26/04/2019 - 10:45

ត្រឿងឡាក គិតគូរដល់ការអប់រំ

ត្រឿងឡាកជាភូមិភាគមួយក្នុងចំណោមភូមិ ភាគទាំងឡាយដែលមានជនជាតិខ្មែររស់នៅកុះ កររបស់ខណ្ឌអូរម៉ូង ក្រុងកឹងធើ។ ដើម្បីបង្កប្រ ភពធនធានមនុស្សក្នុងជនរួមជាតិភាគតិច រយៈ ពេលកន្លង ភូមិភាគបានផ្តោតការយកចិត្តទុកដាក់វិនិយោគអភិវឌ្ឍវិស័យអប់រំលើភូមិសាស្រ្ត។

ម៉ោងចេញលេងរបស់សិស្សសាលាបឋមសិក្សា នៅមណ្ឌលប៊ិញអៀន។

តាមប្រសាសន៍លោកវ៉តឺទ្រី អនុប្រធាន គណៈកម្មាធិការប្រជាជនខណ្ឌត្រឿង ឡាក បណ្តាញសាលារៀនលើភូមិសាស្រ្ត ត្រូវ បានកសាងរួចរាល់ រឹងមាំ សម្រេចបទដ្ឋាននៅ រាល់កម្រិតសិក្សា ម៉្លោះហើយ គុណភាពអប់ រំត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការអនុវត្តគោលនយោបាយអនុគ្រោះ ពិសេសដោយឡែករបស់រដ្ឋ សម្រាប់ជនរួម ជាតិភាគតិចនៅ២មណ្ឌលដែលមានជនរួម ជាតិខ្មែររស់នៅ ភូមិភាគក៏បានសហការជា មួយនឹងផ្នែកអប់រំ ធានាអគារសិក្សាមានភាព សមរម្យសម្រាប់សិស្សជនជាតិភាគតិចចូលរៀន។

 តាមប្រសាសន៍លោកទ្រី ពីមុននេះ សា លាបឋមសិក្សានិងសាលាមតេ្តយ្យនៅសង្កាត់ ត្រឿងឡាក គឺជាក្តីកង្វល់របស់ភូមិភាគ ពីព្រោះ បន្ទប់រៀនចង្អៀតចង្អល់ ទ្រុឌទ្រោម  ម៉្លោះហើយ គ្រូបង្រៀនលំបាកក្នុងការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមកម្មវិធីសៀវភៅសិក្សាថ្មី។ បន្ទាប់ពីគណៈកម្មាធិការប្រជាជនសង្កាត់ត្រឿងឡាក ខ្នះខ្នែងធ្វើសេនាធិការជូនថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ ទើបសាលាបឋមសិក្សាង្វៀនទ្រីភឿង និងសាលាមតេ្តយ្យត្រឿងឡាក ត្រូវបានកសាង ថ្មីមានភាពសមរម្យ។ បច្ចុប្បន្ន នៅត្រឿងឡាក សាលាអនុវិទ្យាល័យង៉ោក្វៀង សាលាបឋម សិក្សាង្វៀនទ្រីភឿង សម្រេចបទដ្ឋានជាតិ។

 ពិសេស បណ្តាញផ្លូវគមនាគមន៍លើភូមិសាស្រ្តត្រូវបានធានា ជួយដល់សិស្សធ្វើដំណើរ ទៅសាលាមានភាពងាយស្រួល។ បងស្រីហ្វិញ ធីហ្វា នៅមណ្ឌលប៊ិញអៀន ឲ្យដឹង៖ “ពីមុន ពីរ នាក់ប្តីប្រពន្ធខ្ញុំផ្លាស់ប្ដូរគ្នាជូនកូនទៅរៀន ពី ព្រោះផ្លូវ ស្ពានពិបាកធ្វើដំណើរ។ ឥឡូវដល់ កូនបន្ទាប់ ខ្ញុំស្ងប់ចិត្តទិញកង់ឲ្យវាជិះទៅរៀនដោយខ្លួនឯងនៅសាលាបឋមសិក្សានៅក្បែរផ្ទះ បើឡើងកម្រិតអនុវិទ្យាល័យនឹងបានរៀននៅសាលាសម្រេចបទដ្ឋានជាតិ។ ពីមុន ត្រូវជិះទូកឬក៏រត់ទៅដល់ផ្សារទើបមានស្ពានឆ្លង ហើយត្រូវដើរមួយសន្ទុះទៀតទើបដល់សាលា រៀន។ ឥឡូវ មានស្ពានថ្មីនៅក្បែរផ្ទះ ម៉្លោះ ហើយ កូនខ្ញុំទៅរៀនមានភាពងាយស្រួល”។

ការយកចិត្តទុកដាក់វិនិយោគកសាងអគារសិក្សា ហេដ្ឋារចនាសម្ព័ន្ធរបស់បក្ស រដ្ឋនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ បានលើក ទឹកចិត្តមាមីងលើភូមិសាស្រ្តជម្នះលំបាក ចិញ្ចឹម កូនរៀនសូត្រ។ បងស្រីហ្វិញធីគីមឡៀង អ្នកមានប្រជាប្រិយភាពនៅមណ្ឌលប៊ិញអៀន ឲ្យ ដឹង៖ “មាមីងខ្មែរនៅមណ្ឌលប៊ិញអៀន ឥឡូវ ផ្តោតការយកចិត្តទុកដាក់ដល់ការរៀនសូត្រ របស់កូនចៅ ហាក់ដូចជាគ្មាននៅស្ថានភាព កូនចៅបោះបង់ការសិក្សាពាក់កណ្តាលការដូច មុន។ មានគ្រួសារជាច្រើនមានកូនចៅរៀន សូត្រចប់ចុងចប់ដើម មានការងារធ្វើលំនឹង តួយ៉ាងដូចគ្រួសារបងស្រីដៅធីង៉ុកធូ បងលី យ៉ូយ។ល។ មាមីងតែងកោតសរសើរ ហើយយកតម្រាប់តាមដើម្បីទូន្មានកូនចៅឲ្យខំប្រឹងរៀន ចាកផុតពីភាពក្រីក្រ”៕

       ហាថាញ់-មុនី

ចែករំលែកអត្ថបទ