ផ្នែកអប់រំខេត្តសុកត្រាំង ខិតខំដល់ឆ្នាំ២០២៥ នឹងមានសាលាបឋមសិក្សា១០០% សម្រេចបទដ្ឋានជាតិកម្រិត១។
សាលាបឋមសិក្សាដាយតឹម១ ត្រូវបានវិនិយោគកសាងនិងបានទទួលស្គាល់
សម្រេចបទដ្ឋានជាតិកម្រិត២។
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង បច្ចុប្បន្ន ទូទាំងខេត្តមានសាលាបឋមសិក្សាសម្រេចបទដ្ឋានជាតិកម្រិត១ ប្រមាណ១២៣/៥២៣ និងមានសាលាសម្រេចបទដ្ឋានជាតិកម្រិត២ចំនួន២។ សាលាបឋមសិក្សាសម្រេចបទដ្ឋានជាតិទាំងនេះ ភាគច្រើនប្រមូលផ្តុំនៅតំបន់ជនបទ។ ប្រការនេះ សឲ្យឃើញថា ការវិនិយោគចំទិសដៅសម្រាប់ផ្នែកអប់រំទាំងមូលដ្ឋានសម្ភារៈនិងគុណភាពអប់រំកម្រិតបឋមសិក្សា។
សាលាបឋមសិក្សាដាយតឹម១ ឋិតនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកមីស្វៀន។ ពីមុន បើប្រៀបនឹងភាគកម្រិតចំនួន៥ របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ស្ដីពីការកំណត់ទទួលស្គាល់សាលាបឋមសិក្សាសម្រេចបទដ្ឋានជាតិ សាលានៅមានលក្ខឋានជាច្រើន អនុវត្តពុំទាន់សម្រេច។ ឆ្នាំ១៩៩៨ ផ្នែកអប់រំ ខេត្តវិនិយោគសាងសង់សាលា បញ្ជូនកងជួរគ្រូបង្រៀនទៅធ្វើសុក្រឹតការគរុកោសល្យជារៀងរាល់ឆ្នាំ។ ឆ្នាំ២០០៨ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត១ និងឆ្នាំ២០១៤សម្រេចកម្រិត២។ បច្ចុប្បន្ន សាលាមាន១៨បន្ទប់រៀន២ពេល ដោយមានសិស្សជាង៥៤៥នាក់។ មធ្យមភាគក្នុងមួយបន្ទប់ មានសិស្សមិនលើសពី៣៥នាក់។ លោកគ្រូ ឡឹមគីមម៉ឺន នាយកសាលាបឋមសិក្សាដាយតឹម១ ឲ្យដឹង៖ “រយៈពេលកន្លង សាលាត្រូវបានផ្នែកអប់រំយកចិត្តទុកដាក់វិនិយោគគ្រប់សព្វ តាំងពីមូលដ្ឋានសម្ភារៈ បរិក្ខារបង្រៀននិងរៀន។ កងជួរគ្រូបង្រៀនរបស់សាលា សុទ្ធតែសម្រេចបទដ្ឋាននិងសម្រេចលើសបទដ្ឋាន។ ពិសេសសាលាមានបន្ទប់រៀនកាំព្យួទ័រ បន្ទប់រៀនភាសាអង់គ្លេស ទីធ្លាធំទូលំទូលាយនិងមានរបងព័ទ្ធជុំវិញ។ល។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀននិងរៀន។ បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ ដើម្បីសាលាសម្រេចបទដ្ឋានជាតិកម្រិត២ គឺសាលាមានវិធីសាស្រ្តបំផុសនិងប្រមូលផ្តុំបានកម្លាំងសមូហភាពនៃកម្មាភិបាល គ្រូបង្រៀន បុគ្គលិក។ល។”។
តាមប្រសាសន៍លោកគ្រូ លីរដ្ឋា នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង អនុវត្តការងារកសាងសាលាបឋមសិក្សាសម្រេចបទដ្ឋានជាតិ នោះគឺលើកកម្ពស់គុណភាពគ្រប់ជ្រុងជ្រោយកម្រិតអប់រំបឋមសិក្សា។ ផ្តើមពីនោះ មូលដ្ឋានសម្ភារៈសម្រាប់បម្រើសកម្មភាព បង្រៀននិងរៀន ត្រូវបានអាទិភាពវិនិយោគតាមទិសដៅព្រមៗគ្នា និងទំនើប។ បច្ចុប្បន្ន ក្នុងចំណោមសាលាដែលសម្រេចបទដ្ឋានជាតិលើភូមិសាស្រ្តខេត្ត មានសាលាចាប់ពី៥០-១០០% បានរៀបចំបង្រៀន២ពេល/ថ្ងៃ និងមានបន្ទប់រៀន បន្ទប់មុខងារបម្រើការរៀនសូត្រនិងសកម្ម ភាពអប់រំសិល្បៈ បង្រៀនវិញ្ញាសាអង់គ្លេស កាំព្យួទ័រ ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន ផ្លាស់ថ្មីវិធីសាស្រ្តវាយតម្លៃសិស្សបឋមសិក្សា អត្រាសិស្សបញ្ចប់កម្មវិធីសិក្សា កម្រិតសិក្សាសម្រេចប្រសិទ្ធភាពខ្ពស់។ ពិសេស គុណភាពកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន ត្រូវបានលើកកម្ពស់ដោយសម្រេចបទដ្ឋាន១០០% ក្នុងនោះសម្រេចលើសបទដ្ឋានមានអត្រាជាង៨០%។ល។ សុកត្រាំងខិតខំដល់ឆ្នាំ២០២០ នឹងមានសាលា១៤០/២០០ សម្រេចបទដ្ឋានកម្រិត១ មានសាលាសម្រេចបទដ្ឋានជាតិ កម្រិត២ចំនួន៥។ ដំណាក់កាល២០២១- ២០២៥ ខិតខំប្រឹងប្រែងជំរុញកសាងសាលាបឋមសិក្សាឲ្យសម្រេចបទដ្ឋានជាតិកម្រិត១ទាំង១០០% បង្កើនកម្រិតជាសាលាសម្រេចបទដ្ឋានជាតិកម្រិត២ឲ្យបាន១០សាលា៕
យ្វីអាញ-មុនី