11/03/2019 - 16:02

វិ​ចិត្រ​ករ​ប្រើ​ថ្នាំ​លាប​លើ​ផ្ទាំង​គំ​នូរ​បំ​ពាក់​លក្ខណៈ​វប្ប​ធម៌​ខ្មែរ​

នៅ​ណាម​បូ មាន​វិ​ចិត្រ​ករ​ជា​ច្រើន​ប្រ​កប​របរ​ជាង​ចម្លាក់​ សូន​រូប​អណ្តែត​ គូរ​ក្បូរ​ក្បាច់​រចនា​ គូរ​គំ​នូរ​ពុទ្ធ​ប្រ​វត្តិ​នៅ​តាម​វត្ត​ខ្មែរ​នា​នា​។ ប៉ុន្តែ​ភាគ​ច្រើន​ជាង​គំ​នូរទាំង​នោះ​មិន​បាន​ឆ្លង​កាត់សា​លា​ទេ​ ជា​សំ​ខាន់​គឺ​ធ្វើ​តាម​បទ​ពិសោធន៍​ដែល​សន្សែ​សន្សំ​បាន​​ឬ​រៀន​ត​​ៗ​ពី​គ្នា​ប៉ុណ្ណោះ​។ មាន​តែ​វិ​ចិត្រ​ករ​២​រូប​ បាន​បណ្តុះ​បណ្តាល​​ត្រឹមត្រូវ​ខាង​គូរ​គំ​នូរ​ ក្នុង​នោះ មាន​វិ​ចិត្រ​ករ​ថាច់​បោយ​នៅ​ខេត្ត​ត្រា​វិញ​។

វិ​ចិត្រ​ករ​ថាច់​បោយ​ កំ​ពុង​គូរ​គំ​នូរ​ដោយ​ប្រើ​ថ្នាំ​លាប​ប្រេង​។

ក្នុង​​វិ​​ស័យ​​ចម្លាក់​​ គូរ​គំ​នូរ​នៅ​ខេត្ត​ត្រា​វិញ​ គ្មាន​នរ​ណា​ដែល​ថា​មិន​ស្គាល់​វិ​ចិត្រ​ករ​ថាច់​បោយ​ឡើយ​។ ពី​ព្រោះ​គាត់​មិនត្រឹម​តែ​មាន​វណ្ណ​កម្ម​ជា​ច្រើន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​វិ​ចិត្រករ​ខ្មែរ​មួយ​រូប​ដែល​មាន​ជំ​នាញ​ស៊ីជម្រៅ​ខាង​ប្រើ​ថ្នាំ​លាប​ប្រេង​។ គាត់​ជា​អ្នក​មុន​ដំ​បូង​ គូរ​គំ​នូរ​ពុទ្ធ​ប្រ​វត្តិ​ដោយ​ថ្នាំ​លាប​ប្រេង​ ជំ​នួស​ឲ្យ​ថ្នាំ​លាប​ទឹក​ពី​មុន​មក​។ ថ្នាំ​លាប​ប្រេង​ មាន​ចំ​ណុច​លេច​ធ្លោ​គឺ​ភ្លឺ​ជាប់​បាន​យូរ ប៉ុន្តែ​ត្រូវ​មាន​ភាព​ផ្ចិត​​ផ្ចង់​ឡើង​ប្លង់​ហ្មត់​ចត់​ និង​លំ​បាក​កែ។​ អា​ស្រ័យ​ហេតុ​នោះ​ វិ​ ចិត្រ​ករ​”មិន​ជំ​នាញ​”មិន​ហ៊ាន​គូរ​គំ​នូរ​ដោយ​ថ្នាំ​លាប​ប្រេង​ឡើយ​។

វិ​ចិត្រ​ករ​ថាច់​បោយ​ ឲ្យ​ដឹង​៖ “អាច​និ​យាយ​ថា​ ការ​គូរ​គំ​នូរ​ ប្រើ​ថ្នាំ​លាប​ប្រេង​ក្នុង​វត្ត​ ខ្ញុំ​ជា​អ្នក​គូរ​មុន​គេ។​ ដំ​បូង​ ខ្ញុំ​ចង់​ដឹង​ថា​ពេល​គូរ​នៅ​លើ​ជញ្ជាំង​ឥដ្ឋ​វា​ជាប់​បាន​យូរ​ឬ​ទេ​។ ខ្ញុំ​បាន​គូរ​គំ​នូរ​យ៉ាង​ច្រើន​ពី​ប្រ​ភេទ​ថ្នាំ​លាប​ប្រេង​នេះ​ ដើម្បី​បូក​ស​រុប​បទ​​ពិ​សោធន៍​ជាក់​ស្តែង​ ពី​ព្រោះ​ប្រ​ការ​នេះ​គ្មាន​នៅ​ក្នុង​ថ្នាក់​រៀន​ទេ​។ ឆ្លង​តាម​រយៈ​នោះ​ ខ្ញុំ​មាន​បទ​ពិសោធន៍​៖ គំ​នូរប្រើ​ថ្នាំ​លាប​ប្រេង​លើ​ជញ្ជាំង​ឥដ្ឋ​ជាប់​បាន​យូរ​ណាស់​ ថ្នាំ​កម្រ​ហើរពណ៌​ និង​សម​ស្រប​នឹង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ពុទ្ធ​ប​រិ​ស័ទ​ទៀត​”។

វិ​ចិត្រករ​ថាច់​បោយ​ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ក​សិ​ករ​មួយ​​នៅ​ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ​។ ដោយ​សារ​មាន​ទេព​កោសល្យ​គូរ​គំ​នូរ​ពី​កំ​ណើត​ ម្ល៉ោះហើ​យ​ទើប​រៀន​ចប់​ថ្នាក់​ទី​៩ គាត់​បាន​ចុះ​ឈ្មោះ​ចូ​​ល​រៀន​ថ្នាក់​គំ​នូរ​បឋម​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​គឺវ​ឡុង​ ទី​រួម​ខេត្ត​វិញ​ឡុង​ ឥ​ឡូវ​ជា​ក្រុង​វិញ​ឡុង​។ ផ្តើម​ពី​នោះ មក​ការ​គូរ​គំ​នូរ​ក្លាយ​ជា​របរ​ “រក​ប្រាក់​” ចម្បង​របស់​បង​។ រៀន​បណ្តើរ​ធ្វើ​បណ្ដើរ​ ឆ្នាំ​២០០៤ បង​ថាច់​បោយ បញ្ចប់​កម្ម​សិក្សា​ម​ហា​វិ​ទ្យា​ល័យ​វិ​ចិត្រ​សិល្បៈ​ក្រុង​ហូ​ជី​មិញ​ និង​ជា​ជនជាតិ​ខ្មែរ​ដំ​បូង​មាន​បរិញ្ញា​បត្រ​ផ្នែក​វិ​ចិត្រ​កម្ម​។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ តាម​ប្រសាសន៍​របស់​បង សញ្ញា​បត្រ​មិន​សម្តែង​ឡើង​គ្រប់យ៉ាង​នោះ​ទេ ទាំង​សិល្ប​ករ​និ​យាយ​រួម​ វិ​ចិត្រ​ករ​និ​យាយដោយ​ឡែក​ ត្រូវ​ឆ្លុះ​បញ្ចាំង​បាន​នូវ​ជីវ​ភាព​រស់​រវើក​ទាំង​អតីត​ បច្ចុប្បន្ន​​និង​អនា​គត​។ គ្រប់​វណ្ណ​កម្ម​ត្រូវ​មាន​ចំ​ណុច​សំ​ខាន់​ និង​មិន​អាច​ញែក​ចេញ​ពី​វប្ប​ធម៌​ប្រ​ជា​ជាតិ​បាន​ទេ​។​ មក​ទល់​ពេល​នេះ ​ វិចិត្រ​ករ​ ថាច់​បោយ​ គូរ​បាន​រាប់​រយ​វណ្ណ​កម្ម​ ចាប់​ពី​ប​ធាន​បទ​ពល​កម្ម​ ផ​លិត​ ​រ​ហូត​ដល់​ជីវ​ភាព​សាស​នា​។ លោក​ថាច់​សុវណ្ណេន​ នៅ​ឃុំ​ឡុង​សើុង ស្រុក​កូវ​ង៉ាង ជា​អ្នក​ប្រ​កប​របរ​លើ​វិ​ស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ ឲ្យ​ដឹង​៖ “វណ្ណ​កម្ម​របស់​វិ​ចិត្រ​ករ​ថាច់​បោយ​មាន​លក្ខណៈ​សម្បូរ​បែប​ ហើយ​វណ្ណ​កម្ម​ទាំង​អស់​សុទ្ធ​សឹង​​ផ្សារ​ភ្ជាប់​នឹង​លក្ខ​ណៈ​វប្ប​ធម៌​ខ្មែរ​។ វណ្ណ​កម្ម​ដែល​យក​មក​ដាក់​​តាំង​ពិ​​ព័រណ៌ ​សុទ្ធ​តែ​ជាវណ្ណ​កម្ម​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជាក់​ស្តែង​ក្នុង​ជីវ​ភាព​ ឆ្លង​តាម​រយៈ​នោះ​ អ្នក​ទស្សនា​អាច​ឃើញ​បាន​នូវ​វប្ប​ធម៌​សង្គម​របស់​ខេត្ត​ត្រា​វិញ​ ក៏​ដូច​ជាជីវ​ភាព​សាសនា​របស់​​មា​មីង​ខ្មែរ​”។

បង​ត្រឹង​វ៉ាន់​ដាយ​ នៅ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ ឲ្យ​ដឹង​៖ ផ្ទាំង​ទស្ស​នីយ​ភាព​ល្ខោន​គូរ​ដោយ​ប្រើ​ថ្នាំ​លាប​ប្រេង​ ដែល​វិ​ចិត្រ​ករ​ថាច់​បោយ​បាន​គូរ​ សម​ស្រប​ទៅ​នឹង​ឈុត​ឆាក​​នៃ​សាច់​រឿង​។ តាំង​ពីទេស​ភាព​ព្រះ​រាជ​វាំង​ រ​ហូត​ដល់​ទេស​​ភាព​ជន​បទ​ដាច់​ស្រ​យាល​​ គឺ​បំ​ពាក់​ដោយ​ព្រ​លឹង​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​។ ឆ្លង​តាម​រយៈ​ផ្ទាំង​គំ​នូរ​ទេស​ភាព​នោះ ទស្ស​និក​ជន​អាច​ស្រ​មៃ​ដល់​សង្គម​នា​ស​ម័យ​នោះ​យ៉ាង​ម៉េច ​មនុស្ស​ជំ​នាន់​​ដើម​រស់​នៅ​យ៉ាង​ណា​! បង​ត្រឹង​វ៉ាន់​ដាយ​ ឲ្យ​ដឹង​បន្ថែម​៖ “បង​ថាច់​បោយ​ ជា​វិ​ចិត្រ​ករ​មាន​ទេព​កោ​ស​ល្យ​ គាត់​បាន​គូរ​និង​ចម្លាក់​គំ​នូរ​វណ្ណ​កម្ម​ជា​ច្រើន​។ គ្រប់​ផ្ទាំង​គំ​នូរ​ដែល​បង​គូរ​ សុទ្ធ​សឹង​បាន​បង្ហាញ​និង​ជាប់​ទាក់​ទង​នឹង​ខ្លឹម​សារ​នៃ​សាច់​រឿង​ក្នុង​ស្ថាន​ភាព​សង្គម​”៕​

                        សើុង​ម៉ា​ល័យ​-វិ​មាន​

 

 

ចែករំលែកអត្ថបទ