13/11/2018 - 10:38

ប្រ​ទះ​ឃើញ​និង​ព្យា​បាល​ជំ​ងឺ​ព្រូន​អំ​បោះ​ទាន់​ពេល

រយៈ​កាល​១៥​ឆ្នាំ​កន្លង មាន​បង​ស្រី​ម្នាក់​ (សូម​លាក​ឈ្មោះ ​អា​យុ​៣៦​ឆ្នាំ នៅ​ខេត្ត​ហា ទិញ​) កើត​ទុក្ខ​ព្រោះ​ជំ​ងឺ​ជើង​កាន់​តែ​ធំ​ឡើង​ៗ ដូច​ជើង​ដំ​រី ទោះ​បី​ទៅ​ព្យា​បាល​នៅ​គ្រប់​មន្ទី​រ​ពេទ្យ​តូច​ធំ​ ផឹក​ទាំង​ថ្នាំ​ស្រុក​ ថ្នាំ​ចិន​សែ​ ប៉ុន្តែ​ជំ​ងឺ​នៅ​តែ​មិន​បាន​ធូរ​ស្រាល​។ គាប់​ចួន​បាន​ អាន​ព៌ត​មាន​លើ​កា​សែត​បង​បាន​ដឹង​ដំ​ណឹង​នៅ​កឹង​ធើ​មាន​វេជ្ជ​បណ្ឌិត​ព្យា​បាល​ជា​សះ​​ស្បើយ​ដល់​អ្នក​ជំ​ងឺ​ជា​ច្រើន​ ដែល​កើត​ជំ​ងឺ​ដូច​ខ្លួន​ទើប​បង​ស្រី​មក​រក​វេជ្ជ​បណ្ឌិត​។

 ព្រូន​អំ​បោះ​ក្នុង​ឈាម​។ រូប​ថតៈ​ CTV

បង​ស្រី​រៀប​រាប់​៖ គាត់​រៀប​ការ​កាល​​​ពី​អា​យុ​២២​ឆ្នាំ ក្នុង​រយៈ​កាល​មាន​ផ្ទៃ​កូន​ច្បង​បាន​ប្រ​មាណ​ពី​៤-​៥​ខែ ជើង​គាត់​​មាន​រោគ​សញ្ញា​ហើម​ធំ​ឡើង​ៗ និង​ឡើង​​ស្អូច​កន្ទួល​ក្រ​ហម​។ គាត់​ស្មាន​ថា​ នេះ​ជា​រោគ​សញ្ញា​ហើម​ជើង​តែង​កើតមាន​លើ​ស្រ្តី​មាន​ផ្ទៃ​ម៉្លោះ​ហើយ​គាត់​មិន​ខ្វល់​ឡើយ​។ ប៉ុន្តែ​បន្ទាប់​ពី​សម្រាល​កូន​រួច ជើង​កាន់​តែ​ធំ​​ឡើង​ៗ ទើប​គាត់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ភូមិ​ភាគ​ ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​។ វេជ្ជ​បណ្ឌិត​ពិ​និត្យ​មិន​ដឹង​ថា​ជា​រោគ​សញ្ញា​នៃ​ជំ​ងឺ​អី្វ​ឡើយ​។ ជើង​ហើម​កាន់​តែ​ធំ​ឡើង​ៗ ហើយ​រយៈ​កាល​​២​ឆ្នាំ​មក​នេះ គាត់​ឈឺ​ចុក​ចាប់​ គ្រុន​ក្ដៅ​អូស​​បន្លាយ​​​ប្រ​​មាណ​ពី​២-៣​ថ្ងៃ កាន់​តែ​ធ្វើ​ឲ្យ​គាត់​​មាន​ការ​ព្រួយ​បា​រម្ភ​។

ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ភូមិ​ភាគ​មិន​បាន​ធូរ​ស្បើយ​ បង​ស្រី​បាន​សាច់​ញាតិ​ក្នុង​គ្រួ​សារ​នាំ​ទៅ​ពិ​និត្យ​ ព្យា​បាល​នៅម​ន្ទីរ​ពេទ្យ ហា​ណូយ​​ហ្វេ និង​ក្រុង​ហូ​ជី​មិញ​ ប៉ុន្តែ​ជើង​គាត់​នៅ​តែ​ធំ​ឡើង​ៗ​។ គាប់​ចួន​ប្អូន​ប្រុស​ គាត់​អាន​កា​សែត​ ជ្រាប​ដំ​ណឹង​ពី​សាស្រ្តា​ចា្យ​រង​ វេជ្ជ​បណ្ឌិត​ ដាម​វ៉ាន់​កឿង​កំពុ​ង​បំ​ពេញ​ការ​ងារ​នៅ​សា​កល​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​កឹង​ធើ​ ព្យា​បាល​ជោគ​ជ័យ​ជា​ច្រើន​ ករ​ណី​ដែល​កើត​ជំ​ងឺ​ប្រ​ហាក់​ប្រ​ហែល​នឹង​បង​ស្រី ម៉្លោះ​ហើយ​ ក៏​សម្រេច​ចិត្ត​នាំ​បង​​ស្រី​ ពី​ខេត្ត​ហា​ទិញ​ មក​កឹង​ធើ​ព្យា​បាល​ជំ​ងឺ​។

វេជ្ជ​បណ្ឌិត​ដាម​វ៉ាន់​កឿង​ ឲ្យ​ដឹង​៖ ស្ថាន​ភាព​របស់​បង​ស្រី គឺ​ឆ្លង​មេ​រោគ​ព្រូន​អំ​បោះ យូរ​ថ្ងៃ ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​ជើង​គាត់​មាន​អា​ការៈ​ប្រែ​ប្រួល​ ចំ​ពោះ​ករណី​នេះ បើ​សិន​ជា​ឆាប់​ប្រ​ទះ​ឃើញ​និង​ព្យា​បាល​ទាន់ពេល​ អាច​ទប់​ស្កាត់​ស្ថាន​ភាព​ជំ​ងឺ​ជើង​ធំ ពង​ស្វាស​​ធំ។ល។ រយៈ​ពេល​កន្លង វេជ្ជ​បណ្ឌិត​កឿង​បាន​ធ្វើ​កោ​សល្យ​វិ​ច័យ​និង​ព្យា​បាល​ជោគ​ជ័យ​ឲ្យ​ជិត​២០​ករណី ដែលឆ្លង​រោគ​ព្រូន​អំ បោះ​មក​ពី​ខេត្ត ក្រុង​នា​នា ដូច​៖ ក្រុង​ហូ​ជី​មិញ ហា​ណូយ​ ង៉ែ​អាន​ វិញ​ឡុង​ បាក​លីវ។ ប្រ​ហាក់​ប្រ​ហែល​នឹង​ករណី​របស់​បង​ស្រី​ដែរ អ្នក​ជំ​ងឺ​ជា​ច្រើន​ដែល​បញ្ជូន​មក​ពី​អង្គ​ភាព​សុ​ខា​ភិ​បាល​នា​នា មាន​រោគ​សញ្ញា​ ជើង​ ដៃ និង​ពង​ស្វាស​ហើម​ធំ​ ប៉ុន្តែ​ពុំ​ទាន់​កំ​ណត់​​បាន​មូល​ហេតុ​ជំ​ងឺ​អ្វី​ ម៉្លោះ​ហើយ យឺត​យ៉ាវ​ក្នុង​ការ​ព្យា​បាល​។ អា​ស្រ័យ​ការ​ធ្វើ​កោ​សល្យ​ វិ​ច័យ​ឆ្លុះ​រក​មើល​ព្រូន​អំ​បោះ​ជួប​ការ​លំ​បាក​ភាគ​ច្រើន​ឆ្លុះ​ឃើញ​នៅ​ពេល​ពាក់​កណ្តាល​​អ​ធ្រាត្រ​។

វេជ្ជ​បណ្ឌិត​ដា​ម​វ៉ាន់​កឿង​ ពន្យ​ល់​បន្ថែម​៖ ព្រូន​​អំ​បោះ​បណ្តាល​ឲ្យ​កើត​ជំ​ងឺ​”ជើង​ដំ​រី​”​អា​ស្រ័យ​ប៉ា​រ៉ា​សិត​ជា​ដុក​ដឿ​ព្រូន​អំ​បោះ ចូល​ក្នុង​ឈាម​ រាំង​ស្ទះ​ប្រ​ព័ន្ធ​ស​​សៃ​ឈាម​បណ្ដាល​ឲ្យ​កើត​រោគ​ ដូច​៖ ពង​ស្វាស​ធំ​ ជើង​ដំ​រី​ ទឹក​នោម​ល្អក់​ដូច​ទឹក​អង្ករ​។ មាន​ជំ​ងឺ​ច្រើន​ករ​ណី មិន​បាន​ព្យា​បាល​ទាន់​ពេល​ បណ្តាល​ឲ្យ​ជំ​ងឺ​មាន​ស​ភាព​ធ្ងន់​ធ្ងរ ធ្វើ​ឲ្យ​ជើង​ធំ​ឡើង​ៗ​ខុស​ពី​ធម្ម​តា​។ល។

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ដាម​វ៉ាន់​កឿង រោគ​សញ្ញា​ដំ​បូង​របស់​ជំ​ងឺ​គឺ​មាន​អា​ការៈ​មិន​ច្បាស​លាស់​ ហាក់​ដូច​អ្នក​កើត​ជំ​ងឺ​​គ្រុន​ឈាម​ ឡើង​ស្អូច​កន្ទួល​នៅ​ដៃ​ ជើង​ និង​ពង​ស្វាស​របស់​បុ​រស​ភេទ​ អ្នក​ជំ​ងឺ​នៅ​មាន​អា​ការៈ​ស្រៀវ​ស្រាញ​ លទ្ធ​ផល​ធ្វើ​កោ​សល្យ​វិ​ច័យ​ កោ​សិ​កា​ឈាម​ស​កើន​។ រោគ​ឆ្លង​តាម​រយៈ​មូស​ខាំ​។ អា​ស្រ័យ​ហេតុ​នេះ របៀប​បង្ការ​ វេជ្ជ​បណ្ឌិត​ផ្តល់​អនុ​សាសន៍​ គប្បី​ដេក​ដាក់​មុង​ មិន​ហូប​ម្ហូប​ស្រស់​ ពិ​សេស​គឺ​ភ្លា​ឈាម​ជ្រូក​ ទា​ ភ្លា​ត្រី​ជា​ដើម​៕

                                     ធូ​សឿង​-មុ​នី

 

ចែករំលែកអត្ថបទ