ប៉ុន្មានឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំចូវដៀន ស្រុកកូវកែ ខេត្តត្រាវិញ អនុវត្តល្អការងារថែទាំសុខភាពបឋមជូនប្រជាជន។ ដំណាក់សុខាភិបាលតែងផ្សព្វផ្សាយ គ្រប់គ្រងនូវកម្មវិធីសុខាភិបាលជាតិអំពីការចាកថ្នាំបង្ការបើកទូលាយ HIV/AIDS បង្ការ បង្ក្រាប់ជំងឺរបេង ជំងឺឃ្លង់ និងផែនការគ្រួសារបានល្អ។
កម្មាភិបាលសុខាភិបាលឃុំចូវដៀន អនុវត្តថ្លឹងទម្ងន់និងតាមដានសុខភាពកុមារ
តាមកាលកំណត់។
ឆ្នាំ២០១៨ ដំណាក់សុខាភិបាលឃុំចូវដៀនពិនិត្យ និងព្យាបាលជូនអ្នកជំងឺជាង១.៨១០លើកនាក់; ចាក់ថ្នាំបង្ការ បើកទូលាយជូនកុមារ១៩៩/២២០(ចាក់ថ្នាំបង្ការគ្រប់ប្រភេទជំងឺ) និងចាក់ថ្នាំជូនស្រ្តីមានផ្ទៃ១៩៣/២២០។ល។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលក៏បានជំរុញការបង្ការបង្រ្កាបការខ្វះអាហារូបត្ថម្ភចំពោះកុមារ; រៀបចំថ្លឹងទម្ងន់កុមារអាយុក្រោម២ឆ្នាំ។ល។ ចំពោះទម្រង់ថែទាំកុមារខ្វះអាហារូបត្ថម្ភ គ្រូពេទ្យសម្ភព ថាច់ធីវូយ នៅដំណាក់សុខាភិបាលឃុំចូវដៀន ឲ្យដឹង៖ ក្រៅពីការតាមដាន ថ្លឹងទម្ងន់កុមារតាមពេលកំណត់នៅដំណាក់សុខាភិបាល កងជួរសហការីសុខាភិបាលតែងផ្សព្វផ្សាយ និងណែនាំជូនអ្នកម្តាយមានកូនតូចនៅ៨/៨ភូមិអនុវត្តទម្រង់របបហូបចុក មានគ្រប់ជីវជាតិ។ ឆ្លងតាមរយៈនោះ ជួយអ្នកម្តាយមានកូនតូចចេះប្រើប្រាស់អាហារសម្បូរទៅដោយជីវជាតិនៅក្នុងគ្រួសារ ដើម្បីដណ្ដាំស្លជូនកុមារ។
យោងប្រសាសន៍វេជ្ជបណ្ឌិតឡេវ៉ាន់មិញ ប្រធានដំណាក់សុខាភិបាលឃុំចូវដៀន ចាប់ពីពេលអនុវត្តការពិនិត្យព្យាបាលជំងឺបានរាល់ប្រព័ន្ធសុខាភិបាល ចំនួនអ្នកជំងឺមកពិនិត្យនិងព្យាបាលមិនហួសចំណុះដូចមុនទៀត។ ក៏ប៉ុន្តែ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលនៅតែប្រចាំការធានាបម្រើ២៤/២៤ម៉ោង; ពិនិត្យជំងឺនិងផ្ដល់ឱសថតាមប័ណ្ណធានារាប់រងសុខាភិបាលបានទាន់ពេល។ល។ លោកយាយថាច់ធីហ្វាញ់ នៅភូមិអូរមិច ឲ្យដឹង៖ “រៀងរាល់ខែ ខ្ញុំតែងមកដំណាក់សុខាភិបាល ដើម្បីពិនិត្យនិងតាមដានជំងឺ។ គ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ តែងអស់ពីចិត្តពីថ្លើម ណែនាំឲ្យខ្ញុំយល់ដឹងពីរបៀបប្រើប្រាស់ឱសថនិងពិគ្រោះពីរបៀបបង្ការជំងឺធម្មតាមួយចំនួន។ល។”។ ជាភូមិភាគមួយមានជនរួមជាតិខ្មែរជិត៨០% ក្នុងនោះ មានភូមិលំបាកពិសេសចំនួន២ ម៉្លោះហើយចូវដៀនបានកំណត់ថា ការងារអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមជាការសំខាន់។ អាស្រ័យដោយអនុវត្តល្អការងារនេះ បានជាប៉ុន្មានឆ្នាំកន្លង នៅលើភូមិសាស្រ្តឃុំ ប្រភេទជំងឺ ដូច៖ គ្រុនឈាម ពងបែកលើដៃជើងមាត់ចំពោះកុមារ។ល។ គ្មានការរាលដាលឡើយ។
លោកថាច់យ៉ួង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀន ឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំចូវដៀន តែងរក្សាខ្ជាប់កិត្តិនាមដំណាក់សុខាភិបាលឃុំសម្រេចបទដ្ឋាន ជាតិ។ ម៉្យាងទៀតតែងម្ចាស់ការក្នុងការបង្ការបង្ក្រាប់រោគឆ្លង; បង្កើនអនាម័យម្ហូបអាហារ អនុវត្តល្អនូវកម្មវិធីសុខាភិបាលជាតិ; ពង្រឹងនិងធ្វើឲ្យសុក្រឹតបណ្ដាញសុខាភិបាលសហគមន៍នៅភូមិនានា។ល។ ជាជំហានៗបង្កើនគុណភាពការពារនិងថែទាំសុខភាពជូនប្រជាជននៅមូលដ្ឋាន៕
សឺនម៉ាល័យ-ទីទុយ