ទន្ទឹមនឹងការគិតគូរដល់ “លំនៅឋានសុខសាន្ត” មានគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាច្រើនក្នុងតំបន់ជនជាតិភាគតិចនិយាយរួម តំបន់ជនជាតិខ្មែរនិយាយដោយឡែក ត្រូវបានភូមិភាគនានានៅវាលរាបទន្លេគឺវឡុង ខ្នះខ្នែងផ្សព្វផ្សាយអនុវត្ត។ ជាច្រើនឆ្នាំមកនេះ ព្រមជា មួយនឹងភូមិភាគឯទៀត ខេត្តត្រាវិញអនុវត្តយ៉ាងជោគជ័យ ការផ្តល់ ”សន្ទូច” ផ្ដើមពីប្រភពទុនឥណទានគោលនយោបាយជូនដល់ជនរួមជាតិខ្មែរ។ ផ្ដើមពីនោះ មានគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
ទម្រង់បង្វែរផលិតកម្ម ផ្តើមពីផ្ទៃដីផលិតស្រូវមកដាំដូង ឈើហូបផ្លែរបស់កសិករថាច់ចួន។
* ផ្តល់ជូន ”សន្ទូច”
តាំងពីដំណាច់ឆ្នាំ២០១៨ មានដំណឹងសប្បាយជាច្រើន ពីប្រភពទុនឥណទាន គោលនយោបាយជូនជនជាតិភាគតិច និយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក ក្នុងខេត្តត្រាវិញ នោះគឺ៖ សមតុល្យបំណុលសរុបវិនិយោគឲ្យបុលរបស់អង្គការឥណទានលើភូមិសាស្រ្តខេត្ត សម្រេចជាង២៣.៩៨០ពាន់លានដុង។ ដោយឡែកធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្តបានផ្ដល់ឥណទានជាង៦.១០០ពាន់លានដុង ធនាគារគោលនយោបាយសង្គមខេត្តផ្ដល់ឥណទាន២.៣៣៧ពាន់លានដុង។ ទន្ទឹមនឹងនោះ ថែមទាំងមានទឹកប្រាក់រាប់ពាន់ លានដុងពីមូលនិធិឧបត្ថម្ភកសិករ (សមាគមកសិករខេត្ត) មូលនិធិអភិវឌ្ឍន៍សហករណ៍(សហព័ន្ធសហករណ៍ខេត្ត)។ល។
លោកឡេហ្វាងភី នាយករងធនាគារគោលនយោបាយសង្គមខេត្តត្រាវិញ ឲ្យដឹង៖ អនុវត្តគោលនយោបាយបុលទុន អនុគ្រោះ ធនាគារគោលនយោបាយសង្គមខេត្តត្រាវិញ បានរំសាយទុនជូនគ្រួសារបុលជាង៤៥.០០០លើក សរុបទឹកប្រាក់ជិត៧៦០ពាន់លានដុងសម្រាប់អភិវឌ្ឍផលិតកម្ម កែលម្អ សេដ្ឋកិច្ចគ្រួសារ ឲ្យបុលទុនវិនិយោគកសាងប្រព័ន្ធប្រើប្រាស់ទឹកស្អាត អនាម័យបរិស្ថាន ដោះស្រាយការងារធ្វើ ទៅធ្វើការ ក្រៅប្រទេស។ល។
ប្រាក់ដើមសន្សំជិត១៦ឆ្នាំ ប្រឹងប្រែងធ្វើសកម្មភាពនាំយកប្រភពទុនបុលពីគោលនយោបាយមកដល់អ្នកក្រ ផ្តើមពី៣កម្ម វិធីឥណទានគោលនយោបាយផ្ទេរជូនជំហានដំបូង ជាមួយនឹងសមតុល្យបំណុលសរុបគឺ៥១ពាន់លានដុង សរុបបំណុលអាក្រក់ឡើងដល់១១,២ពាន់លានដុង ស្រូបអត្រា២២%នៃសមតុល្យបំណុលសរុប សម្ទុះសមតុល្យបំណុលសម្រេចទាប មកទល់បច្ចុប្បន្ន ធនាគារគោលនយោបាយសង្គមខេត្តត្រាវិញ កំពុងអនុវត្តផ្សព្វផ្សាយកម្មវិធីចំនួន១៤ គិតជាសមតុល្យបំណុលសម្រេចជាង២.០០០ពាន់លានដុង អត្រាបំណុលអាក្រក់ថយចុះនៅត្រឹម០,៦៩%។ ផ្តើមពី”សន្ទូច” ទុនបុលគោលនយោបាយ បានជះឥទ្ធិពលយ៉ាងសកម្មដល់ការបង្ក”ដងថ្លឹង” ជួយដល់សេដ្ឋកិច្ចគ្រួសារ និងអ្នកបុលទុនឈានឡើង បើកទូលាយទ្រង់ទ្រាយផលិតកម្ម បានប្រកៀកជិតរាល់គោលនយោបាយវិនិយោគទាក់ទាញទុន។ ព្រមជាមួយនោះ បង្កភាពងាយ ស្រួលជូនអ្នកផលិតចងសម្ព័ន្ធជាមួយនឹងអាជីវកម្ម បង្កបង្កើត បានតំបន់ផលិតកម្មទំនិញប្រកបដោយទ្រង់ទ្រាយធំ ប្រមូលផ្ដុំ និងកាត់បន្ថយការបង់ខាតក្រោយពីប្រមូលផល។ល។
យោងតាមធនាគារគោលនយោបាយសង្គមខេត្តត្រាវិញ រយៈពេលជិត១៦ឆ្នាំកន្លង ប្រភពទុនអនុគ្រោះ បានជួយគ្រួសារក្រីក្រ និងមុខសញ្ញាគោលនយោបាយជាង៤៥២លើកនាក់លើ ភូមិសាស្រ្តខេត្តត្រាវិញបានបុលទុន មានជាង៥៤ពាន់គ្រួសារ ចាកផុតពីភាពក្រីក្រ ទាក់ទាញបង្កើតការងារធ្វើថ្មីជូនពលករជាង៧៣ពាន់លើកនាក់ ពលករទៅធ្វើការងារនៅក្រៅប្រទេសជិត១.០០០នាក់ សិស្សានុសិស្ស និស្សិត មានស្ថានភាពក្រលំបាកជាង២០ពាន់នាក់បានបុលទុនរៀនសូត្រ ឧបត្ថម្ភកសាងសំណង់ទឹកស្អាតនិងអនាម័យជាង៥១ពាន់សំណង់ ឧបត្ថម្ភ កសាងផ្ទះជូនអ្នកក្រជិត ៣០.០០០ខ្នង។ល។
កសិករថាច់លិន ពង្រីកហ្វូងគោផ្តើមពីប្រភពទុនបុលពីគោលនយោបាយ។
* អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ
ឆ្នាំ២០១៧ គ្រួសារកសិករថាច់ចួន នៅភូមិចុងផ្នោទី៣ ឃុំហ្វាតឹង ស្រុកកូវកែ បានផ្ដល់ឲ្យបុលទុន១០០លានដុង (រយៈ ពេលមធ្យម) សម្រាប់កែប្រែចម្ការដាំថ្មី ឈើហូបផ្លែ០,៥ហិកតា។ ចំនួនទឹកប្រាក់ខាងលើ គ្រួសារលោកថាច់ចួនបានបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំក្រូចថ្លុងជិត១៥០ដើម និងដូងខ្ទិះជាង១០០ដើម។ លោកថាច់ចួន ឲ្យដឹង៖ “ប្រភពទុនបុលបានបង្កលក្ខណៈងាយស្រួលជូនកសិករ មិនរារែកក្នុង ការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពខាងតម្លៃសេដ្ឋកិច្ចនៃពូជដំណាំ ពូជសត្វចិញ្ចឹម។ ប្រសិនបើ មិនអាចបុលទុនឬខ្វះទុន រួចផលិតត្រឹមតែស្រូវមួយមុខ គឺកសិករមិនអាចណាពង្រីកប្រសិទ្ធភាពសេដ្ឋកិច្ចបានឡើយ”។ បើតាមដឹង លោកថាច់ចួន មានដីផលិតកម្មជាង១,៥ហិកតា។ ផ្តើមពីផ្ទៃដីផលិតស្រូវមិនសូវបានផលកាលពីមុនជាសន្សឹមៗ គ្រួសារគាត់បានបង្វែរផ្ទៃដីទាំងអស់មកដាំដូងខ្ទិះនិងក្រូចថ្លុង បច្ចុប្បន្ន គ្រួសារគាត់រកបានប្រាក់ចំណូលពី១៨ដល់២០លាន ដុងរៀងរាល់ខែ។
កសិករថាច់លិន នៅភូមិកោះស្វាយ ឃុំត្រឿងថ ស្រុកកូវង៉ាង បុលទុនបាន៣០លានដុងអំពីមូលនិធិឧបត្ថម្ភកសិករ ដើម្បីចិញ្ចឹមគោ។ លោកថាច់លិន ឲ្យដឹង៖ “ឆ្នាំ២០១៦ ខ្ញុំបុលទុន៣០លានដុង និងគ្រួសារផ្សំថែម៧លានដុង ទិញបានគោមេ២ក្បាល។ រយៈពេលជិត៣ឆ្នាំ គោកើតកូនបាន២ក្បាល។ ព្រមជាមួយនោះ គ្រួសារខ្ញុំបន្តការវិនិយោគពង្រីក ហ្វូងគោមេ និងរក្សាលំនឹងហ្វូងគោចិញ្ចឹមពី៥ដល់៧ក្បាលជារៀងរាល់ឆ្នាំ។ ផ្តើមពីការប្រើប្រាស់ដីភ្លឺស្រែសម្រាប់ដាំស្មៅ គួបផ្សំនឹងចំបើងផលិតស្រូវជាង២,៥ហិកតា ទើបខ្ញុំម្ចាស់ការបានប្រភពចំណីឲ្យហ្វូងគោ។ល។ ក្រោយពីទូទាត់ចំណូល ចំណាយរួច រៀងរាល់ឆ្នាំ គ្រួសារខ្ញុំរកបានចំណូលពី៤៥ដល់៥០លានដុងផ្តើមពីចិញ្ចឹមគោមេ”។
បងស្រីគឹមធីវ៉ាន់ឌី ប្រធានសមាគមកសិករឃុំត្រឿងថ ស្រុកកូវង៉ាង ឲ្យដឹង៖ “សព្វថ្ងៃទូទាំងឃុំមានសមាជិកសមាគមកសិករជាង៦០០នាក់បានកៀកជិតប្រភពទុន សមតុល្យបំណុលសរុបសម្រេចជាង១៣ពាន់លានដុង។ សមាជិកដែលបុលទុនសំខាន់ គឺវិនិយោគទៅលើការចិញ្ចឹមគោនិងផលិតស្រូវ ដាំដំណាំ។ ក្នុងឆ្នាំ២០១៨ ផ្តើមពីប្រភពទុនបុលពីគោលនយោបាយ បានជួយ១៥គ្រួសារចាកផុតពីភាពក្រីក្រ។ ការឧបត្ថម្ភទុន ផ្តើមពីមូលនិធិឧបត្ថម្ភកសិករ ជាមូលដ្ឋានឆ្លើយតបនឹងតម្រូវការខាងដើមទុនរបស់សមាជិកសមាគមកសិករ ផ្តើមពីនោះ ជំរុញឲ្យមានការអនុវត្តវិទ្យាសាស្រ្ត–បច្ចេកទេស បច្ចេកវិទ្យាថ្មីក្នុង ផលិតកម្ម បង្កើតចេញផលិតផលជាច្រើន ប្រកបដោយគុណភាពនិងមានសមត្ថភាពប្រជែងលើទីផ្សារ”៕
សើុងមាល័យ-ធី