14/01/2019 - 09:40

អ​នុ​វត្ត​ល្អ​គោល​ន​យោ​​បាយ​ជន​ជាតិ

តាម​ប្រ​សាសន៍​របស់​លោក យ័ញ​ង៉ុក​ហ៊ុង ប្រ​ធាន​គណៈ​ជនជាតិ​ខេត្ត​កៀន​យ៉ាង​ ឲ្យ​ដឹង  ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​កៀន​យ៉ាង​បាន​អ​នុ​វត្ត​ល្អ​នូវ​កម្ម​វិ​ធី​ គម្រោង​ គោល​ន​យោ​បាយ​របស់​រដ្ឋ​សម្រា​ប់ជន​រួម​ជាតិ​ភាគ​តិច រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​និង​បង្កើន​ប្រាក់ចំ​ណូល​ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុងតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ថយ​ចុះ​ជា​មធ្យម​ប្រ​ហែល​៣​%ក្នុង​មួយ​ឆ្នាំ​។

កង​ទ័ព​ការ​ពា​ព្រំ​ដែន​កៀន​យ៉ាង គិត​គូរ​ជីវ​ភាព​ជូន​គ្រួ​សារ​ក្រីក្រ​។​

ផ្តើម​ពី​មូល​ដ្ឋាន​ខាង​លើ  ខេត្ត​កៀន​យ៉ាង​មាន​ភាព​ងាយ​ស្រួលច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៩​-CT​/TW​ ចុះ​ថ្ងៃ១០​/០១​/២០១៨ របស់​គណៈ​លេ​ខា​(នី​តិ​​កាល​XII) ស្ដី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ ព្រម​ជា​មួយ​នោះ ខេត្ត​កៀន​យ៉ាង​បន្ត​ផ្ដុំ​កម្លាំង​វិ​និ​យោគ​ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និងស្មារ​តី ជា​ជំ​ហាន​ៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរប្រ​កប​ដោយ​ចីរ​ភាព​។ ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២០៨៥​/QĐ-TTg ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ​ស្ដី​ពី​គោល​ន​យោ​បាយ​ដោយឡែក​សម្រាប់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិចនិង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០១៧​-២០២០ ដោយ​ថ​វិ​កា​ឧបត្ថម្ភស​រុប​ជាង​១៣៥​ពាន់​លាន​ដុង​។ ខេត្ត​នៅ​ទាំង​កៀរ​គរ​រាល់ប្រ​ភព​កម្លាំង​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍ​គ្រប់​ជ្រុង​​ជ្រោយ​ចំ​ពោះ​សេដ្ឋកិច្ច​-សង្គម នៅ​បណ្តា​ឃុំ​ព្រំ​ដែន​ ពិ​សេស គឺ​តំ​បន់​ដែល​មាន​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។  ព្រម​ជា​មួយ​នោះ បង្កើន​ការផ្សព្វ​ផ្សាយ​ពី​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ ឲ្យ​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​; ខិត​ខំ​យ៉ាង​ណា​ដល់​ឆ្នាំ​២០២០ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រោម​៨​%។

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់ស្រុក​យ៉ាង​ថាញ់​

កាន់​តែ​មាន​ភាព​ប្រ​សើរ​។

អនុ​វត្ត​កម្ម​វិ​ធី​១៣៥ ខេត្ត​កៀន​យ៉ាង​បាន​វិ​និ​យោគ​ជិត​១០០​ពាន់លាន​ដុង​សម្រាប់​ឧបត្ថម្ភ​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ; ឧបត្ថម្ភ​ការអភិ​វឌ្ឍ​ផលិត​កម្ម​ ធ្វើ​ពិ​ពិ​ធ​កម្ម​មុខ​របរ​រក​ស៊ី និង​ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ;​ វិ​និយោគ​ក​សាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ប្រើប្រាស់​ប្រ​មូល​ផ្ដុំ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ល។ លោក​ង្វៀន​ថាញ់ហា ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់​ ឲ្យ​ដឹង​៖ “ដោយ​សារ​មាន​កម្ម​វិ​ធី​១៣៥​ជា​មូល​ដ្ឋាន មួយ​អន្លើ​ដោយ​ការ​គួប​ផ្សំ​នឹង​កម្ម​វិ​ធី គម្រោង​ឯ​ទៀត​របស់​ស្រុក បាន​ជា​ហេដ្ឋារច​នា​​សម្ព័ន្ធ​គម​នា​គមន៍​នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែ​រ​រស់​នៅកុះ​ករ​លើ​ភូមិ​សាស្រ្ត ត្រូវ​បាន​ក្រាល​កៅ​ស៊ូ ចាក់​បេ​តុង​រួច​រាល់​ រួមចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ​”។  ផ្តើម​ពី​ការ​​ឧបត្ថម្ភជា​មូលដ្ឋាន​របស់​រដ្ឋ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​នា​នា ក៏​បានខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​។ បង​ស្រី​ធី​ម៉ាយ នៅ​ភូមិ​​កក្វែន ឃុំភូ​ឡើយ ស្រុក​យ៉ាង​ថាញ់​ រីក​រាយ​ឲ្យ​ដឹង​៖ “នាង​ខ្ញុំ​បាន​​ប្រើ​ប្រាស់ទុន​បុល​របស់​រដ្ឋ​ដើម្បី​ទិញ​បន្លែ ​ផ្លែ​​ឈើ​នៅ​ឯ​ផ្សារ​ដឹក​យក​ទៅលក់​នៅ​តាម​ភូមិ​  រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​បង្គួរ​។ កាល​ពី​មុន ម៉ូតូ​មិន​អាច​បើក​បរ​ចុះ​ដល់​ភូមិ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ម៉្លោះ​ហើយនាង​ខ្ញុំ​មិន​អាច​លក់​ដូរ​អ្វី​បាន មួយ​ថ្ងៃ​ៗ​គិត​តែ​ទៅ​ធ្វើ​ការ​ឈ្នួលប៉ុណ្ណោះ”​៕ ​     

                                                          ហា​ថាញ់​ - ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ាង​ថាញ់​