ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2019 - 09:10

ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិភាគ​តិច​ខណ្ឌ​និញ​កេវ លើក​ទីIII

ខណ្ឌ​និញ​កេវ​ ក្រុង​កឹងធើ​ ទើប​រៀប​ចំ​ម​ហា​សន្និ​បាត​តំ​ណាង​​បណ្ដា​ជនជាតិ​ភាគ​តិច​ លើក​ទី​III ឆ្នាំ​២០១៩​។ នេះ​ជា​ម​ហា​សន្និ​​បាត​គំ​រូ​របស់​ក្រុង​។​

អ្នក​តំ​ណាង​​ខណ្ឌ​និញ​កេវ​ ចូល​រួម​ម​ហា​សន្និ​បាតតំ​ណាង​បណ្តា​ជនជាតិ​ភាគ​តិច​វៀត​ណាម​ក្រុង​កឹង​ធើ​  លើក​ទី​III​ ឆ្នាំ​២០១៩ បង្ហាញ​មុខនៅ​នាម​ហា​សន្និ​បាត​។ រូប​៖ ង៉ុក​ក្វៀង​

រយៈ​ពេល​៥​ឆ្នាំ​កន្ល​ង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​​រណ​សិរ្ស​ គ្រប់​លំ​ដាប់​ថ្នាក់​ ព្រម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​ខណ្ឌ​និញ​កេវ​ បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​របស់​​បក្ស គោល​ន​យោ​បាយ​ ច្បាប់​រ​បស់​រដ្ឋ​ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ បង្ក​លក្ខណ​សម្បត្តិ​ងាយ​​​ស្រួល​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រៀន​សូត្រ​ ស​កម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កី​ឡា​អប់​រំ​កាយ​ អ​ភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។ ផ្តើម​ពី​ប្រ​ភពចលនាស​ង្គ​មូប​នីយ​កម្ម​និង​មូល​និ​ធិ​ "ដើម្បី​​អ្នក​ក្រ" របស់​ខណ្ឌ ​សង្កាត់ ​ក​សាង​និង​ជួស​ជុល​ផ្ទះ​ម​ហា​សាម​គ្គី​ បាន​២៣​ខ្នង​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ គិត​ជា​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង​ យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ការ​​ងារ​ធ្វើ​ ឧបត្ថម្ភ​ទុន​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ ស្រប​ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ភាគ​តិច​ម្ដង​ៗ​ ថ្នាក់​ដឹក​នាំ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​ តែង​ចាត់​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ អប​អរសា​​ទរ​ និង​ជូន​អំ​ណោយ​រាប់​ពាន់​ចំ​ណែក​ដល់​គ្រួ​សារ​ជន​​ជាតិ​ភាគ​តិ​ច​ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោបាយ​ និង​​គ្រួ​សារ​មាន​ស្ថាន​ភាពលំបាក​ជា​ដើម​។

ម​ហា​សន្និ​បាត​បាន​ឯក​ភាព​កំ​ណត់​ច្បាស់​នូវ​ការ​អ​នុ​វត្ត​ទិស​ដៅ​ ភាគ​កម្រិត​ ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​រ​ហូត​ដល់​ឆ្នាំ​២០២៤ ​គឺ៖ ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ លើក​កម្ពស់​ប្រ​ជា​បញ្ញា​​ ថែ​ទាំ​សុខ​ភាព​​ លើក​កម្ពស់​កម្រិត​នៃកា​រ​ទ​ទួល​យក​វប្ប​ធម៌​សម្រាប់​ជន​រួម​ជាតិ​ រក្សា​និង​ជំ​រុញ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ ចិន​ បណ្តុះ​បណ្តាល​ បំ​ពាក់​បំប៉ន​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ជា​ជន​ជាតិ​ភាគ​តិច​ មាន​កម្រិត​វិជ្ជា​ ស​មត្ថ​ភាព​ និង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ទទួល​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​។

សន្និ​បាត​បាន​ឯក​ភាព​ជ្រើស​អ្នក​តំ​ណាង​៣៧​រូប ទៅ​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ក្រុង​កឹង​​ធើ លើក​ទី​III ឆ្នាំ​២០១៩​។ ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ ម​ហា​សន្និ​បាត​ក៏​បាន​ជូន​រង្វាន់​ដល់​សមូ​ហ​ភាពនិង​បុគ្គល​ជា​ច្រើន​   ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ   ​អ​នុ​វត្ត​ការ​ងារ​ជន​ជាតិ​ និង​គោល​ន​យោ​បាយ​ជន​ជាតិ​ ចល​នាប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ដំ​ណាក់​កាល​២០១៤​-២០១៩​។ គណៈ​កម្មា​ធិការ​បក្ស​ខណ្ឌ​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គ​ណៈកម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​​ភូមិ​វៀត​ណាម​ខណ្ឌ​និញ​កេវ​ ក៏​បាន​ជូន​ស​មញ្ញ​ប័ដ​បំ​ពាក់​ដោយ​តួ​អក្ខរា​ "ជន​ជាតិ​ទាំង​ឡាយ​សាម​គ្គី​ ពង្រីក​លទ្ធ​ភាព​ សមា​ហរណ​​កម្ម​និង​អ​ភិ​វឌ្ឍន៍"​៕

                                                        ថាញ់​ធី​-វិ​មាន​

  

ចែករំលែកអត្ថបទ