មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/01/2019 - 07:55

កូវ​កែ​- ពង្រីក​ចលនា​ “អតី​ត​យុទ្ធ​ជន​គំ​រូ”

លោក​ឡេ​ហ្វាង​អាយ​ ប្រ​ធាន​ស​មា​គម​អតីត​យុទ្ធ​ជន​ស្រុក​កូវ​កែ​ ឲ្យ​ដឹង៖ ​ “ឆ្លង​តាម​រយៈ​ចល​នា “អ​តី​ត​យុទ្ធ​ជន​គំ​រូ”  ស​មា​ជិក​ម្នាក់​ៗ​រក្សា ​ខ្ជាប់​និ​ងពង្រីក​អត្ត​ច​រិត​ “កង​ទ័ព​អ៊ំ​ហូ”​ គំ​រូ​ឈាន​មុខ​រាល់​កិច្ច​ការ​នៅ​ភូមិ​ស្រុកនិង​សម្រេច​ភារ​កិច្ចល្អ​ដែល​ថ្នាក់​លើ​បាន​ប្រ​គល់​ឲ្យ​។ ទន្ទឹម​នឹង​នោះ រាល់​សា​ខា​សមា​គម​និង​សមា​ជិក​សមា​គម​អតី​ត​យុទ្ធ​ជន​ចូល​រួម​កសាង​បក្ស រដ្ឋ​អំ​ណាច​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​; ចូល​រួមក​សាង​ ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ អ​នុ​វត្តបច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផ​លិត​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ លើកស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ស​មា​ជិក​ម្នាក់​ៗ​។ល។”។

តំ​ណាង​ស​មា​គម​អ​តី​ត​យុទ្ធ​ជន​ឃុំ​ថុង​ហ្វា ស្វែង​យល់​ទម្រង់​សេដ្ឋ​កិច្ចគ្រួ​សារ​​ចិញ្ចឹម​គោ​បន្ត​ពូជ​របស់​គ្រួ​សារ​ស​មា​ជិក​ស​មា​គម​អ​តី​ត​យុទ្ធ​ជនង្វៀន​វ៉ាន់​បួង​​នៅ​ភូមិ​អូរ​ជីក​ ។

ក្នុង​ការ​គិត​គូរ​ឧបត្ថម្ភ​ស​មា​ជិក​ស​មា​គម​ អ​តី​ត​យុទ្ធ​ជន​ លើក​ស្ទួយជីវ​ភាព ពិ​សេស គឺ​ស​មា​ជិក​ជន​ជាតិ​ខ្មែរ ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ លើភូមិ​សាស្រ្ត​ស្រុក​កូវ​កែ តែង​ផ្តោត​ការ​យក​ចិត្ត​​ទុក​ដាក់​ដល់​ការ​ងារ​កាត់បន្ថយ​ភាព​ក្រី​ក្រ ​បង្ក​លក្ខណ​សម្បត្តិ​ដល់​ស​មា​ជិក​បាន​ចូល​រួម​វគ្គ​ហ្វឹក ហាត់​ ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​​បង្កើនផល និង​ចិញ្ចឹមសត្វ​។ល។  ឆ្លង​តាម​រយៈ​នោះ​ ស​មា​គម​ក៏​បាន​ពង្រឹង​និង​ពង្រីក​ដោយប្រ​សិទ្ធ​ភាព​ក្រុម​សហ​ការ​ផលិត​ចំ​នួន​១៤ ដោយ​មាន​ពល​ករ​-កា​រិ​នី១៦៧​នាក់​និង​សហ​ករណ៍​ចំ​នួន​​២។​ ក្រៅ​ពី​នេះ គម្រោង​ស្រប​នឹង​ការប្រែ​ប្រួល​អា​កាស​ធាតុ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​(AMD) ឧបត្ថម្ភ​បង្កើត​ក្រុម​សហ​ការ​ផលិត​ចំ​នួន​៥​ អំ​ពី​​ការ​ចិញ្ចឹម​ព​ពែ​បន្ត​ពូជ​ និង​ចិញ្ចឹម​មាន់ស្រុក ​ដោយ​មាន​ស​មា​ជិក​ស​មា​គម​អតី​ត​យុទ្ធ​ជន​ចូល​រួម​៤១​រូប​។ សា​ខា​​ស​មា​គម​ ក្រុម​សមា​គម​ក៏​បាន​បង្កើត​ ក្រុម​រួម​ទុន​បង្វិល​ជុំ​ ឆ្នាំ​២០១៨ ឧបត្ថម្ភ​ដល់​ស​មា​​ជិក​បាន​៥៤០​រូប​ បុល​ដើម​ទុន​ជាង​២,៨​ពាន់​លាន​​ដុង ដើម្បី​ចិញ្ចឹម​សត្វ លក់​ដូរ​កំ​បុិ​ក​កំ​បុ៉​ក​និង​ធ្វើ​ក​សិ​កម្ម​។ ក្រៅ​ពី​នេះ ឆ្លងតាម​រយៈ​នៃ​ប្រ​ភព​បុល​​ដើម​ទុន​ប្រ​គល់​ជូន​ពី​ធ​នា​គារ​គោលន​យោបាយ​សង្គម​ស្រុក មាន​ស​មា​ជិក​៩៥២​រូប បាន​បុល​ទឹក​ប្រាក់​ចំ​នួន​៥ពាន់​លាន​ដុង​ ។ល។ លទ្ធ​ផល​​ឆ្នាំ ២០១៨ ស​មា​គម​អតី​ត​យុទ្ធ​ជន​គ្រប់លំ​ដាប់​ថ្នាក់​បាន​ជួយ​ស​មា​ជិក​៣២/៥៧​រូប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

លោក​សើុង​ខើយ​ ប្រ​ធាន​សមា​គម​អតី​ត​យុទ្ធ​​ជន​ឃុំ​ចូវ​ដៀន​ ឲ្យ​ដឹង​៖    “ឆ្លង​តាម​រយៈ​ចលនា​    ក​សាង​ឃុំ​វប្ប​ធម៌​-ជន​បទ​ថ្មី ស​មា​ជិក​ស​មា​គមអតី​ត​យុទ្ធ​ជន​ម្នាក់​ៗ​បាន​ពង្រីក​នូវ​តួ​នា​ទី​ឈាន​មុខ រួម​ជា​មួយ​នឹង​គណៈកម្មា​ធិ​កា​​​រ​បក្ស​ រដ្ឋ​អំ​ណាច​​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ អនុ​វត្ត​ភារ​កិច្ចដែល​ថ្នាក់​លើ​បាន​ប្រ​គល់​ជូន​ មាន​ដូច​៖ ក​សាង​ទេស​ភាព​ ប​រិ​ស្ថាន គម​នា​គ​មន៍​ជន​បទ​ លុប​បំបា​ត់​ភាព​ក្រី​ក្រ ចលនា​ក​សាង​ទម្រង់​ក្រុម​ស​ហការ​ផលិត​។ល។ ពិ​សេស​ គឺ​ស​មា​គម​អតីត​យុទ្ធ​ជន​ឃុំ ថែម​ទាំងទ​ទួល​បន្ទុក​កសាង​ទម្រង់​ធា​នា​សន្តិ​សុខ​សណ្តាប់ធ្នាប់ ដោយ​មាន​ក្លឹប “បន្ថយ​៤​ រក្សា​៣” (កាត់​បន្ថយ​ល្បែង​ស៊ី​សង​ ជល់​មាន់​ ឆក់​ត្រី​ដោយ​ អគ្គិសនី​  យុវ​ជន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​។ រក្សា​៣​យ៉ាង​ ដូច​៖ រក្សា​ខ្លួន​ឯង​ គ្រួ​សារមិន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​  ម​នោ​សញ្ចេត​នា​ភូមិ​ផង​រ​បង​ជា​មួយ​); ចល​នា ស​មា​ជិក​ សប្បុ​រស​ជន​ចូល​រួម​ស​កម្ម​ភាព​សង្គ​ហ​ធម៌​សង្គម​។ល។”។

រាល់​ការ​ចលនា​របស់​ស​មា​គម​អតីត​យុទ្ធ​ជន​ ស្រុក​គ្រប់​លំ​ដាប់​ថ្នាក់ បាន​នាំ​មក​នូវ​អត្ថ​ន័យ​ជាក់​​ស្តែង​ក្នុង​សហ​គមន៍ ត្រូវ​បាន​ប្រ​ជា​ជន​ជឿទុក​ចិត្ត​​ជា​និច្ច​។ តួ​យ៉ាង​ដូច​ក្នុង​ចលនា​ក​សាង​ឃុំ​វប្ប​ធម៌-​ជន​បទ​ថ្មីរបស់​ភូមិ​ស្រុក​ ក៏​អា​ស្រ័យ​មាន​ការ​ចូល​​រួម​យ៉ាង​ស​កម្ម​របស់​ស​មា​ជិកសមា​គម​អតី​ត​យុទ្ធ​ជន​។ តាម​ប្រ​សាសន៍​លោក​ឡេ​ហ្វាង​អាយ​ ឲ្យ​ដឹង​៖ ឆ្នាំ​២០១៨ ជា​មួយ​ការ​ចលនា​សាម​គ្គី​រួម​កម្លាំង​ ក​សាង​ឃុំ​វប្ប​ធម៌-ជន​ប​ទ​ថ្មី ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ចលនា​កម្មា​ភិ​បាល​ ស​មា​ជិក​ បរិច្ចាគ​ដី​​៧.៩៥០​ម៉ែត្រ​កា​រ៉េ​ រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ចំ​នួន​ ៥៤០​លាន​ដុង  ចូល​រួម​កម្លាំង​ពល​កម្ម​បាន​ចំ​នួន​​១.៣៣០​ថ្ងៃ​។ ឆ្លង​តាម​រយៈ​នោះ ឃុំបាន​ក​សាង​ថ្មី​ ជួស​ជុល​បង្កើន​កម្រិត​​ផ្លូវ​ជន​បទ​បាន​ចំ​នួន​៤៩,៥​ គ.ម;​ ជីកស្តារ​ប្រ​ឡាយ​ចំ​នួន​១៨​ខ្សែ​ និង​ដាំ​ដើម​ឈើ​គ្រប់​ប្រ​ភេទ​ចំ​នួន​៦.២៨០ដើម​។ល។ ញុាំ​ង​​ឲ្យ​ទេស​ភាព​បរិ​ស្ថាន​បៃ​តង​ ជ្រះ​ស្អាត​ ៕

សឺន​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សុើង​ខើយ​