តំបន់ជនជាតិភាគតិចនិយាយរួម តំបន់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវនិយាយដោយឡែក ជាជំហានរីកចម្រើនលើគ្រប់វិស័យ។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិកាន់តែមានភាពសុក្រឹត ពីមួយថ្ងៃទៅមួយថ្ងៃ។ល។ រួមជាមួយនឹងភូមិភាគឯទៀតក្នុងតំបន់តីណាមបូ ខេត្តកាម៉ាវបាននិងកំពុងតម្រង់ទិសកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ក្នុងតំបន់ជនរួមជាតិខ្មែរ។
លោកហឺវស៊ុង ជាមួយនឹងផ្ទះមានតម្លៃពាន់លានដុង។
* គំរូចាកផុតពីភាពក្រីក្រ ធ្វើមាន
ដើមឆ្នាំ២០១៩ មានឱកាសចុះទៅកាន់ ”មណ្ឌលតាំងទីលំនៅគំរូ” នៅភូមិជ្រុងខ្មែរ ឃុំហូធីគី ស្រុកថើយប៊ិញ យើងខ្ញុំពិតជាស្រឡាំងកាំងចំពោះទិដ្ឋភាពផ្ទះឥដ្ឋ ដែលរចនាប្លង់តាមបែបវីឡា អមដោយទ្វាររបងធ្វើ អំពីដែក បេតុងយ៉ាងមាំ និងល្អប្រណីត តាំងនៅបន្តបន្ទាប់គ្នា។ល។ ដ្បិតអីអ្វីដែលយើងខ្ញុំធ្លាប់ដឹង នៅទីនេះ មានជនរួមជាតិខ្មែររស់នៅ ជាង៧០% ជីវភាពនៅលំបាកច្រើន។ តាមប្រសាសន៍លោកហឺវថៅ លេខាសាខាបក្សភូមិ ជ្រុងខ្មែរ ឲ្យដឹង៖ លទ្ធផលនេះ ក៏ដោយសាររដ្ឋ បានវិនិយោគទុន កសាងហេដ្ឋរចនាសម្ព័ន្ធជនបទ ដោះស្រាយការងារធ្វើឲ្យពលករ។ ព្រមជាមួយនោះ ក៏ជាលទ្ធផលដែលប្រជាជនផ្ទាល់ បានខិតខំប្រឹងប្រែងធ្វើការរកស៊ី វិនិយោគទុន ឲ្យកូនចៅរៀនសូត្រ។ល។ ដើម្បីចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពនោះឯង។
នៅភូមិជ្រុងខ្មែរ មានជនរួមជាតិខ្មែរចំនួន៣៣៥គ្រួសារ។ ប៉ុន្តែ តាមលោកហឺវថៅ ឲ្យដឹង៖ រាល់សប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ បើសិន មិនបានណាត់ជាមុន ចង់ជួបមេគ្រួសារ ពិតជាពិបាកខ្លាំងណាស់។ ដ្បិតអី អ្នកមានដីផលិត រមែងទៅស្រែ ចំណែកអ្នកគ្មានដីផលិតតែងទៅធ្វើការនៅក្រុមហ៊ុនឬសហគ្រាស។ល។ សំណាងល្អ ពេលនោះយើងខ្ញុំបានជួបនឹងបងស្រីហឺវធីដែវ។ ទទួលយើងខ្ញុំក្នុងផ្ទះឥដ្ឋយ៉ាងសមរម្យ បងស្រីហឺវធីដែវ រីករាយឲ្យដឹង៖ “ដោយសារគ្មានដីបង្កបង្កើនផល ទើបមុននេះ គ្រួសារខ្ញុំឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ។ ប៉ុន្មានឆ្នាំកន្លងមក ដោយបានរដ្ឋអំណាចភូមិភាគជួយដោះស្រាយការងារធ្វើ ចំណែកកូនៗធំឡើងក៏បានរៀនសូត្រនិងឧទ្ទេសនាមការងារធ្វើលំនឹង ទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ។ រកស៊ីសន្សែសន្សំបានប្រាក់ ប្តីប្រពន្ធបានសង់ផ្ទះឥដ្ឋដើម្បីត្រៀមរៀបការប្រពន្ធឲ្យកូនប្រុសច្បង ” ។ល។
ចម្ងាយពីផ្ទះមីងដែវជាងមួយរយម៉ែត្រគឺ ផ្ទះលោកហឺវស៊ុង ជាគំរូកសិករជឿនលឿន ម្នាក់ផលិតអាជីវកម្មពូកែនិងចិញ្ចឹមកូនរៀនសូត្រ ចប់ចុងចប់ដើម។ ពេលដឹងថា គាត់ទើបឡើងពីស្រែ យើងខ្ញុំក៏ប្រញាប់ទៅជួបដើម្បីទំនាក់ទំនងការងារ។ សម្លឹងឃើញអ្នកធ្វើស្រែ ខោអាវ ប្រឡាក់ភក់ស្រម៉ក ប្រសិនបើមិនបានឧទ្ទេសនាម ប្រហែលជាយើងខ្ញុំមិនអាចដឹងថា គាត់ជាម្ចាស់វីឡាមានតម្លៃពាន់លានដុងនៅតំបន់ជនបទដូច្នេះឡើយ។ លោកហឺវស៊ុង រៀបរាប់៖ ពីមុនគ្រួសារខ្ញុំក៏ឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ។ ផ្តើមពីដីស្រែពីរបីកុងដែលឪពុកម្តាយសងខាងចែកឲ្យសម្រាប់ធ្វើស្រែ សព្វថ្ងៃ ខ្ញុំមានផ្ទៃដី៣ហិកតាចិញ្ចឹមបង្កងវិបុលវប្បកម្ម ប្រាក់ចំណូលពី១៥០ដល់២០០លានដុង/ឆ្នាំ ។ល។ ខ្ញុំមានកូនទាំងអស់៦នាក់។ កូនច្បង ពីរនាក់មានគ្រួសារនៅដោយឡែក កូនបន្ទាប់២នាក់រៀនចប់មហាវិទ្យាល័យ ហើយមានការងារធ្វើលំនឹងនៅឯក្រុងកាម៉ាវ។ល។”។
តាមប្រសាសន៍របស់លោកហឺវថៅ ដែលមិនទាន់ស្ថិតិគ្រប់សព្វ នៅភូមិជ្រុងខ្មែរ មានជនជាតិខ្មែរចំនួន៩០គ្រួសារមានកូនកំពុងរៀនឬបញ្ចប់ កម្រិតមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ ឆ្នាំ២០១៩ ភូមិជ្រុងខ្មែរខិតខំរួមជាមួយនឹងភូមិ ភាគជំនួយកម្លាំងជូន៤គ្រួសារទៀតចាកផុតពីភាពក្រីក្រ។ ប្រសិនបើសម្រេចបាននោះ ភូមិ ជ្រុងខ្មែរ គ្មាននៅគ្រួសារក្រីក្រទៀតឡើយ។
មួយជ្រុងនៃទិដ្ឋភាពតំបន់តាំងទីលំនៅខ្នាតគំរូនៅភូមិជ្រុងខ្មែរ ឃុំហូធីគីស្រុកថើយប៊ិញ។
* ដើម្បីទិសដៅចាកផុតពីភាពក្រីក្រប្រកប ដោយចីរភាព
ភូមិជ្រុងខ្មែរ គឺភូមិគំរូមួយក្នុងការអនុវត្តកិច្ចការបំបាត់ភាពអត់ឃ្លាន ឆ្ពោះទៅកាន់ទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនរួមជាតិខ្មែរខេត្តកាម៉ាវ។ ដ្បិតអី នោះគឺការប្រមូលផ្ដុំប្រភពកម្លាំងវិនិយោគដ៏សំខាន់ក្នុងការកសាង និងធ្វើឲ្យសុក្រឹតហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍បម្រើការផលិតនិងប្រជាជនរស់នៅតំបន់ជនបទ តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ នោះគឺការឧបត្ថម្ភ និងដោះស្រាយទាន់ពេលចំពោះបញ្ហាលំបាក ជាប់ទាក់ទិនរាល់តម្រូវការចាំបាច់ស្ដីពីលក្ខណៈជីវភាព លក្ខណៈប្រជុំជីវភាពរបស់គ្រួសារ ក្រីក្រ គ្រួសារកៀកបន្ទាត់ក្រនិងគ្រួសារទើបចាកផុតពីភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ។ល។ ផ្តើមពីនោះ ផ្តល់ឱកាសនិងបរិស្ថាន ធ្វើការថ្មីសមស្របជាមួយនឹងកម្រិតនិងលក្ខណសម្បត្តិនៃអ្នកទទួលផលពីគោលនយោបាយ ជួយដល់គ្រួសាររកបានប្រាក់ចំណូលខ្ពស់ជាងជាជំហានៗលំនឹងជីវភាព។
យោងតាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ចាប់ពីឆ្នាំ២០១៦-២០១៨ ខេត្តកាម៉ាវ បានចំណាយថវិកាប្រមាណ៣០ពាន់លានដុង រួមជាមួយនឹងទឹកប្រាក់ជាង៦២ពាន់លានដុង សម្រាប់ឧបត្ថម្ភវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធជូនឃុំលំបាក ពិសេស (កម្មវិធី១៣៥)។ មកទល់សព្វថ្ងៃ គ្រប់ភូមិភាគបានផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់សំណង់គមនាគមន៍ជនបទ ធារាសាស្រ្ត អាគារវប្បធម៌។ល។ ប្រមាណ១៧៥សំណង់។ ទន្ទឹមនឹងនោះ អនុវត្តជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគចំនួន១២៣សំណង់។ ព្រមជាមួយនោះ ប៉ុន្មានឆ្នាំកន្លង មានពលករជាជនរួមជាតិខ្មែរជាង២.៣០០នាក់បានឧបត្ថម្ភបណ្តុះបណ្តាលមុខរបរ។ ចាប់ពីឆ្នាំ២០០៩ទល់ឥឡូវ ខេត្តកាម៉ាវបានឧបត្ថម្ភដោះស្រាយការងារធ្វើជូនពលករជាជនរួមជាតិខ្មែរជាង២.៧០០នាក់ មានការងារធ្វើលំនឹងនៅក្នុងនិងក្រៅភូមិភាគ។ល។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ខេត្ត ថយចុះរៀងរាល់ឆ្នាំប្រមាណ២% និងចំនួនគ្រួសារក្រីក្រតំបន់ជនជាតិភាគតិចថយចុះជាង៣%។
លោកង្វៀនវ៉ាន់ទ្វឹក អនុប្រធានគណៈជន ជាតិខេត្តកាម៉ាវ កត់សម្គាល់៖ ការរួមបញ្ចូលកម្មវិធី គោលនយោបាយដើម្បីទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បានជះឥទ្ធិពលយ៉ាងធំធេងនិងជាវិជ្ជមានដល់មុខមាត់នៃតំបន់ជនជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវនិយាយដោយឡែក។ ព្រមជាមួយនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ក្នុងតំបន់ត្រូវបានកែលម្អដើម្បីបង្កើនការជួញដូរ ដឹកជញ្ជូនទំនិញនិងឆ្លើយតបធ្វើដំណើរទៅមករបស់ប្រជាជន។ ហេដ្ឋា រចនាសម្ព័ន្ធ វប្បធម៌-សង្គម បានយកចិត្តទុកដាក់វិនិយោគ មានកម្មវិធី គម្រោងជាច្រើន ត្រូវបានកសាងសម្រេចដាក់ឲ្យប្រើប្រាស់ និងពង្រីកបានប្រសិទ្ធភាពជាក់ស្តែង។ ផ្តើមពីនោះ រួមចំណែកជំរុញការងារកាត់បន្ថយភាពក្រីក្រដល់តំបន់ជនជាតិភាគតិច និងកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍរវាងតំបន់ជនជាតិភាគតិច និងតំបន់ឯទៀត ព្រមជាមួយនោះឈានដល់កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
* * *
ការវិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស គិតគូរការងារចិញ្ចឹមជីវិត។ល។ តំបន់ជនជាតិភាគតិចនិយាយ រួមជនរួមជាតិខ្មែរនិយាយដោយឡែក ត្រូវបានភូមិភាគតំបន់ណាមបូ បន្តការផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្ត។ ផ្តើមពីនោះ ជារៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរក៏មានការមូលមីរ ជួបជុំទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងក្តីសប្បាយរីករាយ។ ដើម្បីជំនោរខ្យល់ថ្មីនៃភាពសុខដុមរមនា សុភ មង្គលចូលគ្របដណ្តប់រាល់ភូមិស្រុក នាំមកឋាមពលថ្មី ជីវភាពថ្មីក្នុងតំបន់ជនរួមជាតិខ្មែរកាន់តែឃ្មាតខ្មីពលកម្មផលិត សាមគ្គីកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃ ! ៕
ថាញ់ឡុង-ធី