ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/12/2018 - 15:17

បំ​ប៉ន​ការ​ងារ​ជន​ជាតិ​ដល់​មន្រ្តី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ឆ្នាំ​២០១៨

នៅ​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ទើប​រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ការ​ងារ​ជន​ជាតិ​ដល់​មន្រ្តី​ក្រ​សួង​ធម្ម​ការ​និង​សាស​នា​​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា ឆ្នាំ​២០១៨ (ថ្នាក់​​បំ​ប៉ន​)។

អ្នក​តំ​ណាង​ទាំង​ឡាយ​និង​សិក្ខា​កាម​ ថត​រូប​អនុ​ស្សាវរីយ៍​នៅ​ក្នុង​ពិ​ធី​បើក​វគ្គ​។

វគ្គ​បំ​ប៉ន គឺ​សំ​ដៅ​អនុ​វត្ត​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ដែល​បាន​ចុះ​ហត្ថ​លេ​ខារ​វាង​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម ជា​មួយ​នឹង​ក្រ​សួង​ធម្ម​ការ​និង​សាសនា​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​។ វគ្គ​បំ​ប៉ន​នេះ​គឺ​ជា​ស​កម្ម​ភាព​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ចំ​ពោះ​កង​ជួរ​មន្រ្តី​ដែល​បម្រើ​ការ​ងារ​ជន​ជាតិ​រ​វាង​ប្រ​ទេស​ទាំង​ពីរ ហើយ​ក៏​ជា​ស​កម្ម​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​​អភិ​វឌ្ឍ​កម្ម​វិ​ធី​សហ​ប្រតិ​បត្តិ​ការ​ ស្តី​ពី​ការ​បណ្តុះ​បណ្តាល​ និង​បំ​ប៉ន​ដល់​មន្រ្តី​​រដ្ឋ​ការ និ​យាយ​រួម​ និង​កម្មា​ភិ​បាល​បម្រើ​ការ​ងារ​ជន​ជាតិ​និ​យាយ​ដោយ​ឡែក​ រ​វាង​រាជ​រដ្ឋា​​ភិ​បាល​នៃ​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម​ និង​កម្ពុ​ជា។​

វគ្គ​បំ​ប៉ន​ដោយ​មាន​សិក្ខា​កាម​ចំ​នួន​២០រូប  កម្ម​វិ​ធី​សិក្សា​រយៈ​ពេល​១៥​ថ្ងៃ​ (​ចាប់​ពី​ថ្ងៃ ២៧ ខែ​វិច្ឆិ​កា ដល់​ថ្ងៃ​១០​ ខែ​ធ្នូ ​ឆ្នាំ​២០១៨) ។ ក្រៅ​ពី​នេះ កម្ម​​វិ​ធី​រួម​មាន​៦​ប​ធាន​បទ​ដោះ​ដូរ​ចំ​ណេះ​ដឹង ស្តី​ពី​ការ​ងារ​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ  សិក្ខា​កាម​ថែម​ទាំង​ចូល​រួម​ស​កម្ម​ភាព​ក្រៅ​កម្ម​វិ​ធី​សិក្សា​ ទៅ​ទស្ស​នា​សិក្សា​​នៅ​នឹង​ភូមិ​ស្រុក ដើម្បី​ស្វែង​យល់​និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ជាក់​ស្តែង​អំ​ពី​ការ​គ្រប់​គ្រង​រដ្ឋ​នៃ​ការ​ងារ​ជន​ជាតិ​។ ព្រម​ជា​មួយ​នោះ  រៀន​សូត្រ​ទម្រង់​ជឿន​លឿន​មួយ​ចំ​នួន​ ក្នុង​ការ​បង្ក​បង្កើន​ផល​ដែល​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ជន​រួម​ជាតិ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ខេត្ត​សុក​ត្រាំង​ និង​ក្រុង​ហូ​ជី​មិញ​៕

យោង​៖  http://www.cema.gov.vn​ ប្រែសម្រួល៖ លីសៀ  

 

ចែករំលែកអត្ថបទ