08/06/2026 - 21:13

ម្ចាស់​ការ​ជួយ​អ្នក​ទន់​ខ្សោយ​អំ​ពី​នីតិ​វិធី​រដ្ឋ​បាល 

ដើម្បី​ជួយ​ដល់​មុខ​សញ្ញា​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្ត​នីតិ​វិធី​រដ្ឋ​បាល ឃុំ​ត្រឹង​ដេ ទីក្រុង​កឹង​ធើ បាន​សកម្ម​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់ “ជួយ​មុខ​សញ្ញា​ទន់​ខ្សោយ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ចល័ត​នៅ​លើ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេ"។ មក​ដល់​ពេល​នេះ ទម្រង់​អនុ​វត្ត​បាន​លទ្ធ​ផល​ល្អ ប្រ​ជា​ជន​ស្រប​គំ​និត​គាំ​ទ្រ​យ៉ាង​ខ្លាំង។

ទម្រង់ "ជួយ​មុខ​សញ្ញា​ទន់​ខ្សោយ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ចល័ត​នៅ​លើ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេ” ដោយ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឹង​ដេ​ដាក់​ចេញ​ផែន​ការ និង​ប្រ​គល់​ភារ​កិច្ច​ដល់​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ អនុ​វត្ត​ចាប់​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដើម្បី​ជូយ​ដល់​អ្នក​វ័យ​ចាស់ អ្នក​ពិ​ការ និង​អ្នក​គ្មាន​ទី​ពឹង ក្នុង​ការ​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​ចាំ​បាច់ ដូច​ជា៖ គាំ​ពារ​សង្គម សម្រង់​អត្រា​នុកូល​ដ្ឋាន និង​ការ​ពិ​និត្យ​បញ្ជាក់...។ យោង​តាម​តម្រូវ​ការ​ដែល​ប្រ​ជា​ជន​ចុះ​ឈ្មោះ និង​បញ្ជី​ឈ្មោះ​ពិ​និត្យ​ពី​គណៈ​ប្រ​ជា​ជន​ភូមិ កម្មា​ភិ​បាល​ឃុំ​បាន​ម្ចាស់​ការ​ចុះ​ទៅ​តាម​ផ្ទះនី​មួយៗ ដើម្បី​ជួយ​ប្រ​ជា​ជន​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល។ ជា​ពិ​សេស បន្ទាប់​ពី​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​ចល័ត​នៅ​តាម​ផ្ទះ ប្រ​ជា​ជន​ក៏​បាន​កម្មា​ភិបាល​យក​លទ្ធ​ផល​ទៅ​ប្រ​គល់​ជូន​ដល់​ផ្ទះ​តែ​ម្តង។

ឆ្នាំ​នេះ លោក​យាយ ថាច់​ធី​សារី មាន​អា​យុជាង ៨០ឆ្នាំ​ហើយ នៅ​ភូមិ​បាយ​យ៉ា ឃុំ​ត្រឹង​ដេ មាន​សុខ​ភាព​ខ្សោយ ភ្នែក​ស្រ​វាំង និង​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក។ ពេល​ទទួល​បាន​ព័ត៌​មាន​ចុះ​ឈ្មោះ កម្មា​ភិ​បាល​ឃុំ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ដើម្បី​ជួយ​លោក​យាយ​បំ​ពេញ​នីតិ​វិធី​ប្រ​គល់​សិទ្ធិ​ទទួល​ប្រាក់​ឧបត្ថម្ភ​សង្គម និង​នាំ​យក​លទ្ធ​ផល​មក​ជូន​ដល់​ផ្ទះ។ នៅ​ថ្ងៃ​ដែល​ទទួល​បាន​លទ្ធ​ផល លោក​យាយ​សារី បាន​ចែក​រំ​លែក​ទាំង​ក្តី​រំ​ភើប៖ “ខ្ញុំ​ឆ្នាំ​នេះ​អា​យុ ៨៨​ឆ្នាំ​ហើយ ដើរ​ទៅ​មក​មាន​ការ​លំ​បាក ភ្នែក​មើល​មិន​ច្បាស់ ដូច្នេះ មិន​អាច​ឡើង​ទៅ​ឃុំ​ទទួល​ប្រាក់​បាន ទើប​ចុះ​ឈ្មោះ​ប្រ​គល់​សិទ្ធិ​ឱ្យ​កូន​ទទួល​ប្រាក់​ជំ​នួស។ បាន​កម្មា​ភិបាល​ចុះ​មក​ធ្វើ​ដល់​ផ្ទះ និង​យក​លទ្ធ​ផល​មក​ប្រ​គល់​ដល់​ផ្ទះ ខ្ញុំ​ពិត​ជា​ត្រេក​អរ​ខ្លាំង​ណាស់ ហើយ​សូម​អរ​គុណ​កម្មា​ភិបាល​យ៉ាង​ជ្រាល​ជ្រៅ។ ឱ្យ​តែ​ដល់​ខែ កូន​ខ្ញុំ​ទៅ​បើក​ប្រាក់​យក​មក​ឱ្យ​ខ្ញុំ គឺ​មាន​ភាព​ងាយ​ស្រួល​ណាស់។

កម្មា​ភិបាល​មក​ដល់​ផ្ទះ​ប្រ​គល់​លទ្ធ​ផល​នីតិ​វិធី​រដ្ឋ​បាល​ជូន​លោក​យាយ ថាច់​ធីសា​រី ។

ប្អូន​ង្វៀន​វ៉ាំង​ហ្វាង​ត្វឹង នៅ​ភូមិ​យ៉ុង​ជួ ឃុំ​ត្រឹង​ដេ ឆ្នាំ​នេះ​មាន​អា​យុ ៩ ឆ្នាំ ប៉ុន្តែ​មិន​ទាន់​មាន​សំ​បុត្រ​កំ​ណើត​នៅ​ឡើយ។ ដោយ​សារ​ឪ​ពុក​ម្តាយ​លែង​លះ​គ្នា ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ គ្មាន​អ្នក​ណា​ជំ​ហរ​ធ្វើ​សំ​បុត្រ​កំ​ណើត​ឱ្យ​ប្អូន។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​គណៈ​ប្រ​ជា​ជន​ភូមិ ថ្នាក់​ដឹក​នាំ​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ បាន​ចាត់​តាំង​កម្មា​ភិ​បាល​ឱ្យចុះ​មក​ជួយ​ធ្វើ​ឯក​សារ ផ្តល់​សំ​បុត្រ​កំ​ណើត​ឱ្យ​ប្អូន​ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​ពល​រដ្ឋ និង​ធ្វើ​លិ​ខិត​ចូល​រៀន​ក្នុង​ឆ្នាំ​ខាង​មុខ។ ពេល​ទទួល​សំ​បុត្រ​កំ​ណើត​នៅ​ផ្ទះ បង​ស្រី​ង្វៀន​ធី​ធ្វិយ ជា​អ៊ំ​ស្រី​បង្កើត​របស់​ប្អូន ង្វៀន​វ៉ាំង​ហ្វាង​ត្វឺង មាន​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង និង​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​កម្មា​ភិ​បាល រដ្ឋ​អំ​ណាច​ភូមិ​ភាគ។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន និង​កម្មា​ភិបាល​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ បាន​ចុះ​មក​ដល់​ផ្ទះ ប្រ​គល់​សំ​បុត្រ​កំ​ណើត​ដល់​ប្អូន ង្វៀន​វ៉ាំង​ហ្វាង​ត្វឹង។

ទោះ​ជា​ទើប​អនុ​វត្ត​ចាប់​ដើម​ពី​ខែ​កុម្ភៈ​ក៏​ដោយ ប៉ុន្តែ ទម្រង់ "ជួយ​មុខ​សញ្ញា​ទន់​ខ្សោយ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ចល័ត​នៅ​ភូមិ​ឋាន​ឃុំ​ត្រឹង​ដេ" បាន​ជួយ​ប្រ​ជា​ជន​រាប់​រយ​នាក់​ដែល​ជា​ក្រុម​ទន់​ខ្សោយ ឱ្យ​បំ​ពេញ​នីតិ​វិធី​រដ្ឋ​បាល​បាន​ទាន់​ពេល។ ទម្រង់​នេះ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ភាព​ជាក់​ស្តែង និង​ប្រ​សិទ្ធ​ភាព បង្ហាញ​យ៉ាង​ច្បាស់​ពី​ស្មារតី "ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ" អនុ​វត្ត​នូវ​ទិស​ដៅ​ជិត​ដិត​ប្រ​ជា​ជន និង​កៀក​ជិត​ប្រ​ជា​ជន​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ បើក​ចេញ​ទិស​ដៅ​ថ្មី​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល​នា​ពេល​បច្ចុប្បន្ន។ លោក ត្រឹង​ក្វឹក​ថាយ - នា​យក​រង​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ឃុំ​ត្រឹង​ដេ មាន​ប្រ​សាសន៍៖ "ដោយ​ទទួល​បាន​ការ​ស្រប​គំ​និត និង​ឯក​ភាព​ខ្ពស់ និង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ពី​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដើម្បី​អនុវត្ត​ទម្រង់​នេះ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ក៏​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត សហ​ការ​ល្អ​ជា​មួយ​បណ្តា​កា​រិ​យា​ល័យ ផ្នែក និង​អង្គ​ការ​មហា​ជន ព្រម​ទាំង​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា ដើម្បី​ពិ​និត្យ​ឡើង​វិញ​នូវ​មុខ​សញ្ញា ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​បាន​ដឹង និង​ចុះ​ឈ្មោះ​នៅ​តាម​ភូមិ បន្ទាប់​មក​យើង​ខ្ញុំ​នឹង​ចាត់​កម្មា​ភិបាល​ជំ​នាញ​ឱ្យ​មក​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​ទៅ​តាម​លំ​ដាប់​លំ​ដោយ​នៃ​និតិ​វិធី រួច​ប្រ​គល់​លទ្ធ​ផល​ជូន​ប្រ​ជា​ជន​ដល់​ផ្ទះ ជួយ​បន្ថយ​ប្រាក់​ចំ​ណាយ​និង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ជួយ​សម្រាល​បន្ទុក​សម្រាប់​ប្រ​ជា​ជន"។

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​របស់​ឃុំ​ត្រឹង​ដេ បាន​ឱ្យ​ឃើញ​ថា សំ​ណុំ​ឯក​សារ​នី​មួយៗ​បាន​សម្រេច​រួច​រាល់ មិន​ត្រឹម​តែ​ជា​លទ្ធ​ផល​នៃ​នីតិ​វិធី​រដ្ឋ​បាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ក្តី​ជំ​នឿ​ទុក​ចិត្ត​ដែល​បាន​ពូន​ជ្រុំ និង​បញ្ជាក់​ពី​តម្លៃ​នៃ​គ្រឹះ​ឋាន​រដ្ឋ​បាល​ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ៕

ថាញ​ហុង-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ