ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/06/2026 - 09:50

បើក​លំ​ហូរ​ធន​ធាន ច្បាម​ភារ​កិច្ច ខិត​ខំ​សម្រេច​គោល​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច ២ ខ្ទង់ 

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ត្រឿង​កាញ់​ត្វៀង បញ្ជាក់៖ ទី​ក្រុង​មិន​ងាក​រេ​គោល​ដៅ​ខិត​ខំ​សម្រេច​កម្រិត​កំ​ណើន​សេដ្ឋ​កិច្ច ២ ខ្ទង់​ក្នុង​ឆ្នាំ ២០២៦ អា​ស្រ័យ​ហេតុ​នោះ គប្បី​ផ្តុំ​កម្លាំង​លើ​វិធាន​ការ​ជំ​រុញ​​កម្លាំង​ចល​ករ​កំ​ណើន។ ប្តូរ​ផ្តាច់​រំសាយ​ថវិ​កា ១០០% នៃ​ផែន​ការ​រដ្ឋ​វិនិ​យោគ​ទុន ផ្សារ​ភ្ជាប់​នឹង​បើក​លំ​ហូរ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​ឯក​ជន។ ជំ​រុញ​តម្រូវ​ការ​ប្រើ​ប្រាស់​ខ្លាំង​ក្លា ខិត​ខំ​សម្រេច​ភាគ​កម្រិត​តម្លៃ​នីហ​រ័ណ ៥,៥ ពាន់​លាន USD។

លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​សា​មញ្ញ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ស្ថាន​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​ក្នុង​ខែ​ឧស​ភា និង ៥ ខែ​ដើម​ឆ្នាំ ២០២៦។ តំ​ណាង​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​មន្ទីរ គណៈ ផ្នែក បាន​អញ្ជើញ​ចូល​រួម។

តាម​មន្ទីរ​ហិ​រញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ ក្នុង​ខែ​ឧស​ភា និង ៥ ខែ ដើម​ឆ្នាំ​២០២៦ សេដ្ឋ​កិច្ច - សង្គម​ទី​ក្រុង បន្ត​កំ​ណើន​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ សន្ទ​ស្សន៍​ផលិត​ឧស្សា​ហកម្ម​ក្នុង​ខែ​ឧស​ភា ប៉ាន់​ស្មាន​កើន ៤,២% បើ​ប្រៀប​នឹង​ខែ​មុន និង​កើន ៧,២% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២៥; គិត​ជា​រួម​ក្នុង​អំ​ឡុង ៥ ខែ​ដើម​ឆ្នាំ ២០២៦ សន្ទ​ស្សន៍​ផលិត ឧស្សា​ហកម្ម ប៉ាន់​ស្មាន​កើន​ប្រ​មាណ ៨,៣% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥។

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។

សរុប​កម្រិត​ទំ​និញ​លក់​រាយ និង​ប្រាក់​ចំ​ណូល​ពី​សេវា​កម្ម​ខែ​ឧសភា សម្រេច​បាន​ប្រ​មាណ ២២​.១១០ ពាន់​លាន​ដុង កើន ០,១៧% បើ​ប្រៀប​នឹង​ខែ​មុន កើន ២១,៨% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥; សន្និធិ​ក្នុង​អំ​ឡុង ៥ ខែ ប៉ាន់​ស្មាន​សម្រេច​បាន​ប្រ​មាណ ១០៥​.០០០ ពាន់​លាន​ដុង កើន ១៧,៥% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥។

តម្លៃ​នីហ​រ័ណ​ទំ​និញ​និង​ប្រាក់​ចំ​ណូល​រូបិយ​ប័ណ្ណ​បរ​ទេស ក្នុង​អំ​ឡុង ៥ ខែ ប៉ាន់​ស្មាន​សម្រេច​បាន​ជាង ២,៥ ពាន់​លាន USD កើន ១០,១% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥; តម្លៃ​អា​ហរ័ណ​ទំ​និញ ប៉ាន់​ស្មាន​សម្រេច​បាន​ប្រ​មាណ ៥៩៦,៩ លាន USD កើន ១១,២% បើប្រៀប​នឹង​រយ​:ពេល​ដូច​គ្នា នៃ​ឆ្នាំ ២០២៥។

ក្នុង ៥ ខែ​កន្លង ទី​ក្រុង​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាង ៦,២ លាន​នាក់ កើន ២១,៩% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥; សរុប​ប្រាក់​ចំ​ណូល​ពី​ទេស​ចរណ៍​ប៉ាន់​ស្មាន​សម្រេច​បាន​ប្រ​មាណ ៥.៦១៨ ពាន់​លាន​ដុង កើន ៣០% បើ​ប្រៀប​នឹង​រយ:​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥។

គិត​ដល់​ថ្ងៃ​ទី ៣១ ខែ​ឧស​ភា ឆ្នាំ ២០២៦ ទី​ក្រុង បាន​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ​ជាង ២.៧០៥ ពាន់​លាន​ដុង សម្រេច ១៤,០៤4% នៃ​ផែន​ការ​ដែល​នា​យក​រដ្ឋ​មន្ត្រី​ប្រ​គល់ និង​សម្រេច​បាន ១៦,៣២% នៃ​ផែន​ការ​លម្អិត​ដែល​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់។ ប្រាក់​ចំ​ណូល​ថវិ​កា​រដ្ឋ​សរុប ១៣.៨៣៣ ពាន់​លាន​ដុង សម្រេច​បាន ៥១,៤៧% នៃ​គ្រោង​ថវិ​កា​មជ្ឈិម និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ប្រ​គល់។

អ្នក​តំ​ណាង​ថ្លែង​ការណ៍​នៅ​ក្នុង​កិច្ច​ប្រ​ជុំ។

សម្រាប់​វិស័យ​កសិ​កម្ម ទី​ក្រុង​បន្ត​រៀប​ចំ​ផលិត​តាម​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ អភិ​វឌ្ឍ​កសិ​កម្ម​ស្អាត និង​កសិ​កម្ម​សរី​រាង្គ។

គោល​នយោ​បាយ​ធា​នា​សុខុ​មាល​ភាព​សង្គម ដោះ​ស្រាយ​ការ​ងារ​ធ្វើ ថែ​ទាំ​សុខ​ភាព និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ​ជា​វិជ្ជ​មាន។

កំ​ណែ​ទម្រង់​រដ្ឋ​បាល កែ​លម្អ​បរិ​ស្ថាន​វិនិ​យោគ​ធ្វើ​អា​ជីវ​កម្ម ផ្សារ​ភ្ជាប់​នឹង​ផ្លាស់​ប្តូរ​ឌីជី​ថល​បន្ត​អា​ទិភាព​អនុ​វត្ត។

សកម្ម​ភាព​កិច្ច​ការ​បរ​ទេស បាន​អនុ​វត្ត​ស្មើ​ភាព​លើ​គ្រប់​វិស័យ។ ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​បាន​ធា​នា។

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន នៅ​តែ​មាន​បញ្ហា​លំ​បាក កង្វះ​ខាត​មួយ​ចំ​នួន ដូច​ជា៖ លទ្ធ​ផល​រំ​សាយ​ទុន​វិនិ​យោគ​រដ្ឋ​នៅ​ទាប; ថ្លៃ​ដើម​ផលិត ការ​ដឹក​ជញ្ជូន​និង​វត្ថុ​ធាតុ​ដើម​នៅ​មាន​កម្រិត​ខ្ពស់; សម្ពាធ​ប្រ​កួត​ប្រ​ជែង​និង​តម្រូវ​តាម​បទ​ដ្ឋាន​គុណ​ភាព​របស់​ទី​ផ្សារ​នាំ​ចេញ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; អា​កាស​ធាតុ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ក្តៅ​ខ្លាំង អូស​បន្លាយ បង្ក​ឱ្យ​លំ​បាក​ដល់​ការ​ផលិត​កសិ​កម្ម...។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ត្រឿង​កាញ់​ត្វៀង បញ្ជាក់៖ ទី​ក្រុង​មិន​ងាក​រេ​គោល​ដៅ​ខិត​ខំ​សម្រេច​កម្រិត​កំ​ណើន​សេដ្ឋ​កិច្ច ២ ខ្ទង់​ក្នុង​ឆ្នាំ ២០២៦ អា​ស្រ័យ​ហេតុ​នោះ គប្បី​ប្រ​មូល​ផ្តុំ​លើ​ដំ​ណោះ​ស្រាយ ជំ​រុញ​កម្លាំង​ចល​ករ​កំ​ណើន។

ជាក់​ស្តែង ប្តូរ​ផ្តាច់​រំសាយ​ថវិ​កា ១០០% នៃ​ផែន​ការ​ទុន​វិនិ​យោគ​រដ្ឋ ផ្សារ​ភ្ជាប់​នឹង​បើក​លំ​ហូរប្រ​ភព​ទុន​វិនិ​យោគ​វិស័យ​ឯក​ជន។ ជំ​រុញ​តម្រូវ​ការ​ប្រើ​ប្រាស់​ខ្លាំង​ក្លា​ពី​ថវិ​កា​រដ្ឋ និង​ការ​ប្រើ​ប្រាស់​ពី​ប្រ​ជា​ជន; ខិត​ខំ​សម្រេច​ភាគ​កម្រិត​តម្លៃ​នាំ​ចេញ ៥,៥ ពាន់​លាន USD។

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង សំ​ណូម​ពរ មន្ទីរ គណៈ ផ្នែក​ផ្អែក​លើ​មុខ​ងារ ភារ​កិច្ចចូល​រួម​ធ្វើ អន្ត​រាគមន៍​ព្រមៗ​គ្នា និង​ប្តូរ​ផ្តាច់។ ក្នុង​នោះ មន្ទីរ​ហិរញ្ញ​វត្ថុ​ដឹក​នាំ​កិច្ច​សហ​ការ​ស្ថិតិ​ទី​ក្រុង និង​មន្ទីរ ផ្នែក ត្រួត​ពិ​និត្យ បូក​សរុប​នូវ​ភាគ​កម្រិត​ដើម្បី​កែ​តម្រូវ​ដល់​ដំ​ណើរ​ការ​កំ​ណើន​សេដ្ឋ​កិច្ច ៦ ខែ​ចុង​ឆ្នាំ។

មន្ទីរ​ហិ​រញ្ញ​វត្ថុ បន្ត​ត្រួត​ពិ​និត្យ​និង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ស្នើ​សុំ​យោ​បល់​គណៈ​អចិន្ត្រៃយ៍ ដើម្បី​ដោះ​ស្រាយ​គម្រោង​ដែល​សេស​សល់។ ជំ​រុញ​ដោះ​ស្រាយ​ទ្រព្យ​សម្បត្តិ​ដែល​នៅ​សល់​ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ និង​ធ្វើ​សេ​នា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ពន្លឿន​ពិ​និត្យ​វាយ​តម្លៃ​គោល​ការណ៍​វិនិ​យោគ​សម្រាប់​គម្រោង​ដែល​កំ​ពុង​មាន​បញ្ហា​ប្រ​ឈម។

មន្ទីរ​សំ​ណង់ នឹង​ធ្វើ​សេនា​ធិការ​ដោយ​ផ្ទាល់​ដល់​ទី​ក្រុង អំ​ពី​គម្រោង​ផែន​ការ​ជំ​រុញ​គម្រោង​លំ​នៅ​ឋាន​សង្គម និង​អនុ​វត្ត​គំរូ​លំ​នៅ​ឋាន​ពា​ណិជ្ជ​កម្ម។ សហ​ការ​ជា​មួយ​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន កសាង​វិ​ធាន​ការ​ដេញ​ថ្លៃ​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី និង​ទាញ​យក​ធន​ធាន​រ៉ែ។

មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​តំ​បន់​បណ្តុំ​ឧស្សា​ហកម្ម ទន្ទឹម​នឹង​នោះ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ឧបត្ថម្ភ​វិនិ​យោគ​និង​ងាយ​ស្រួល​កៀក​ជិត។

មន្ទីរ​សុខា​ភិ​បាល ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន និង​ច្បាម​ល្បឿន​ដំ​ណើរ​ការ​គម្រោង​មន្ទីរ​ពេទ្យ​ជំងឺ​មហា​រីក។

មន្ទីរ​មហា​ផ្ទៃ មាន​ភារ​កិច្ច​តាម​ដាន​ដិត​ដល់​នូវ​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត​ភារ​កិច្ច​របស់​មន្ទីរ គណៈ ផ្នែក និង​បូក​សរុប​របាយ​ការណ៍​ប្រ​ចាំ​ខែ យក​របាយ​ការណ៍​នោះ​សម្រាប់​វាយ​តម្លៃ​និង​ពិ​និត្យ​ជ្រើស​រើស ប្រ​ឡង​ប្រ​ណាំង​នៅ​ចុង​ឆ្នាំ៕

                                    ត្វៀក​ទ្រិញ - វិមាន

 

 

ចែករំលែកអត្ថបទ