11/02/2019 - 15:29

ប្រ​សិទ្ធ​ភាព​ផ្តើម​ពី​ប្រ​ភព​ទុន​ជំ​នួយ

ស​មា​គម​ក​សិ​ករ​សង្កាត់​៧ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ មានស​មាជិក​៣៦​៨​នាក់​ ក្នុង​នោះ មាន    ​ស​មា​ជិក​ជន​ជាតិ​ខ្មែរ​២១៤​នាក់​។ រយៈ​ពេល​កន្លង​ ស​មា​គម​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ គម្រោង​    ចល​នាប្រ​ឡង​ប្រ​ណាំង​ជា​ច្រើន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជួយ​ដល់ស​មា​ជិក​ពង្រីក​សេដ្ឋ​កិច្ច​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​​។

ដោយ​សារ​មាន​ប្រភព​ទុន​បង​លីវ​ថាញ់​ទ្វឹង​ មាន​លក្ខណ​សម្បត្តិ​

បើក​ទូ​លាយ​ទម្រង់​ចិញ្ចឹម​សំ​ពោ​ច​។

លោក​វ៉​វ៉ាន់​បឺវ​ ប្រ​ធាន​ស​មាគ​ម​ក​សិ​ករ​សង្កាត់​៧ ​ឲ្យ​ដឹង​៖ “​ឆ្នាំ២០១៨​ ផ្តើម​ពី​ប្រ​ភព​មូល​និ​ធិ​ជំ​នួយ​ក​សិ​ករ ស​មា​គម​ក​សិ​ករ​ក្រុង​ត្រា​វិញ​បាន​ឧបត្ថម្ភ​ស​មា​ជិក​៥​នាក់​ បុល​ទុន​រួម​ទាំង​អស់​៨០​លាន​ដុង សម្រាប់​វិ​និ​យោគ​ពង្រីក​មុខ​របរ​រក​ស៊ី​។  ស​មា​គមនៅ​ទាំង​ស​ហ​ការ​ជា​មួយ​នឹង​ធនា​គារ​​គោល​ន​យោ​បាយ​សង្គម បង្ក​លក្ខណៈ​ឲ្យ​សមា​​ជិក​២៨៤​នាក់​បុល​ទុន​សម្រាប់​ពង្រីក​សេដ្ឋ​កិច្ច​​គ្រួ​សារ​។ ដោយ​សារ​ការ​រំ​សាយ​ទុន​បុល​បាន​​ទាន់ពេល​ ចំ​មុខ​សញ្ញា​ ជួយ​ដល់​ក​សិ​ករ​ខ្មែរ​​ជា​ច្រើន​ ដោះ​ស្រាយបាន​បញ្ហា​ប្រាក់​កាស​ ឧបត្ថម្ភ​ឲ្យ​កូន​រៀន​សូត្រ​ កែ​លម្អ​ជីវ​ភាព លើក​កម្ពស់​គុណ​ភាព​រស់​នៅ​និង​ពង្រីក​ការ​ចិញ្ចឹម​​សត្វ​​ ដាំ​ដុះ។ល។​”។ ផ្តើម​ពី​គ្រួ​សារ​ជួប​ការ​​លំ​បាក​ គ្មាន​ដី​បង្ក​បង្កើន​ផល និងខ្វះ​ដើម​ទុន ​អា​ស្រ័យ​បាន​ប្រកៀក​នឹង​ប្រ​ភព​ទុន​បុល​ និង​បានផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​ប​ច្ចេក​ទេស​ជឿន​លឿន​ ក្នុង​ការ​ចិញ្ចឹម​សត្វ បង​លីវ​ថាញ់​ទ្វឹង​ ជា​ស​មា​ជិក​ស​មា​គម​ក​សិ​ករ​នៅ​អនុ​សង្កាត់​៨ បាន​បង្ក​បង្កើត​និង​ពង្រីក​ទម្រង់​ចិញ្ចឹម​សំ​ពោច​​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។ មិន​ត្រឹម​តែ​គិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារប៉ុណ្ណោះ​ទេ​ បង​ទ្វឹង​​នៅ​ទាំង​ខ្នះ​ខ្នែង​ណែ​នាំ​ពី​បច្ចេក​ទេស​ចិញ្ចឹមដល់​ស​មា​ជិក​ឯ​ទៀត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រួម​គ្នា​ឈាន​ឡើង​ចាកផុត​ពី​ភាព​ក្រី​ក្រ​ទៀត​ផង​។ បង​ទ្វឹង​ ឲ្យ​ដឹង​៖ “ផ្តើម​ពី​ចិញ្ចឹមសំ​ពោច​ពូជ​២​ក្បាល​ដំ​បូង​ ខ្ញុំ​បាន​សមា​គម​ក​សិ​ករ​សង្កាត់​ បង្ក​លក្ខណសម្បត្តិ​ បុល​ទុន​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ និង​ទុន​របស់មូល​និ​ធិ​ជំ​នួយ​ក​សិ​ករ ដើម្បី​ពង្រីក​​ការ​ចិញ្ចឹម​ និង​បង្កើន​ចំ​នួនសំ​ពោច​រ​ហូត​ដល់​៨០​ក្បាល​។  សព្វ​ថ្ងៃមាន​សំ​ពោច​៥០​ក្បាល កំ​ពុង​ក្នុង​ដំ​ណាក់​កាល​កើត​កូន​ ក្នុង​មួយឆ្នាំ​២​ល្បាស់​​ គិតមធ្យម​ភាគ​សំ​ពោច​មេ​មួយ​ក្បាល​​កើត​បាន​កូន​ពី​២-​៤​ក្បាល​ ទម្ងន់​១​គី​ឡូ​ក្រាម​/​ក្បាល លក់​ក្នុង​តម្លៃ​៣​លាន​ដុង​/ក្បាល​។ សំពោច​ងាយ​ចិញ្ចឹម​ ងាយ​ថែ​ទាំ​ ចំ​ណី​សំ​ខាន់​គឺ​​ផ្លែ​ឈើ ​(ចេក​) និងជល​ផល​ បន្លែ​​ ផ្លែ​ឈើ ​មើម​​ឈើ។​ សព្វ​ថ្ងៃ ទី​ផ្សារ​សំ​ពោច​លើភូមិ​សាស្រ្ត​គឺ​បាន​លំនឹ​ង​ និង​មាន​ដំ​ណើរ​ការ​លក់​ចេញ​ក្រៅខេត្ត ម្ល៉ោះ​ហើយ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​​ពី​ការ​ចិញ្ចឹម​សំ​ពោចប្រមាណ​ ៤០០​-៥០០​ ពាន់​​ដុង​/ឆ្នាំ​”។

 តាម​ប្រ​សាសន៍​របស់​លោក​វ៉​វ៉ាន់​បឺវ​ ឆ្នាំ​២០១៨    មាន​ស​មា​ជិក១៦០​នាក់​ចុះ​ឈ្មោះ​ជា​កសិ​ករ​   ផ​លិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​គ្រប់លំ​ដាប់​​ថ្នាក់។ ឆ្លង​តាម​រយៈ​ពិ​និត្យ​វាយ​តម្លៃ​ មាន​សមា​​ជិក​៨៥​នាក់សម្រេច​កិត្តិ​នាម​ជា​ក​សិ​ករ​ផ​លិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​គ្រប់​លំ​ដាប់ថ្នាក់​សម្រេច​១០០​%​ផែន​ការ​។ ប្រ​ការ​គួរ​ឲ្យ​រីក​រាយ គឺ​ទូ​ទាំងសង្កាត់​ គ្មាន​ស​មា​ជិក​ក្រី​ក្រ​។ នៅ​ពេល​ស​មា​ជិក​គ្រប់​​រូប​មានសេដ្ឋ​កិច្ច​គ្រួ​សារ​លំ​នឹង​ ស​មា​គម​ក៏​បាន​ចល​នា​ស​មា​ជិក​ក​សិ​ករចូល​រួម​ជា​កម្លាំង​ពល​កម្ម​ បរិច្ចាគ​ដី​ ជួស​ជុល​ទំ​នប់​ ប្រ​ឡាយ​ ណែ​នាំ​សា​ខា​ស​មា​គម​ក​សាង​ទម្រង់​ក​សិ​ករ​ចូល​រួម​ការ​ពារ​បរិ​ស្ថាន​៕

                             សឺន​ម៉ាល័​យ​-ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វ៉​វ៉ាន់​បឺវ​