គឺ​ដើម្បី​ជួយ​ដល់អ្នក​ជំងឺ​ដែល​ត្រូវ​ការ​សង្រ្គោ​ះ​។​ ឆ្លង​តាម​រឿង​អំពី​ទង្វើ​របស់​អ៊ំហូ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ប្រ​ការ​បំ​ផុត​គឺ​ការ ជួយ​ដល់​អ្នក​ដទៃ​ ទោះ​បី​ការ​ងារ​នោះ​តូច​តាច ឲ្យ​តែ​មាន​អត្ថន័យ​។​ល។​”។​

យោង​តាម​ប្រ​សាសន៍​លោក​ ឡឹម​តឹង​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិការ​ឃោស​នា​អប់រំ​ខេត្ត​សុក​ត្រាំង​៖ នា​ពេល​បច្ចុ​ប្បន្ន​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​សីល​ធម៌​និង​ឥ​រិយា​បថ​របស់​អ៊ំហូ កាន់​តែ​មាន​ការ​ស៊ីជម្រៅ​ និង​ក្លា​យ​ជា​ការ​ងារ​ដែល​មនុស្ស​គ្រប់​រូប​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯ​ង​ ជា​ការ​ងារ​ប្រ​ចាំ​របស់​កម្មា​ភិ​បាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ក្នុង​ខេត្ត​។​ រយៈ​ពេល​ខាងមុខ​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​មហា​ជន គប្បី​ផ្សព្វ​ផ្សា​យ​ទូលំ​ទូលាយ​ ស្ងើច​សរ​សើរ​នូវ​បុគ្គ​ល ស​មូហ​ភាព​គំរូ​ឆ្នើម​ឲ្យ​បាន​ទាន់​ពេល​ និង​បង្កលក្ខណៈ​រៀន​សូត្រ​ ពង្រីក​នូវ​បទពិសោ​ធ​ន៍​ របៀប​ធ្វើ​ល្អៗ​ក្នុង​ការរៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​ សីល​ធម៌​ ឥ​រិយា​បថ​របស់​អ៊ំ៕

      លី​ធាន-សុ​ផន

ចែករំលែកអត្ថបទ