សាលាបឋមសិក្សាហ្វាតឹងA (នៅភូមិចុងផ្នោ III ឃុំហ្វាតឹង ស្រុកកូវកែ ខេត្តត្រាវិញ) បានវិនិយោគកសាងយ៉ាងសមរម្យលើផ្ទៃដី៦.៧២២ម៉ែត្រការ៉េ។ បច្ចុប្បន្ន សាលាមាន១៨បន្ទប់ មានសិស្សចំនួន៤៣២នាក់ (ក្នុងនោះ សាលាបឋមសិក្សាហ្វាតឹង A មានចំនួន១០បន្ទប់ និងនៅសាខាសាលាចំនួន២ទៀត គឺនៅភូមិហោយអាន និងភូមិអានឡុក មានចំនួន៨បន្ទប់)។ សាលាទើបបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត១នៅឆ្នាំ២០១៨។ ចាប់ពីឆ្នាំ២០១៥មកទល់ពេលនេះ សាលាបានគណៈកម្មាធិការបក្សឃុំហ្វាតឹង ទទួលស្គាល់ “សាខាបក្សស្អាតស្អំ រឹងមាំ គំរូ”។
ជ្រុងមួយរបស់សាលាបឋមសិក្សាហ្វាតឹងA។
លោកគ្រូហឿវ៉ាន់ផាប នាយកសាសាបឋមសិក្សាហ្វាតឹង A ឲ្យដឹង៖ “ជាច្រើនឆ្នាំកន្លង គណៈ នាយកសាលាតែងបង្កលក្ខណៈដើម្បីគ្រូបង្រៀនបានរៀនសូត្រ លើកកម្ពស់ចំណេះវិជ្ជាជីវៈគរុកោសល្យ ឆ្លងតាមរយៈការវាយតម្លៃតាមបទដ្ឋានវិជ្ជាជីវៈគ្រូបង្រៀនបឋមសិក្សា ឆ្នាំសិក្សា ២០១៧-២០១៨ សាលាមានគ្រូបង្រៀនសម្រេចនិទ្ទេសឆ្នើមចំនួន២៣/៣០រូប(ស្មើអត្រា៧៦,៧%)។ គ្រូបង្រៀនសម្រេចនិទ្ទេសល្អចំនួន៧/៣០(ស្មើអត្រា២៣,៣%)។ គ្មានគ្រូបង្រៀនខ្សោយខាងវិជ្ជាជីវៈ។ ឆ្នាំសិក្សា២០១៧-២០១៨ សាលាមានគ្រូបង្រៀន២៣/៣០រូប បានទទួលកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់សាលា (ស្មើអត្រា៧៦,៧%)។ ក្នុងនោះគ្រូបង្រៀន១០/៣០រូប បានទទួលកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់ស្រុក (ស្មើអត្រា២៣,៣%) គ្មានគ្រូបង្រៀនអន់ខ្សោយខាងវិជ្ជាជីវៈ។ លទ្ធផលរៀនសូត្ររបស់សិស្សចាប់ពីឆ្នាំសិក្សា២០១៥-២០១៦មកទល់ពេលនេះ គឺមានសិស្សសម្រេចការអប់រំទាំង១០០%។ កុមារអាយុ៦ឆ្នាំ ចូលរៀនថ្នាក់ទី១សម្រេច១០០% អត្រាចូលរៀនត្រូវតាមកម្រិតអាយុសម្រេចពី៩៦,៧%ឡើងទៅ”។
ទន្ទឹមនឹងសកម្មភាពបង្ហាត់បង្រៀន សាលានៅទាំងអនុវត្តបានល្អការចលនាប្រឡងប្រណាំង “កសាងសាលាស្និទ្ធស្នាលសិស្សសកម្ម”។ ចាត់តាំងឲ្យសិស្សចូលរួមសកម្មភាពក្រៅថ្នាក់ ដោះដូរចងសម្ព័ន្ធមេត្រីភាព ថែទាំដើមឈើ ផ្កា នៅទីធ្លាសាលារៀន ទស្សនកិច្ចសិក្សា បោះជំរំ មហោស្រពសិល្បៈ។ល។ ស្របក្នុងឱកាសថ្ងៃបុណ្យធំៗ។ សាលាបានកសាងមូលនិធិសិក្សា (គ្រូបង្រៀនម្នាក់រួមវិភាគទាន២០.០០០ដុងក្នុង១ខែ) ឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកខ្លាំង កុមារពិការរៀងរាល់ឆ្នាំសាលាទទួលគាំពារសិស្ស៦នាក់ គិតជាទឹកប្រាក់ជាង៦លានដុង។ ចាប់ពីឆ្នាំសិក្សា២០១៤-២០១៥មកទល់ពេលនេះ សាលាចលនាបានជាង៨០០លានដុងពីសប្បុរសជន ដើម្បីរួមចំណែកកសាងមូលដ្ឋានសម្ភារ: ផ្ដល់អាហារូបករណ៍ ជូនអំណោយដល់សិស្សក្រីក្រលំបាក។
ការងារក្រុមកុមារឈានមុខហូជីមិញ និងចលនាកុមារសាលារៀន កសាងបានទម្រង់ជាច្រើន ដូចជា៖ “ចិញ្ចឹមជ្រូកដី ដើម្បីមិត្តក្រីក្រ” “ជ្រុងនៃការសិក្សាដើម្បីមិត្តក្រីក្រ” “គាំពារសិស្សក្រីក្រសង្វាតរៀនសូត្រ” “ខាបអង្ករមនោសញ្ចេតនាមិត្តភក្តិ”។ល។ ដើម្បីចែករំលែក ជួយប្អូនៗក្នុងការសិក្សារៀនសូត្រនិងការរស់នៅ។ ក្នុងត្រីមាសទី១ឆ្នាំសិក្សា២០១៨-២០១៩ បានឧបត្ថម្ភសិស្សចំនួន៥១នាក់ ក្នុងនោះប្រគល់ផ្ទះមេត្តាធម៌បាន១ខ្នងដល់សិស្សមួយរូប(តម្លៃ៣៥លានដុង)។ តាមប្រសាសន៍ លោកគ្រូហឿវ៉ាន់ផាប បច្ចុប្បន្នសាលាបឋមសិក្សាហ្វាតឹងA គឺជាសាលាដំបូងរបស់ស្រុកកូវកែបានវិនិយោគបំពាក់កាមេរ៉ា នៅតាមបន្ទប់រៀន ការិយាល័យ និងបរិវេណខាងក្នុងនិងខាងក្រៅសាលា។ ជាមួយនឹងការបំពាក់កាមេរ៉ានេះ នឹងជួយឲ្យគណៈនាយកសាលាអនុវត្តបានល្អការគ្រប់គ្រងការបង្រៀននិងរៀនរវាងសិស្សនិងគ្រូ។ បង្ការអំពើហិង្សាក្នុងសាលារៀន(ប្រសិនមាន) ក៏ដូចជាលើកកម្ពស់តួនាទី ទទួលខុសត្រូវរបស់គ្រូបង្រៀនចំពោះសិស្ស”៕
សឺនម៉ាល័យ-វិមាន