តាមប្រសាសន៍លោកចៅអាន អនុប្រធានគណៈជនជាតិខេត្តអានយ៉ាង មានគោលការណ៍ គោលនយោបាយពិសេសៗជាច្រើនរបស់រដ្ឋចំពោះជនរួមជាតិភាគតិចលើភូមិសាស្រ្ត ពង្រីកនូវប្រសិទ្ធភាព។
ភ្ញៀវទេសចរមកទស្សនានិងទិញផលិតផលនៅភូមិរបរវ៉ាន់យ៉ាវ។
តាមស្ថិតិរបស់គណៈជនជាតិខេត្តអានយ៉ាង បានសឲ្យឃើញថា កម្មវិធី គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង។ តាំងពីអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល នៅតំបន់មានជនជាតិភាគតិចរស់នៅកុះករត្រូវបានវិនិយោគកសាង ធានាការធ្វើដំណើរទៅមករបស់ប្រជាជនបានងាយស្រួល សិស្សានុសិស្សបានរៀនសូត្រ ក្នុងសាលារៀនមាំទាំ; អ្នកជំងឺបានពិនិត្យព្យាបាលនៅតាមដំណាក់សុខាភិបាលសម្រេចបទដ្ឋាន។ល។ ពិសេស បណ្តាញអគ្គិសនីបានអន្ទងចុះទៅដល់ភូមិស្រុកទឹកស្អាតស្របអនាម័យបានផ្គត់ផ្គង់ដល់គ្រួសារក្រីក្រ គ្រួសារជួបលំបាក។ល។ លោកត្រឹងទ្រឿងហាយ លេខាគណៈកម្មាធិការបក្សឃុំណូយតូ ស្រុកទ្រីតូង ឲ្យដឹង៖ “បច្ចុប្បន្ន នៅតាមភូមិដែលមានជនរួមជាតិភាគតិចរស់នៅកុះករ តែងមានអគ្គិសនី ទឹកស្អាតផ្គត់ផ្គង់ដល់ផ្ទះ។ ពេលមានអគ្គិសនីប្រើប្រាស់ ជនរួមជាតិបានទិញសម្ភារៈប្រើប្រាស់បម្រើតម្រូវការប្រជុំជីវភាពរបស់គ្រួសារ ដូចជា៖ ទូរទស្សន៍ ទូទឹកកក ឆ្នាំងបាយអគ្គិសនី ចង្ក្រានអគ្គិសនីជាដើម។ ផ្តើមពីមធ្យោបាយស្ដាប់មើលនេះ បានជួយដល់ការងារផ្សព្វផ្សាយរបស់ឃុំអំពីការងារបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមឬហូបឆ្អិន ផឹកឆ្អិន កាប់ឆ្ការព្រៃស៊ុមទ្រុម។ល។ កាន់តែមានភាពល្អប្រសើរ ដើម្បីបង្ការទប់ស្កាត់រោគឆ្លងរាលដាលដែលផ្នែកសុខាភិបាល បានផ្សព្វផ្សាយ”។
អ្នកស្រីនាងសម្បូរ ប្រធានការិយាល័យជនជាតិស្រុកទ្រីតូង បានឲ្យដឹងបន្ថែម៖ អាស្រ័យការឧបត្ថម្ភថវិការបស់រដ្ឋ ទើបរបរប្រពៃណីរបស់ជនរួមជាតិភាគតិច ត្រូវបានអភិរក្សនិងពង្រីកបន្ត ដូចជា៖ របររម្ងាស់ស្ករត្នោត នៅឃុំអូរឡឹម របរផលិតចង្រ្កានដីនៅឃុំចូវឡាំង។ល។ ជនរួមជាតិមិនត្រឹមតែអភិរក្សបាននូវតម្លៃប្រពៃណីដ៏ល្អប្រសើរប៉ុណ្ណោះទេ នៅទាំងរកទទួលទានដោយសាររបរទាំងនេះទៀតផង។ ដូចជាមាមីងនៅស្រុកទ្រីតូងដែរ មាមីងនៅឃុំវាន់យ៉ាវ ស្រុកទិញបៀន ក៏ពង្រីកបាននូវរបរតម្បាញសំពត់ចរបាប់ប្រពៃណី។ មិនត្រឹមតែដូច្នោះ ឃុំនៅទាំងបង្កើតបានភូមិរបរតម្បាញសំពត់ចរបាប់វ៉ាន់យ៉ាវនៅភូមិសិរីស្គោត ហើយទីនេះក្លាយជាកន្លែងទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងទិញផលិតផលទៀតផង។ ផ្តើមពីនេះ ផលិតផលរបស់ជនរួមជាតិខ្មែរ មិនត្រឹមតែបានដឹងឮនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងលេចឮសុសសាយដល់ប្រទេសក្រៅទៀតផង។ល។ បងស្រីនាងសាម៉ន ជាអ្នកតម្បាញនៅភូមិរបរវ៉ាន់យ៉ាវ ឲ្យដឹង៖ “ដោយសារបានរដ្ឋឧបត្ថម្ភថវិកាដើម្បីទិញកីត្បាញ វត្ថុធាតុដើមទើបមានគ្រួសារជាច្រើននៅទីនេះអភិរក្សនិងពង្រីកបានរបរតម្បាញ។ បច្ចុប្បន្ន ភូមិរបរវ៉ាន់យ៉ាវបង្កើតបានសហករណ៍ ម្ល៉ោះហើយផលិតផលធ្វើបានមិនគ្រប់លក់ផង”។
ពង្រីកនូវប្រសិទ្ធភាពដែលសម្រេចបាន ជនរួមជាតិភាគតិចរស់នៅលើភូមិសាស្រ្តខេត្តអានយ៉ាង កំពុងផ្តុំកម្លាំងលើកកម្ពស់គុណភាពផលិតផល ដើម្បីបង្កើនប្រាក់ចំណូលកែលម្អជីវភាពសេដ្ឋកិច្ចកាន់តែល្អប្រសើរ៕
ហាថាញ់-វិមាន