មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/03/2019 - 16:02

អស់​ពី​ចិត្ត​ជាមួ​យ​នឹង​អា​ជីព​

អស់​រយៈ​ពេល​ជាង​២៦​ឆ្នាំ ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ​ខេត្ត​សុក​ត្រាំង​ លោក​គ្រូ​ថាច់​រឹទ្ធិ​ នា​យក​រង​សា​លា​ តែង​បំ​ពេញ​ល្អ​នូវ​ភារ​កិច្ច​។ ជា​ច្រើន​ឆ្នាំ​មកនេះ​ គាត់​តែង​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​គ្រប់​គ្រង​ បង្ហាត់​បង្រៀន​ ម៉្លោះ​ហើយ​តែង​បាន​សមណ​សិស្ស​ និង​មិត្ត​រួម​អា​ជីព​គោ​រព​រាប់​អាន​។

លោក​គ្រូ​ថាច់​រឹទ្ធិ នា​យក​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជាបា​លី​ណាម​បូ​ ខេត្ត​សុក​ត្រាំង​។

“អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​សិស្ស​ ដើម្បី​​សា​ស​នា​ និង​ដើម្បី​ជន​ជាតិ​ផងខ្លួន​” នោះ​ជា​ពាក្យ​ រ៉ាយ​រ៉ាប់​របស់់​លោក​គ្រូ​ថាច់​រឹទ្ធិ​ ពេល​រំ​លឹក​ដល់​​ការ​ងារ​នៅ​សា​លា​។ លោក​គ្រូ​ថាច់​រឹទ្ធិ​ ចូល​រួម​​បង្ហាត់​បង្រៀន​នៅ​ឆ្នាំ​១៩៩៣​ ខណៈ​ពេល​សា​លា​​ទើប​បង្កើត​ លោកគ្រូ​ធ្លាប់​ទ​ទួល​ប​ន្ទុក​ការ​ងារ​ជា​ច្រើន​ ដូច​ជា​៖ លេ​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​ ប្រ​ធាន​សហ​ជីព​ ប្រ​ធាន​កា​រិ​យា​ល័យ​ទ​ទួល​បន្ទុកការ​អប់​រំ​និង​ទ​ទួល​តំ​ណែង​ជា​នា​យក​រង​សា​លា​ តាំង​ពី​ឆ្នាំ២០១៣​ មក​ដល់​សព្វ​ថ្ងៃ​។

រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ ដើម្បី​មាន​កង​ជួរ​​គ្រូ​បង្រៀន​ពូ​កែ ​បង្ហាត់​សិស្ស​សម្រេច​គុណ​ភាព​​ល្អ លោក​គ្រូ​ បាន​លើក​ឡើងវិ​ធាន​ការ​បង្រៀន​ និង​រៀន​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈពិ​សេស​​របស់​សា​លា​។ លោក​គ្រូ​ថាច់​រឹទ្ធិ​ មាន​ប្រ​សាសន៍​៖ “ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​របស់​សា​លា​ សិស្សា​នុ​សិស្ស​សុទ្ធសឹង​ជា​សង្ឃ​ តែង​ប្រតិ​បត្តិ​តាម​ធម្ម​វិ​ន័យ​និង​មាន​ស្មារ​តី​ភ្ញាក់​រ​លឹកខ្ពស់​។ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ពេល​ដែល​ចូល​បង្ហាត់​បង្រៀន​ សមណ​សិស្ស​មាន​ការ​កោត​គោរ​ព​ ប្រិត​ប្រៀង​ ស្តាប់​ការពន្យល់​ និង​យល់​មេ​រៀន​យ៉ាង​ឆាប់​។ ក្នុង​ការ​បង្ហាត់​បង្រៀន​ មាន​សម​ណ​សិស្ស​អង្គ​ខ្លះ​ ទើប​រៀន​ថ្នាក់​ទី​៦​ នៅ​ខ្សោយ​ខាងភា​សា​វៀត​ ប៉ុន្តែ​ពេល​ខ្ញុំ​និ​យាយ​ជា​ភា​សា​ខ្មែ​រ​ លោក​ក៏​យល់​មេរៀន​ភ្លាម​”។ លោក​គ្រូ​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​ និង​យល់​ដឹង​អំ​ពី​វប្ប​ធម៌​ ទំ​នៀម​​ទម្លាប់​របស់​ជន​ជាតិ​ ម៉្លោះហើយ​ តែង​យល់​ពី​​ចិត្ត​សាស្រ្ត​របស់​សម​ណ​សិស្ស​។

លោក​គ្រូ​លីវ​សាង​ គ្រូ​បង្រៀន​របស់​សា​លា​​មធ្យម​សិក្សា​បំ​ពេញវិជ្ជា​បា​លី​ណាម​បូ​ ហើយ​ធ្លាប់​ជាអ​តី​ត​សិស្ស​របស់​លោក​គ្រូ​ថាច់រឹទ្ធិ​ ឲ្យ​ដឹង​៖ “កាល​នៅ​ជា​សមណ​​សិស្ស​រៀន​ក្នុង​សា​លា ​ខ្ញុំ​មាន​ការ​កោត​គោ​រព​ចំ​ពោះ​លោក​គ្រូ​ខ្លាំង​ណាស់​។ ដ្បិត​អី​ លោក​គ្រូមាន​ទឹក​ចិត្ត​ស្លូត​បូត​ សម្តី​រួស​រាយ ស្ដាប់​យោ​បល់​ និង​ជួយសិស្ស​ពេល​ជួប​លំ​​បាក។ ក្នុង​ម៉ោង​បង្រៀន​ ដើម្បី​ឲ្យ​សិស្ស​ងាយ​យល់​ ​ចំពោះ​ពាក្យ​ណា​ដែល​ទាក់​ទង​នឹង​មុខ​វិជ្ជា​ឯក​ទេស លោក​គ្រូ​តែង​ពន្យល់​ន័យ​យ៉ាង​ក្បោះ​ក្បាយ​ដោយ​ភា​សា​ខ្មែរ​-វៀត​។ ខណៈ​ពេល​ក្លាយ​ ជា​អ្នក​រួម​អា​ជីព​ជា​មួយ​លោក​គ្រូ​ ខ្ញុំកា​ន់​តែ​មាន​ការ​កោត​គោ​រព​គាត់​ថែម​ទៀត​។ ពី​ព្រោះ​ លោក​គ្រូបាន​ជួយ​ចែក​រំ​លែក​បទ​ពិ​សោធន៍​ និង​ខ្នះ​ខ្នែង​​ក្នុង​ការ​ជួយ​ណែ​នាំ​គ្រូ​បង្រៀន​ថ្មី​ ដើម្បី​មាន​វិ​ធី​សាស្រ្ត​បង្រៀន​បាន​ល្អ​សម្រាប់​សមណ​សិស្ស​។ ជា​ពិ​សេស​ លោក​គ្រូ​ថាច់​រឹទ្ធិ​ តែង​ស្ដាប់​យោបល់​ និង​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​គ្រូ​បង្រៀន​លើកកម្ពស់​មុខ​ជំ​នាញ​ ព្រម​ទាំង​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូបង្រៀន​គ្រប់​គ្នា​ គប្បី​បង្រៀន​ឲ្យ​បាន​​ល្អ​ដើម្បី​សិស្ស​​ជន​ជាតិ​និងសាសនា​ផង​ខ្លួន​”។

ចំ​ពោះ​លោក​គ្រូ​ថាច់​រឹទ្ធិ​ ដើម្បី​បំ​ពេញ​បាន​ល្អ​នូវ​ការ​ងារ​គ្រប់​គ្រង​មុខ​ជំ​នាញ​ លោក​គ្រូ​តែង​តែ​យក​តម្រាប់​តាម​ឥ​រិ​យា​បទ​អ៊ំហូ​ ដើម្បី​អនុ​វត្ត​ក្នុង​ការ​ងារ​ផ្នត់​រស់​នៅ​​ ទំ​នាក់​ទំ​នង​ជា​មួយ​មិត្ត​រួម​អា​ជីព​ សមណ​សិស្ស​។ លោក​គ្រូ​ថាច់​រឹទ្ធិ​ សំ​ណេះ​​សំ​ណាល៖ ​“នេះ​ជា​អា​គារ​សិក្សា​តែ​មួយ​គត់​​ដែល​បណ្តុះ​បណ្តាល​សម​ណសិស្ស​តំ​បន់​ណាម​បូ ម្ល៉ោះ​ហើយ ចាំ​បាច់​ត្រូវ​មាន​គ្រូ​បង្រៀន​ពូ​កែ​ទាំង​ស​តិ​ អា​រម្មណ៍​ន​យោ​បាយ​ និង​មុខ​វិជ្ជា​។ ខ្ញុំ​តែង​បង្ក​លក្ខណ​សម្បត្តិ​ដល់​គ្រូ​បង្រៀន​លើក​កម្ពស់​មុខ​ជំ​នាញ​ និង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​បក្ខ​ជន​។ ព្រម​ជា​មួ​យ​នោះ​ យក​ចិត្ត​ទុក​ដាក់ដល់​ការ​ងារ​ស្វ័យ​ទិះ​តៀន​ ស្តាប់​មតិ​យោ​បល់​របស់​ស​មូ​ហ​ភាពអំ​ពី​ការ​ងារ​ដែល​ធ្វើ​បាន​ និង​ការ​ងារ​ដែល​មិន​ទាន់​ធ្វើ​បាន​។ ផ្តើម​ពី​នោះ​ ក៏​ជម្នះ​នូវ​ភាព​អន់​ថយ​ ដើម្បី​ក​សាង​​ផ្ទៃ​ក្នុង​សាម​គ្គី បញ្ចេញ​កម្លាំង​ក​សាង​សា​លា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីកចម្រើន​ និង​រឹង​មាំ”​។

លោក​គ្រូ​ឡឹម​ញឹម​ នា​យក​សា​លា​មធ្យម​សិក្សា​​បំ​ពេញ​វិជ្ជា​បា​លីណាម​បូ​ ឲ្យ​តម្លៃ​៖ “លោក​គ្រូ​ថាច់​រឹទ្ធិ ជា​គ្រូ​បង្រៀន​ជើង​ចាស់មួយ​រូប​ មាន​ក្រម​វិជ្ជា​ជីវៈ សីល​ធម៌​ថ្លៃ​ថ្នូរ​ ជា​គំ​រូ​ក្នុង​ការ​ងារ ទោះ​ជា​ភារ​កិច្ច​អ្វី​ក៏​ដោយ​ លោក​គ្រូ​តែង​អនុ​វត្ត​ល្អ​ជា​និច្ច​។ ចំ​ពោះ​ការរស់​នៅ លោក​គ្រូថា​ច់​រឹទ្ធិ តែង​មាន​ភាព​ជិត​ដិត​ជា​មួយ​អ្នក​រាល់គ្នា​ ចំ​ណែក​ខាង​ការ​ងារ​​គ្រប់​គ្រង​ លោក​គ្រូ​តែង​ខ្នះ​ខ្នែង​អស់​ពីចិត្ត​ពី​ថ្លើម​ដើម្បី​សិស្ស​។ ជា​ពិ​សេស​ចំពោះ​សិស្ស​ដែល​មានហានិ​ភ័យ​ឈប់​រៀន​ លោក​គ្រូ​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​សិស្ស​រៀន​បាន​ល្អ។​ ជា​មួយ​នឹង​អ្នក​រួម​អា​ជីព​ លោក​គ្រូតែង​អស់​ពី​ចិត្ត​ចែក​រំ​លែក ខ្នះ​ខ្នែង​ជួយ​ឧបត្ថម្ភ​ ដើម្បី​រួម​គ្នាសម្រេច​ល្អភារ​កិច្ច​។ អា​ស្រ័យ​ការ​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​របស់លោក​គ្រូ​ថាច់​រឹទ្ធិ​ ទើប​គុណ​ភាព​បណ្តុះ​បណ្តាល​រប​ស់​សា​លា​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែឈាន​ឡើង​។ ជាក់​ស្តែង​ក្នុងស​ម័យប្រ​ឡង​កម្រិត​វិ​ទ្យា​​ល័យ​ជាតិ​ សា​លាមាន​សិស្សប្រ​ឡង​ជាប់​ថ្នាក់​ទី​១២​ សម្រេច​អត្រា​១០០​% និង​រក្សា​ខ្ជាប់​កិត្តិ​នាម​ ​ជា​សា​ខា​បក្ស​ “ស្អាត​ស្អំ​ រឹង​មាំ”​ ចាប់​ពី​ឆ្នាំ​២០១១​ ​រហូត​មក​”៕

លី​ធាន​ - ​ធី​

 

 

ចែករំលែកអត្ថបទ