ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋាននៃមហាវិទ្យាល័យត្រាវិញ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងរាំចង្វាក់សារ៉ាវ៉ាន់ជាពួកផ្អែកលើមូលដ្ឋានភ្លេងប្រពៃណីខ្មែរណាមបូ ដោយមាននិស្សិតចូលរួមចំនួន ១.០០០ នាក់។ នេះជាសកម្មភាពស្ថិតក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍អំណរអនុស្សាវរីយ៍ ២៥ឆ្នាំ បង្កើតមហាវិទ្យាល័យត្រាវិញ ទន្ទឹមនឹងនោះបានមជ្ឈមណ្ឌលជ្រើសនិងបង្កើតធាតុខ្លឹមវៀត បង្កផ្នែក "ចង្វាក់រាំសារ៉ាវ៉ាន់ជាពូកផ្អែកលើមូលដ្ឋានភ្លេងប្រពៃណីខ្មែរណាមបូ ដោយមាននិស្សិតចូលរួមច្រើនបំផុតនៅវៀតណាមមកពីសាកលវិទ្យាល័យត្រាវិញ"។

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យត្រាវិញ និងតំណាងមជ្ឈមណ្ឌលជ្រើស និងបង្កើតធាតុខ្លឹមវៀត ចូលរួមរាំចង្វាក់សារ៉ាវ៉ាន់ជាពួករបស់និស្សិតសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមកម្មវិធីនេះ រួមមានលោក ង្វៀងមិញខោយ នាយករងប្រចាំការមជ្ឈមណ្ឌលជ្រើសតាំងនិងបង្កើតធាតុខ្លឹមវៀត សមាជិកក្រុមប្រឹក្សាពិនិត្យវាយតម្លៃ និងបង្កើត; លោក ឡេដាយឡុក ប្រធានគណៈកម្មការជ្រើសតាំង និងបង្កើត រួមជាមួយសមាជិកក្នុងក្រុមការងាររបស់មជ្ឈមណ្ឌលជ្រើសតាំង និងបង្កើតធាតុខ្លឹមវៀត។ ផ្នែកខាងសាកលវិទ្យាល័យត្រាវិញ មានថ្នាក់ដឹកនាំសាលា កម្មាភិបាល គ្រូឧទ្ទេស និងនិស្សិតចូលរួមយ៉ាងច្រើនកុះករ។

រាំចង្វាក់សារ៉ាវ៉ាន់ជាពួកដោយនិស្សិតសាកលវិទ្យាល័យត្រាវិញចំនួន ១.០០០ នាក់។
សារ៉ាវ៉ាន់ គឺជាចង្វាក់រាំប្រជាប្រិយរបស់ជនរួមជាតិខ្មែរណាមបូ ចង្វាក់នេះមានសូរសៀងសប្បាយរីករាយ ហើយផ្សារភ្ជាប់ជាមួយបុណ្យប្រពៃណីផងដែរ។ ការចាត់តាំងរាំដែលមានទ្រង់ទ្រាយធំដូច្នេះ មិនត្រឹមតែរួមចំណែកអភិរក្ស ផ្សព្វផ្សាយលក្ខណៈវប្បធម៌ខ្មែរដ៏ល្អប៉ុណ្ណោះទេ ថែមទាំងបង្កទីលានកម្សាន្តដ៏មានប្រយោជន៍ បង្កើនស្មារតីសាមគ្គីភាព ដោះដូរ និងពង្រីកមោទនភាពវប្បធម៌ជនជាតិក្នុងនិស្សិតទៀតផង។
តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ មហាវិទ្យាល័យត្រាវិញ បន្តអំណះអំណាងតួនាទីឈានមុខក្នុងការថែរក្សា និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតខ្មែរណាមបូ រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិដល់សហគមន៍ក្នុងប្រទេស និងអន្តរជាតិ៕
ទីទុយ - វិមាន